Connect with us

KPT+

ទម្លាយអាថ៌កំបាំងសេដ្ឋីនីវ័យក្មេង Kylie Jenner មនុស្សភាគច្រើនមិនធ្លាប់ដឹង

បានផុស

នៅ

ជាតារាបង្ហាញម៉ូដ ​និងជាស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetics នាង Kylie Jenner មានប្រវត្តិជីវិត និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកគាំទ្រមិនធ្លាប់ដឹងឡើយ។ តាមពិតឈ្មោះពេញរបស់តារាស្រីរូបនេះគឺ Kylie Kristen Jenner នាងកើតថ្ងៃទី ១០ ខែសីហា ក្នុងឆ្នាំ ១៩៩៧ នៅរដ្ឋឡូសអេនជឺឡេស សហរដ្ឋអាមេរិក។

Kylie Jenner (@KylieJenner) / Твиттер
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីនៅរៀន នាងនិងបងស្រី Kim Kardashian ជា Cheer Leader ប្រចាំសាលា ប៉ុន្តែនាងក៏ជាសិស្សស្រីម្នាក់ដែលត្រូវមិត្តភក្តិ Bully ផងដែរ។ ដូច្នេះហើយ​តាំងពីឈានជើងចេញវិទ្យាល័យ Kylie មិនដែលទៅលេងសាលាម្ដងណាឡើយ។

ត្បិតតែ Kylie ជាកូនពៅនៃគ្រួសារត្រកូល Kardashian-Jenner ប៉ុន្តែបច្ចប្បន្ន នាងកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៧០០លាន-១ពាន់លានដុល្លារអាមេរិក ក្លាយជាមហាសេដ្ឋីនីវ័យក្មេងបំផុតលើលោក ត្រឹមវ័យ ២១ឆ្នាំ។ នេះបើតាមការចុះផ្សាយដោយទស្សនាវដ្ដី Forbes កាលពីឆ្នាំ ២០១៩។

Kardashian Family Net Worth (2021)—Kylie Jenner, Kim Kardashian Net Worth

ទស្សនាវដ្ដី Forbes ក៏បានចុះផ្សាយបន្ថែមដែរថា Kylie Kristen Jenner ជាបុគ្គលមានឥទ្ធិពលនៅលើលោក ៣ឆ្នាំជាប់ៗគ្នាគឺឆ្នាំ ២០១៩, ២០២០ និង ២០២១។ ខណៈដែលតារាស្រីរូបនេះ បានចូលប្រឡូកក្នុងពិភពសិល្បៈតាំងពីវ័យ ៩ឆ្នាំ និងទទួលបានប្រជាប្រិយភាពពេញពិភពលោក ផ្ទុយទៅវិញនាងធ្លាប់អះអាងថាខ្លួនមិនចង់ល្បីនោះទេ។ យ៉ាងណាក្ដី ​នាងតែងបង្ហាញខ្លួនជាម៉ូឌែលឱ្យប្រេនមួយចំនួន និងលេចមុខភាគច្រើនក្នុង MV ចម្រៀង។

ខាងក្រោមជាការពិតមួយចំនួនទៀត ដែលហ្វេនប្រហែលមិនធ្លាប់ដឹងពីអ្នកជំនួញវ័យក្មេងរូបនេះ៖

១. Kylie Jenner ជាមហាសេដ្ឋីស្រីដែលបង្កើតទ្រព្យសម្បត្តិដោយដៃខ្លួនឯង ក្មេងជាងគេបំផុតនៅលើពិភពលោក ដោយសារជោគេជ័យលើផលិតផលគ្រឿងសំអាង។

Kylie Jenner Sells Majority Share of Cosmetics Line for $600 Million | Los  Angeles Business Journal

២. សហគ្រិនស្រ្តីរូបនេះ រកចំណូលបានច្រើនជាង ១លានដុល្លារក្នុងមួយថ្ងៃ ដែលវាច្រើនជាងប្រាក់ចំណូលប្រជាជនអាមេរិកគិតជាមធ្យមក្នុងមួយឆ្នាំរហូតដល់ ​២០ដង។

៣. នាងមានផ្ទះផ្ទាល់ខ្លួន ត្រឹមវ័យ ​១៧ ឆ្នាំ ដែលវាមានតម្លៃ ១.២លានដុល្លារអាមេរិក។ បច្ចុប្បន្ន Kylie មានភូមគ្រឹះចំនួន ៥កន្លែង ខណៈតម្លៃសរុបប្រមាណ ៣៥លានដុល្លារអាមេរិក។

Kylie Jenner Sells Spare Home and Vacant Lot for $12 Million - E! Online

៤. មុនចេញក្រៅម្ដងៗ Kylie ចំណាយពេលយ៉ាងហោច ២ម៉ោងដើម្បីតុបតែងខ្លួន។

៥. Kylie ជាមនុស្សស្អប់នំខេកសូកូឡា ប៉ុន្តែនាងចូលចិត្តញ៉ាំសូកូឡា។

៦. Kylie មានកូនស្រីម្នាក់ឈ្មោះ Stormi ហើយនាងមិនដែលបង្ហាញតម្រុយអ្វីឡើយនៅលើបណ្តាញសង្គម ពេលកំពុងពពោះ រហូតដល់នាងសម្រាល ទើបបង្ហាញទាំងអត្តសញ្ញាណឪពុករបស់កូនស្រីនាង។

5 things to know about Stormi Webster, Kylie Jenner's 2-year-old daughter  and muse for Kylie Cosmetics | South China Morning Post

៧. ក្នុងវ័យ ១៤ឆ្នាំ កំលុងឆ្នាំ ២០១១ នាងធ្លាប់ណាត់ជាមួយតារាចម្រៀងលោក Cody Simpson ដែលជាអតីតមិត្តប្រុសរបស់តារាចម្រៀង Miley Cyrus។

៨. Kylie មានស្នាមមួយនៅភ្លៅខាងឆ្វេង ដែលជាសំណល់ពីការមុតនឹងវត្ថុស្រួចពេលលេងបិទពួន កាលអាយុ ៥ឆ្នាំ។ ប៉ុន្តែនាងមិនធ្លាប់ចង់បំបាត់ស្នាមនោះចោលទេ ហើយគ្រប់គ្នាអាចឃើញស្នាមនោះ ពេលនាងស្លៀកខ្លី។

៩. ​Kylie មានបងប្អូនទាំងអស់ ១០នាក់ ដោយ​នាងគឺជាកូនពៅក្នុងគ្រួសារ។ ប៉ុន្តែបងប្អូនបង្កើតដែលមានទាំង​ឪពុកនិង​ម្តាយរួមគ្នាមានតែជាមួយ Kendall Jenner ប៉ុណ្ណោះ។

Everything We Know About Kendall and Kylie Jenner's Mysterious Spring 2016  Collection - Fashionista

១០. មិត្តប្រុសរបស់ Kylie គឺតារារ៉េប Travis Scott មានវ័យ ២៤ឆ្នាំ។ សព្វថ្ងៃប្តីប្រពន្ធមិនទាន់ចូលរោងការមួយគូនេះ មានកូនស្រីអាយុ ៣ ឆ្នាំម្នាក់ឈ្មោះ Stormi Webster ហើយ Kylie ក៏កំពុងពពោះកូនម្នាក់ទៀត ជិតនឹងសម្រាលផងដែរ៕

When is Kylie Jenner due to give birth and is she still dating Travis Scott?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បុគ្គលល្បីៗ មានឥទ្ធិពលខ្លាំងប្រចាំឆ្នាំ ២០២១-២០២២

ចុចអាន៖ Kylie Janner ក្លាយជាសេដ្ឋីនីវ័យក្មេងបំផុតដោយរបៀបណា?

ចុចអាន៖ បង្ហាញ​មុខ​មហា​សេដ្ឋី​វ័យ​ក្មេង​ជាងគេ​ទាំង ៤ រូប​ ដែល​មាន​ជំនួញ​​រាប់​លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម