Connect with us

KPT+

ទម្លាយប្រាក់ខែខ្ពស់កប់ពពករបស់បុគ្គលិក Facebook

បានផុស

នៅ

ធ្លាប់ឆ្ងល់អត់! បុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យា មេតា (Meta) ឬហ្វេសប៊ុក ទទួលបានប្រាក់ចំណូលប៉ុន្មាន ក្នុងមួយខែ?

មកអាន កម្ពុជាថ្មី នឹងប្រាប់!

យោងតាមទិន្នន័យពី Glassdoor ក្រុមហ៊ុន Facebook ផ្ដល់ប្រាក់ចំណូលឱ្យអ្នកហាត់ការនៅក្នុងក្រុមហ៊ុនរបស់ខ្លួនប្រមាណ ៨ពាន់ដុល្លារអាមេរិក ក្នុងមួយខែ។ ចំណែកបុគ្គលិកពេញសិទ្ធិទូទៅ នៅសហរដ្ឋអាមេរិក ធ្វើការពេញម៉ោង ទទួលបានប្រាក់ខែគោលជាមធ្យម ៥១,៣៥០ ដុល្លារក្នុងមួយឆ្នាំ ឬ ៤,២៨០ ដុល្លារក្នុងមួយខែ។

Facebook will award bonuses to employees who fix its fake news, hate speech  problems
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក តួនាទី​មួយចំនួនដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​​​នៅក្នុងក្រុមហ៊ុន Facebook មានដូចជា៖

អ្នកគ្រប់គ្រងវិស្វកម្មសូហ្វវែរ -Software engineering manager៖  ២១០,៧៨៣ ដុល្លារអាមេរិក

វិស្វករកម្មសូហ្វវែរជាន់ខ្ពស់ -Senior software engineer៖ ១៧៥,៩៩០ ដុល្លារអាមេរិក

អ្នកគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម -Business operations manager៖ ១៦០,៨៥៧ ដុល្លារអាមេរិក

វិស្វករសន្តិសុខ -Security engineer៖ ១៥៣,៦៤៣ ដុល្លារអាមេរិក

អ្នកស្រាវជ្រាវ -Research scientist៖ ១៤៧,៥៣០ ដុល្លារអាមេរិក

វិស្វករសូហ្វវែរ៖ Software engineer៖ ១៤៧,១៤៣ ដុល្លារអាមេរិក

អ្នករចនាផលិតផល -Product designer៖ ១៤៦,០៣៤ ដុល្លារអាមេរិក

អ្នកវិទ្យាសាស្ត្រទិន្នន័យ -Data scientist៖១៤៥,១៣០ ដុល្លារអាមេរិក

អ្នកស្រាវជ្រាវបទពិសោធន៍អ្នកប្រើប្រាស់ -User experience researcher៖ ១៣៩,៦៦៩ ដុល្លារអាមេរិក

វិស្វករទិន្នន័យ -Data engineer៖ ១៣៦,០៤២ ដុល្លារអាមេរិក

អ្នកគ្រប់គ្រងដំណោះស្រាយអតិថិជន -Client Solutions Manager៖ ៧៦,០០០-១៣១,០០០ ដុល្លារអាមេរិក

ជំនួយការប្រតិបត្តិ ភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយ – Executive Assistant, Media Partnerships ៖ ៨៤,០០០-១២៨,០០០ ដុល្លារអាមេរិក

អ្នកវិភាគទិន្នន័យ ប្រតិបត្តិការសហគមន៍ -Data Analyst, Community Operations ៖ ៩២,០០-១៤៧,០០០ ដុល្លារអាមេរិក។

Facebook Employee on What It's Like to Be Investigated by Mark Zuckerberg's  'Secret Police'

ចំពោះ មេធំរបស់ក្រុមហ៊ុនគឺលោក Mark Zuckerberg មានប្រាក់ខែគោលតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែតាមរយៈប្រាក់សំណងផ្សេងៗពីក្រុមហ៊ុន CEO រូបនេះ ទទួលបានចំណូលយ៉ាងហោច ២៥.៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទោះបីជាទទួលបានប្រាក់ខែតិចក្ដីក៏ដោយ បើគិតតាមប្រាក់ចំណូលប្រចាំឆ្នាំរបស់ Zuckerberg គឺខ្ពស់ជាងបុគ្គលិកធម្មតារហូតដល់ ៩៤ ដងឯណោះ។ នេះតាមការចុះផ្សាយដោយទស្សនា Forbes កាលពីដើមឆ្នាំ​២០២១។

សព្វថ្ងៃ Mark Zuckerberg មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១០១.២ ប៊ីលានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លាតត្រដាងប្រាក់ខែមេដឹកនាំពិភពលោក ១១រូប អ្នកបានច្រើនជាងគេគឺនៅ អាស៊ីអាគ្នេយ៍

ចុចអាន៖ ចង់ធ្វើការឱ្យក្រុមហ៊ុន Facebook ត្រូវឆ្លងកាត់ដំណាក់កាលទាំង ៤នេះសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម