Connect with us

KPT+

ចូល​ដល់​​​វ័យ​​៣០ ​សាក​តិចនិក​​ទាំង​នេះ​ដើម្បី​ពន្យារ​ភាព​ចាស់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ចូល​ដល់​វ័យ​៣០​ឆ្នាំ ស្រី​ៗ​យើង​គួរ​ចាប់ផ្ដើម​ថែទាំ​ស្បែក​របស់​ខ្លួន​​​​ចាប់​ពី​ឥឡូវ​នេះ​ទៅ​។ ពិត​ណាស់​ ​ភាព​យឺត​ និង​ជាតិ​​ខូឡាជែន​នៅ​ក្នុង​កោសិកា​ស្បែក​​នឹង​ចាប់ផ្ដើម​​ថយ​ចុះ​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​។ ការ​ផលិត​ជាតិ​ប្រេង​ក្នុង​ស្បែក​នឹង​​ធ្លាក់​ចុះ ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​​ទៅ​ជា​ស្ងួត​ ​និង​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ។ រង្វង់​ភ្នែក​ខ្មៅ ​ការ​កើត​​មុន​ និង​ស្បែក​ស្រអាប់ បាន​ក្លាយ​ជា​បញ្ហា​ទូទៅ​ដោយ​សារ​តែ​អតុល្យភាព​អ័រម៉ូន។​ ដូច្នេះ​ហើយ​ យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​នៅ​ក្នុង​វ័យ​​នេះ​ឲ្យ​​បាន​ដិតដល់​​ ដើម្បី​ពន្យារ​ស្នាម​ជ្រីវជ្រួញ​ និង​បញ្ហា​ស្បែក​ផ្សេង​ៗ​។

​​​​​១. រក្សា​ជាតិ​ទឹក​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ និង​លាប​ក្រែម​ផ្ដល់​សំណើម​ អាច​ជួយ​រក្សា​​ភាព​យឺត​នៃ​ស្បែក​។ លើស​ពី​នេះ ​​ក៏​អាច​បញ្ចៀស​ការ​ផលិត​ជាតិ​ប្រេង​ច្រើន​ជ្រុល​ បញ្ហា​មុន​ និង​ការ​រលាក​ផ្សេង​ៗ​។ គ្នា​យើង​គប្បី​ជ្រើសរើស​ផលិតផល​ថែ​រក្សា​ស្បែក​ដែល​មាន​សារធាតុ​Retinoids, វីតាមីន​C, hyaluronic acids, glycolic acid, hydroxy acids, coenzyme Q10, peptides និង​niacinamide ដែល​អាច​ជួយ​ដល់​ការ​ផលិត​ជាតិ​ខូឡាជែន និង​ជួសជុល​កោសិកា​ស្បែក​ខូច​។

២. ជម្រុះ​កោសិកា​ចាស់​​ទៀងទាត់​

ការ​ជម្រុះ​កោសិកា​ចាស់​​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ អាច​ជួយ​ឲ្យ​កោសិកា​ថ្មី​លូតលាស់​បាន​ល្អ​​ និង​ធ្វើ​ឲ្យ​​ស្បែក​ភ្លឺ ​ព្រម​ទាំង​កាត់បន្ថយ​​ការ​កើត​មុន​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​ជំរុញ​ភាព​យឺត និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។

៣. ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​

Oriental Beauty: Asian Skin Care Secrets

​​​កាំរស្មី​UV ​អាច​​បង្ក​គ្រោះថ្នាក់​ដល់​ស្បែក​ ដោយ​នាំ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ខ្មៅ​ ​​​​​​កើត​មាន​ស្នាម​អាចម៍​រុយ និង​ការ​ផលិត​ជាតិ​ប្រេង​កាន់​តែ​ច្រើន​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ដើម្បី​​​បង្ការ​ភាព​ចាស់​មុន​អាយុ​ និង​កាត់​បន្ថយ​ជាតិ​ពណ៌​នៃ​ស្បែក​។ ចូរ​ជ្រើសរើស​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ណា​​ដែល​ស័ក្ដិសម​ទៅ​នឹង​ប្រភេទ​ស្បែក​របស់​យើង​។

៤. ញ៉ាំ​អាហារ​​មាន​តុល្យភាព​

ជាក់​ស្ដែង​​ អាហារ​ដែល​យើង​ញ៉ាំ​​ប្រចាំ​ថ្ងៃ​ជះ​ឥទ្ធិពល​ផ្ទាល់​ដល់​ស្បែក​របស់​យើង​។ ​ដូច​នេះ គ្នា​យើង​គប្បី​ញ៉ាំ​របប​អាហារ​ដែល​​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ និង​មាន​សុខភាព​ល្អ​​។ អាហារ​ដែល​មាន​​អាស៊ីដ​ខ្លាញ់​ ក៏​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ ហើយ​ពពួក​បន្លែ​ចម្រុះ​ពណ៌​ក៏​ជួយ​បង្កើន​ការ​ផលិត​ជាតិ​ខូ​ឡា​ជែន​​ដូច​គ្នា​។ ទន្ទឹម​នឹង​នេះ​ដែរ យើង​គប្បី​កាត់បន្ថយ​ការ​ញ៉ាំ​ពពួក​សាច់​កែច្នៃ​ អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ កាហ្វេ​អ៊ីន​ ស្ករ​ និង​ជាតិ​អាកុល​ ពីព្រោះ​​​អាហារ​ទាំង​នោះ​​អាច​​ពន្លឿន​ភាព​ចាស់។

៥. ញ៉ាំ​អាហារ​បំប៉ន​

ជួនកាល​ របប​អាហារ​ដែល​មាន​តុល្យភាព​ក៏​មិន​អាច​បំពេញ​តម្រូវ​ការ​អាហារូបត្ថម្ភ​សម្រាប់​រាងកាយ​​គ្រប់គ្រាន់​ដែរ​។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​អាហារ​បំប៉ន​​​ស្បែក​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ក្មេង​ជាង​វ័យ​ ដូចជា​ពពួក​វីតាមីន​B6 វីតាមីន​C វីតាមីន​E ខ្លាញ់​ត្រី​អូមេហ្គា​៣ ស័ង្កសី និង​ជាតិ​ខូឡា​ជែន​ ដើម្បី​រក្សា​ភាព​យឺត និង​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​។

Pin on hair/beauty

៦. ហាត់​ប្រាណ​ជា​ទៀងទាត់​

យើង​គប្បី​ថែ​​​រក្សា​រាង​ឲ្យ​សមសួន​ និង​សកម្ម​ជាមួយ​នឹង​ការ​ហាត់​ប្រាណ​ជា​ប្រចាំ ដូចជា​រត់​ យូហ្គា​ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេង​ទៀត​។ ការ​បញ្ចេញ​សកម្មភាព​ដែល​ប្រើ​កម្លាំង​ខ្លាំង ​អាច​ជួយ​​ជំរុញ​ចរន្ត​ឈាម​ និង​បន្សាប​ជាតិ​ពុល​ពី​រាងកាយ​ ដោយ​បញ្ចេញ​កាក​សំណល់​នៅ​ក្នុង​រន្ធ​ញើស​ ដើម្បី​​ជួយ​ការពារ​​ការ​កើត​មុន​ និង​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សុខភាព​ល្អ និង​ភ្លឺ​ស្រស់​ថ្លា​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពិតអត់? ស្រ្តេស តប់ប្រមល់ធ្វើឲ្យបាក់សម្រស់ និង…

ចុចអាន៖ នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម