Connect with us

KPT+

បញ្ហាកម្ពស់ធ្វើឲ្យអ្នកខ្លះពិបាកចិត្ត សាកគិតវិជ្ជមានតាមវិធីនេះ នឹងជួយផ្លូវចិត្តបាន

បានផុស

នៅ

តាម​ពិត​ទៅ​មាន​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ដ​ជាមួយ​កម្ពស់​របស់​ខ្លួន​ទេ។ មាន​អ្នក​ខ្លះ​គិត​ថា​ ​ខ្លួន​​ខ្ពស់​ពេក ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ស្អប់​ខ្លួន​​ឯង​ ដោយ​សារ​កម្ពស់ទាប​ពេក។ កម្ពស់​របស់​យើង​គ្រប់​គ្នា​អាច​ខុស​គ្នា​ទៅ​តាម​ហ្សែន ហើយ​​ក្រៅ​​ពី​នេះ​​របៀប​នៃ​ការ​រស់​នៅ និង​​កត្តា​បរិស្ថាន​ក៏​ចូល​រួម​ចំណែក​ក្នុង​ការ​លូត​​កម្ពស់​​របស់​យើង​​ដូច​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​​ករណី​​ជា​ច្រើន យើង​​មិន​អាច​កែ​ប្រែ​កម្ពស់​​របស់​ឯង​​បាន​ទេ។ មិន​ថាយើង​​ពេញ​ចិត្ដ ឬ​អត់​នោះ​ទេ គឺ​ត្រូវ​តែ​ទទួល​យក​ការពិត​ និង​រស់​​នៅ​​ជាមួយ​​កម្ពស់បែបនេះជា​រៀងរហូត ប៉ុន្តែ​មាន​ពេល​ខ្លះយើង​​ចាំ​បាច់​ត្រូវ​ចេះ​ដោះ​ស្រាយ​​ជាមួយ​បញ្ហា​កម្ពស់​របស់​យើង​។ ​ខាង​ក្រោម​​នេះ​​គឺ​ជា​តិច​​និក​ងាយ​ៗ​មួយ​ចំនួន​​ដែល​​អាច​ជួយយើង​បានខ្លះ។

១- ទទួលស្គាល់ថាកម្ពស់របស់យើងមិនមែនជាបញ្ហានោះទេ

កម្ពស់​របស់​យើងមិនមែន​បញ្ហា​នោះ​​គឺ​មនុស្ស​​ដែល​ធ្វើ​បាប​យើង​ និង​មើល​ងាយ​យើង​​ដោយ​សារ​តែ​រឿង​កម្ពស់​​របស់​យើង​ជា​បញ្ហា​។ ចុះ​បើ​មិន​មាន​អ្នក​ណា​មក​ធ្វើ​បាប ឬ​សើច​ចម្អក​ជាមួយ​កម្ពស់​របស់​យើងទេ​នោះ តើយើងនៅ​តែ​ស្អប់​កម្ពស់​ខ្លួន​ឯង​ទៀត​ទេ? ចម្លើយ​​នោះ​គឺ​ប្រហែល​ជា​មិន​អាច​នោះ​ទេ។

ការ​គិត​​ ការវាយតម្លៃ​លើ​ខ្លួនឯង គឺ​ផ្ដោត​សំខាន់​លើ​ការ​​កាត់​​ក្ដី​​ពី​​សង្គម​​ដែលយើង​កំពុង​​តែ​រស់​នៅ។ មាន​​ថ្ងៃ​​ណា​​មួយ​​យើង​នឹង​​ទទួល​​ស្គាល់​​ថា​យើងនឹង​មិន​អាច​​ពេញ​​ចិត្ដ​ជា​មួយ​​មនុស្ស​​ជុំ​វិញ​ខ្លួន​​បាន​ជា​រៀង​រហូត។ ប្រសិន​បើ​យើង​​មិន​​ខ្ពស់ ឬ​ទាប​ពេក​ទេ​នោះ អ្នក​ដែល​ចូល​ចិត្ដ​មើល​ងាយ​ និង​វាយ​តម្លៃ​គេ​នៅ​តែ​​រក​​វិធី​អ្វី​​ផ្សេង​​ដើម្បី​​បង្អាប់​​យើង​ទាល់​តែ​បាន។

វា​ជា​រឿង​​ដែល​​មិន​​អាច​​ទៅ​រួច​​ទេ​ ដែល​យើង​ចាំ​បាច់​​ត្រូវ​រស់​​នៅ​​ដើម្បី​​បំពេញ​​ចំណង់​​របស់​អ្នក​​ផ្សេង។ មនុស្ស​ដែល​​ចូល​​ចិត្ដ​យើង​ពិត​ប្រាកដ ​នឹង​​នៅ​​តែ​ចូល​ចិត្តយើងដែល​ជា​ខ្លួនយើង។ យើង​គួរ​ទៅ​​និយាយ​ជាមួយ​អ្នក​ចូល​ចិត្ដ​ធ្វើ​បាប​គេ​នោះ បង្ហាញ​​ឲ្​យ​គេ​ឃើញ​​ថា​យើង​ពេញ​ចិត្ដ​ជាមួយ​រូប​រាង​របស់​យើងដោយ​បញ្ចេញ​កាយ​វិការ​ដោយ​មាន​ភាព​ជឿ​ជាក់។ ត្រូវ​រៀន​ឈរ​ឲ្យ​ខ្ពស់ និង​ងើប​ក្បាល​ឡើង ត្រូវ​និយាយ​​ដោយ​​ប្រើ​ភ្នែក​សម្លឹង​​មើល​​ភ្នែក។ មនុស្ស​ជុំ​វិញ​ខ្លួន​​យើង​អាច​សើច​​ចម្អក​ឲ្យ​អ្នក​ តែ​​លើ​រឿង​​ដែល​យើង​មាន​ភាព​អៀន​ខ្មាស់​ចំពោះ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ​បើយើង​​នៅ​​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន យើង​មិន​ត្រូវ​ខ្លាច​​និង​ប្រាប់​ប៉ាម៉ាក់​ គ្រូ​បង្រៀន ឬ​គ្រូ​បង្វឹក​របស់​យើងទេ។ ក្នុង​ករណី​ចាំ​បាច់យើង​​អាច​ស្វែក​រក​ជំនួយ​ពី​ប្រព័ន្ធ​ច្បាប់​​បាន​​ដូច​គ្នា​។

២- ត្រូវពេញចិត្ដជាមួយកម្ពស់របស់ខ្លួន

ប្រសិន​បើ​យើងចាំ​​បាច់​ចង់​​បាន​​កម្ពស់​​បន្ថែម​ យើងអាច​​ទៅ​​ពិភាក្សា​​ជាមួយ​​គ្រូពេទ្យ​​បាន។ ក្នុង​ករណី​យើង​​ស្ថិត​​ក្នុង​​រ័យ​​កំពុង​លូត​លាស់ យើង​អាច​គ្រាន់​​តែ​ញ៉ាំ​​អាហារ​​ត្រឹម​ត្រូវ និង​​ហាត់​ប្រាណ​​ជា​​ប្រចាំ​​គឺ​អាច​​ជួយ​​បង្កើន​​កម្ពស់​​បាន​​ខ្លះ​ដែរ។​ ប្រសិន​​បើ​យើង​​មាន​​កម្ពស់​​ខ្ពស់​​ស្រា​ប់​ហើយ​ យើងមិន​ចាំ​បាច់​ត្រូវ​​ខ្វល់​ខ្វាយ​​ជាមួយ​រឿង​កម្ពស់​​នេះ​ទេ។ ប៉ុន្តែ​មិន​ថា​​យើង​ទាប ឬ​ខ្ពស់​នោះ​ទេ យើង​នៅ​តែ​មាន​វិធី​​ដើម្បី​​ធ្វើ​ឲ្យ​​អារម្មណ៍​​ពេញ​ចិត្ដ​ជាមួយ​​ខ្លួន​ឯង​​បាន។

យើងអាច​សាក​ល្បង​ចូល​មើល​ក្នុង​ទស្សនាវដ្ដី​ទាក់​ទង​ជាមួយ​ការ​តុប​តែង​ខ្លួន ដើម្បី​រក​មើល​ខោរ​អាវ​ស័កិ្ដ​សម​ជាមួយ​នឹង​ដង​ខ្លួន​របស់​យើង​។ បើ​អាច​យើងគួរ​ចូល​រួម​ក្នុង​ក្លឹប​កីឡា ដែល​ស័ក្ដិសម​ជាមួយ​នឹង​កម្ពស់​របស់យើង។ មនុស្ស​តូច​ៗ​​​​ពូកែ​ក្នុង​ការ​ហាត់​ប្រាណ និង​ការ​រាំ ចំណែក​ឯ​មនុស្ស​ខ្ពស់​វិញ​គឺ​ពូកែ​លេង​បាល់​បោះ និង​បាល់​ទះ។ ដូច​នេះយើង​អាច​រក​មើល​កី​ឡា​ណា​មួយ​ដែល​ស័ក្ដិសមជាមួយ​យើង​ និង​គិត​ថា​វា​ធ្វើ​ឲ្យើង​សប្បាយ​ចិត្ដ និង​មាន​សុខភាព​ល្អ។

បើ​តាម​ពិត​ទៅ គឺ​ត្រូវ​ការ​ពេល​វេលា​ក្នុង​រយៈ​ពេល​យូរ​មួយ ដើម្បី​រៀន​​ទទួល​ស្គាល់​ និង​ទទួល​យក​អ្វី​ដែល​ជា​របស់​យើង។ ត្រូវ​ចាំ​ថា​កម្ពស់​របស់​យើង​​មិន​អាច​កំណត់​ឆាក​ជីវិត​របស់​យើង​បាន​ទេ។ កុំ​ដាក់​សម្ពាធ​ដល់​ខ្លួន​​ឯង​ខ្លាំង​ពេក។ មនុស្ស​ចិត្ដ​អាក្រក់​នឹង​ចាំ​រក​មើល​ចំណុច​ខ្សោយ​របស់​យើង​រហូត ហើយ​​វិធី​តែ​មួយ​ដើម្បី​វាយ​តប​ជាមួយ​អ្នកទាំង​នោះ​គឺ ត្រូវ​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ដើរ​ចេញ​ពី​បញ្ហា​អវិជ្ជមាន​ជុំ​វិញ​ខ្លួន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖សញ្ញាព្រមាន ៥ ប្រភេទលើបណ្ដាញសង្គម បញ្ជាក់អត្ថន័យថា បុគ្គលនោះកំពុងចង់ធ្វើអត្តឃាត

ចុចអាន៖ក្រោយបាត់បង់សមាជិកឬមនុស្សជាទីស្រលាញ់ដោយសារកូវីដ នេះជារឿងគួរធ្វើ សម្រាប់ព្យាបាលអារម្មណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥៦ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម