Connect with us

KPT+

៦ សំណួរ សួរខ្លួនឯង មុនពេលចង់ក្លាយជាគិលានុបដ្ឋាយិកា

បានផុស

នៅ

មានហេតុផលជាច្រើន ដែលសិស្សនិស្សិតមួយចំនួន​ កំពុងពិចារណាថាគួរចូលទៅក្នុងវិស័យថែទាំអ្នកជំងឺ ឬត្រូវរៀនជំនាញផ្សេងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ មុននឹងសិស្សទាំងអស់ស្រលាញ់ជំនាញថែទាំ សាកល្បងមកឆ្លើយសំណួរសំខាន់ៗ​ចំនួន ៦ ចំពោះខ្លួឯង​ជាមុន​សិន។

តើខ្ញុំមានការការអត់ធ្មត់​ប៉ុណ្ណា​ជាមួយអ្នកជំងឺ?

មុនចង់ក្លាយជាគិលានុបដ្ឋាយិកា សួរខ្លួនឯងថា តើចរិតលក្ខណៈសំខាន់បំផុតរបស់អ្នកជំនាញគិលានុបដ្ឋាយិកា គឺជាអ្វី ?គិលានុបដ្ឋាយិកាមួយរូប ត្រូវធ្វើការលះបង់យ៉ាងជិតស្និទ្ធជាមួយមនុស្សដែលឈឺ ឬរបួស ដោយមិនអាចដកឃ្លាបានឡើយ។ ជាគ្រូពេទ្យត្រូវមានការយល់ដឹង និងយល់ពី​តម្រូវការ តូចធំ​របស់​អ្នកឈឺ​ជានិច្ច។ ដែលទាំងនេះគេហៅថា ការ​អត់ធ្មត់​របស់​គ្រូពេទ្យ​ ជាមួយ​អ្នក​ជំងឺ។ ប្រសិនបើសិស្សឬអ្នកមានបំណងចង់សិក្សាជំនាញនេះ ហើយអាចឆ្លងផុតវគ្គនេះបាន ចឹងយើងបន្តទៅសំណួរទី ២ ម្ដង។

២ តើ​ខ្ញុំ​ស្គាល់​មុខ​ងារ​​ដែលត្រូវធ្វើ​ទេ?

កាតព្វកិច្ច​ជាគិលានុបដ្ឋាយិកា​ ដែលអ្នកគួរដឹងមុនពេលចូលឧស្សាហកម្មថែទាំសុខភាព ភាគច្រើន​មិនរីករាយដូច​ការងារ​អ្នកដទៃទេ។ ជាឧទាហរណ៍ អ្នកនឹងត្រូវសម្អាត និង​ស្លៀកពាក់​ឈុត​ដដែលៗ​ជា​ញឹកញាប់ ជួយ​ងូត​ទឹ​ក​ឲ្យ​អ្នកជំងឺ និង​សម្អាត​ពូក​ជាដើម។ ចំពោះការងារនេះ​ អាច​គួរ​ឲ្យ​ខ្លាចនៅ​ពេល​ដំបូង។ តែយ៉ាងណា អ្នកក៏ត្រូវរំលឹកខ្លួនឯង​ថា​ នេះ​ជា​មុខងារ​និង​តួនាទី​ក្នុង​នាម​ជា​គ្រូពេទ្យ​ថែទាំ​អ្នកជំងឺ។

៣ ជាញឹកញាប់ គិលានុបដ្ឋាយិកា​នឹង ៖

-ចូលរួម​ចំណែកក្នុងការបង្កើត និងអនុវត្តផែនការថែទាំសម្រាប់អ្នកជំងឺរបស់ខ្លួន។
-អប់រំ​អ្នកជំងឺអំពីរបៀបថែទាំខ្លួនឯង ពេញមួយជីវិតរបស់ពួកគេ​ ក៏ដូចជារបៀបគ្រប់គ្រង​លក្ខខណ្ឌរបស់ពួកគេ។
-ផ្ដល់​ដំបូន្មាន ​ទាក់ទងនឹងការផ្លាស់ប្តូររបៀបរស់នៅសំខាន់ៗ ដើម្បីកែលម្អសុខុមាលភាព​អ្នកជំងឺ។
-ដើរ​តួនាទី​នាំ​មុខ​ ក្នុង​ការ​ធ្វើ​តេស្ត​រាងកាយ។
-ចូលរួម​ក្នុង​ការវិនិច្ឆ័យ ជា​ពិ​សេស​នៅពេលនិយាយអំពីការបញ្ជាទិញ និង​ការ​បកស្រាយ​លទ្ធផល​តេស្ត។
-ចេញ​វេជ្ជបញ្ជា​ថ្នាំ និង​ណែនាំ​អ្នក​ជំងឺ​នៅពេលណា និង​របៀបលេបថ្នាំ។
-ថែរក្សា​ការ​ចូល​អ្នកជំងឺ ការផ្ទេរ និង​ការ​រំសាយ​ចេញ
-ធ្វើការ​បញ្ជូន​ទៅ​កាន់​អ្នក​អនុវត្តការ​ថែទាំ​សុខភាព​ផ្សេង​ទៀត ប្រសិន​បើការថែទាំឯកទេស ឬ​មតិ​ទីពីរ​ត្រូវ​បាន​ទាមទារ។

៤ តើខ្ញុំស្លេកស្លាំង ឬឆាប់ស្លុតស្មារតីដែរទេ?

ការធ្វើជាគិលានុបដ្ឋាយិកា មានន័យថា យើងត្រូវតែប៉ះវត្ថុរាវមួយចំនួនដាច់ខាត ដែលមនុស្សដទៃអាចមានអារម្មណ៍​ច្របូកច្របល់ ខ្ពើម ឬមិនចង់ធ្វើ ដូចជា​ទឹកនោម ក្អួត ឈាម និង​លាមក អ្នកឈឺ ។ ការ​ដោះស្រាយ​ជាមួយ​សារធាតុរាវ​ក្នុង​រាងកាយ​ទាំង​នេះ​ គឺ​ជា​ផ្នែក​មួយនៃ​ជីវិត​ ក្នុង​នាម​អ្នក​ប្រកបរបរ​ថែទាំ ហើយ​មិន​មាន​វិធី​ណាមួយ ​ដែលយើង​មិន​ធ្វើ​នោះ​ទេ។ ដូច្នេះ​ហើយ ប្រសិន​បើយើង​តស៊ូ​បាន យើងក៏​អាច​ក្លាយ​ជា​គិលានុបដ្ឋាយិកា បាន​ល្អ​បំផុត ​បើ​ទ្រាំ​មិន​បាន ​នៅ​ទិដ្ឋភាព​នេះ​ទេ ​ប្រញាប់​ប្ដូរ​ការងារ​ឬរៀនជំនាញណាស្រាលៗចុះ ។

៥ តើអ្វីជាចំណុចខ្លាំងរបស់ខ្ញុំ?

នៅ​ពេល​អ្នក​ចាប់ផ្ដើម​អាជីព​ជាគិលានុបដ្ឋាយិកាដំបូង អ្នកនឹងមាន​ឱកាស​ស្វែងយល់​ពី​ទិដ្ឋភាព​ផ្សេងៗ​ជាច្រើន ​នៃការថែទាំសុខភាព ដែលអាចជួយអ្នកក្នុងការសម្រេចចិត្តថា​ តើគួររៀន​ជំនាញ​នេះ​ឬ​អត់ ។ នេះជារឿងល្អបំផុត ក្នុងការវិភាគភាពខ្លាំង និងចំណង់ចំណូលចិត្តខ្លួនឯង មុនពេលយើងសម្រេចចិត្តថា ដាក់ពាក្យចូលរៀននៅសាលា​គិលានុបដ្ឋាយិកា។

៦ តើចំនុចខ្សោយរបស់ខ្ញុំមានអ្វីខ្លះ?

ប្រសិនបើអ្នកដឹង និងយល់ពី ចំណុចខ្សោយ​របស់ខ្លួនឯង មុនពេលចាប់ផ្តើមការសិក្សា អ្នកនឹងមានពេលវេលាគ្រប់គ្រាន់​ដើម្បីធ្វើការកែលម្អវា និងមុនពេលចូលទៅក្នុង​ពិភពការងារដែលមានទិដ្ធភាពជាក់ស្ដែងតែម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៣ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម