Connect with us

KPT+

ពេលកូនខ្ចី ស្លៀកពាក់ឃ្លុំជិតៗ អាចជួយអីបាន ខ្លះ?

បានផុស

នៅ

បើ​សង្កេត​ទៅ ​យើង​នៅ​ឃើញ​មាន​ទម្លាប់​ស្ត្រី​សម្រាល​កូន​រួច​ស្លៀក​ពាក់​ជិត​ៗ ពាក់​មួក​បាំង​ត្រចៀក និង​ពាក់​ស្រោម​ជើង។ កាល​ដែល​ធ្វើ​បែប​នេះ តាម​ចាស់​ៗ​ថា​ ខ្លួន​ប្រាណ​មាន​កម្ដៅ មិន​ប៉ះ​ខ្យល់ និង​ជួយ​ឲ្យ​សរសៃ​ឆាប់​រឹងមាំ​ឡើងវិញ តែ​បើ​តាម​ពេទ្យ​វិញ​បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​បែប​នោះ​គ្មាន​បាន​ផល​អ្វី​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា កាល​ពី​ជំនាន់​មុន​ចាស់​ៗ​ សម្រាល​កូន​នៅ​ក្នុង​ព្រៃ មាន​ខ្យល់ មានភ្លៀង មិន​មែន​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រឹមត្រូវ ដូចនេះ​ហើយ​អាកាសធាតុ​ប្រាកដជា​ត្រជាក់​ប៉ះដល់​រាងកាយ​ជា​មិន​ខាន ហើយ​យើង​អ្នក​ធម្មតា​ក៏​រងា​ដូចគ្នា​នឹង។

ចំពោះ​ស្រីៗសម្រាល​កូន​រួច ​ពេល​ជួប​បញ្ហា​លក្ខខណ្ឌ​បែប​នោះ ប្រាកដជា​ត្រូវការ​ខោអាវក្រាស​ៗ​មក​ស្លៀកពាក់​ហើយ។ ងាក​មក​សម័យ​ឥឡូវ​វិញ មិន​សូវ​មាន​អ្នកធ្វើបែប​នោះ​ទៀត​ទេ ព្រោះ​ស្ត្រី​បាន​សម្រាល​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រឹមត្រូវ។ ចំណែក​ផល​ដែល​ទទួល​បាន​ពី​ការ​ស្លៀកពាក់​ជិត​ឈឹង​ទាំង​នោះ​គឺ​គ្មាន​ទេ ព្រោះ​ស្ត្រី​សម្រាល​កូន​រួច​អាច​ស្លៀកពាក់​បាន​ជា​ធម្មតា ធ្វើ​យ៉ាង​ណា​ឲ្យតែ​យើង​ស្រណុក​ខ្លួនឯង​ទៅ។

នៅ​មួយ​ចំណុច​ទៀត​ដែល​ម៉ាក់​ៗ​ច្រើន​នៅ​ជឿ​តាម​ចាស់​បុរាណ គឺ​ស្រីៗខ្លះ​ពេល​កូន​ខ្ចី​មិន​ហ៊ាន​បើក​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ឡើយ ព្រោះ​ខ្លាច​ត្រជាក់ ហើយ​សរសៃសសូង​មិន​រឹងមាំ​ឡើងវិញ ធ្វើ​ឲ្យ​ទាស់​សរសៃ។ តែ​នោះ​ក៏​ជា​ការយល់​ខុសវិញ​ទេ ព្រោះ​​ពេល​អាការៈក្ដៅ​ពេក អាច​ឲ្យ​ម៉ាក់​ៗ​ជួប​បញ្ហា​សុខភាព​ផ្សេង ដូចជា​ថប់​ដង្ហើម ក្ដៅស្អុះ និង​មានបញ្ហា​ស្បែក​វិញ ព្រោះ​ក្ដៅ​ផង ញើស​ក៏​ហូរ ​បូក​រួម​នឹង​សម្លៀកបំពាក់​ក្រាស់​ៗ​ទៀត ធ្វើឲ្យ​រោល​រមាស់​ជាដើម៕

អត្ថបទផ្ដល់ដោយ ៖ Hello Krupet

ចុចអាន៖

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម