Connect with us

KPT+

មូលហេតុ​ ៥យ៉ាង ឪពុកម្ដាយ​គួរ​ឧស្សាហ៍​នាំកូន​ដើរលេងក្រៅ​ផ្ទះ

បានផុស

នៅ

បច្ចុប្បន្ន​កុមារ​ជា​ច្រើន​កំពុង​តែ​វក់​ជាមួយ​នឹង​ទូរសព្ទ​ ​សម្ភារៈ​អេឡិចត្រូនិក ឬ​ឧបករណ៍​កម្សាន្ត​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​មាន​នៅ​ក្នុង​ផ្ទះ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ក្មេង​ៗ​​មិន​មាន​សកម្មភាព​ច្រើន​ឡើយ។ ដោយ​សកម្មភាព​ទាំង​នេះ​ ហើយ​ក្មេង​ៗ​អាច​​ប្រឈម​មុខ​ជា​ខ្លាំង​ជាមួយ​នឹង​បញ្ហា​សុខភាព​ដូច​ជា កើន​ទម្ងន់ បញ្ហា​សាច់ដុំ និង​ឆ្អឹង ហើយ​នឹង​បញ្ហា​ទំនាក់​ទំនង​ក្នុង​ការ​ចូល​រួម​ក្នុង​សង្គម​ទៀត​ផង។ អត្ថបទ​ខាង​ក្រោម​នេះ បង្ហាញ​ពី​អត្ថប្រយោជន៍​ចំនួន​៥​ ដែល​ម៉ាក់​ប៉ា​ទាំង​ឡាយ​ គួរ​បណ្ដោយ​កូន​ឲ្យ​លេង​ខាង​ក្រៅ​ផ្ទះ​ឲ្យ​បាន​ច្រើន​។

១- ជួយ​ឲ្យ​សារពាង្គ​កាយ​កុមារ​រឹង​មាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សួន​កំសាន្ត​ខាង​ក្រៅ​ផ្ទះ​គឺ​ជា​កន្លែង​ល្អ​បំផុត ដែល​កុមារ​អាច​រត់​លេង​បាន​យ៉ាង​ប្រសើរ​។ ក្មេងៗ​អាច​មាន​សកម្មភាព​ជា​ច្រើន​នៅ​ខាង​ក្រៅ​ដូច​ជា លោត រត់ តោង រុញ​វត្ថុ​អ្វី​មួយ ឬ លេង​បាល់​ជា​ដើម។ រាល់​សកម្មភាព​ទាំង​នេះ គឺ​មិន​ត្រឹម​តែ​ដូច​ជា​ការ​ហាត់​ប្រាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​ជួយ​ពួក​គេ​បង្កើន​ជំនាញ​ផ្សេងៗ​ទៀត​ផង។ ការ​លេង​នៅ​ខាង​ក្រៅ​នេះ នឹង​ជួយ​កូន​យើង​​​ឲ្យ​ដុត​កាល់ឡូរី​បាន​ច្រើន ធ្វើឲ្យ​កូន​ចៀស​​ផុត​ពីការ​ធាតុ​ឡើង​ទម្ងន់​ខ្លាំង និង​ជួយ​ឲ្យ​ឆ្អឹង ​និង​សាច់​ដុំ​កាន់​តែ​រឹង​មាំ​ទៀត​ផង។

ការ​លេង​នៅ​ខាង​ក្រៅ​ពេល​ថ្ងៃ គឺ​កុមារ​នឹង​បាន​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​បាន​កាន់​តែ​ច្រើន នាំ​ឲ្យ​រាងកាយ​ផលិត​វីតាមីន D បាន​កាន់​តែ​ច្រើន ដែល​វីតាមីន​នេះ​គឺ​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ឆ្អឹង​ និង​សាច់ដុំ ហើយ​អាច​ជួយ​ឲ្យ​ចៀស​​ផុត​ពី​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ទៀត​ផង។

២-បង្កើន​ទំនាក់ទំនង​ល្អក្នុង​សង្គម

Happy asian family parents and children are resting by walking and running  in the park during summer season green trees — day, outdoor - Stock Photo |  #309831874

កុមារ​ដែល​លេង​នៅ​ខាង​ក្រៅ ច្រើន​មាន​ទំនាក់​ទំនង​ល្អ និង​សប្បាយ​រីករាយ​ច្រើន​នៅ​ក្នុង​សង្គម។ នៅ​ខាង​ក្រៅ​កូន​យើង​ អាច​លេង​ល្បែង​ជាមួយ​នឹង​កុមារ​ដទៃ ហើយ​អាច​ចែក​រំលែក​ និង​អាច​អភិវឌ្ឍអត្តចរិតបាន​​ល្អ ។ ក្មេង​ៗ​​អាច​រៀន​ពី​ពិភព​ខាង​ក្រៅ​នៅ​ជុំវិញ​ខ្លួន​របស់​គេ ហើយ​បង្កើត​ឬ​ស្វែង​រក​អ្វី ដែល​ថ្មី​ដើម្បី​អាច​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ប្រសើរ​ទៅ​មុខ។

ក្នុង​ការ​សិក្សា​មួយ បាន​រក​ឃើញ​ថា កុមារ​ដែល​លេង​នៅ​ខាង​ក្រៅ​ច្រើន ភាគ​ច្រើន​គឺ​មាន​ទំនាក់​ទំនង​ល្អ ហើយ​ភាគ​ច្រើន​គឺ​អាច​រៀន​ដល់​មហាវិទ្យាល័យ និង​ភាគ​តិច​ដែល​ឈាន​ដល់​ប្រើ​ប្រាស់​គ្រឿង​ញៀន ធាត់​លើស​ទម្ងន់ និង​ប្រព្រឹត្ត​អំពើ​ហិង្សា។

៣- បង្កើន​រូបារម្មណ៍​របស់​កុមារ

Free Photo | Happy family is having fun mother, father and daughter are  running in park.

ក្នុង​ការ​សិក្សា​មួយ​ដែល​ផ្ដោត​លើ​ចក្ខុ​ញាណ​របស់​កុមារ បាន​រក​ឃើញ​ថា កុមារ​ដែល​ច្រើន​លេង​នៅ​ខាង​ក្រៅ គឺ​មាន​ការ​មើល​ឃើញ​ប្រសើរ​ជាង​កុមារ​ដែល​លេង​តែ​នៅ​ក្នុង​ផ្ទះ។ មួយ​វិញ​ទៀត​កុមារ​ដែល​ហៀប​នឹង​ចូល​រៀន គឺ​អាច​រៀន​អ្វី​ដែល​ថ្មី​តាម​រយៈ​អារម្មណ៍​របស់​​ពួក​គេ។ ក្មេង​​នឹង​បង្កើន​ការ​មើល​ឃើញ​តាម​រយៈ​មើល​សត្វ​ដែល​នៅ​ជុំវិញ ឈប់​កាន់​នឹង​ហិត​ក្លិន​ផ្កា ឮសំឡេង​ផ្សេងៗ ដូច​ជា​ដំណក់​ទឹក​ធ្លាក់ និង​អាច​បេះ​ញ៉ាំ​ផ្លែ​ឈើ​ផ្សេងៗ។ ផ្ទុយ​ទៅ វិញ ចំពោះ កុមារ​ដែល​នៅ​ក្នុង​ផ្ទះ ញាណ​ដែល​ពួក​គេ​ទទួល​បាន គឺ​មាន​តែ​ស្ដាប់ និង​មើល​ប៉ុណ្ណោះ។

៤- បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់

996 Asian Family Jog Park Stock Photos, Pictures & Royalty-Free Images -  iStock

ក្មេងៗ​ដែល​លេង​នៅ​ខាង​ក្រៅ​ជា​ប្រចាំ ​គឺ​ច្រើន​ចង់​ដឹង​ចង់​ឃើញ​ដោយ​ខ្លួន​ឯង ហើយ​ទំនង​ជា​នៅ​ជាប់​នឹង​ការងារ​ដែល​ចង់​ដឹង​ឮនេះ​រយៈពេល​យូរ​ទៀត​។ ផ្ទុយ​ទៅ​វិញ កុមារ​ដែល​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ក្នុង​ផ្ទះ​ជាមួយ​ការ​ប៉ះពាល់​តិច​​តួច​​ទៅ​​នឹង​សកម្ម​ភាព​​ខាង​ក្រៅ​ ហើយ​ពួក​គេ​អាច​មាន​សកម្មភាព​ដោយ​ចម្លង​តាម​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​តាម​ ការ​បង្ហាញ​តាម​ទូរទស្សន៍​ឬ​អ៊ីនធឺណេត​ប៉ុណ្ណោះ ពួក​គេ​មិន​អាច​បង្កើត​ ឬ​រក​ឃើញ​សកម្មភាព​ថ្មី​ដែល​មាន​នៅ​ខាង​ក្រៅ​ឡើយ។​

៥-លូត​លាស់​ដោយ​សប្បាយ​រីក​រាយ និងមាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង

Lovely Asian Family Having Fun Together Outdoor In The Sun by Bo Bo

ពន្លឺ​នៅ​ខាង​ក្រៅ​ជួយ​រំញោច​ក្រពេញ Pineal ដែល​ជា​ ផ្នែក​នៃ​ខួរ​ក្បាល​​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹង​មាំ​ និង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​រីករាយ។ ការ​ចំណាយ​ពេល​ក្នុង​ធម្មជាតិ ក៏​ជួយ​កុមារ​មាន​អារម្មណ៍​រីក​រាយ​កាន់​តែ​ច្រើន ហើយ​ក្មេង​ក៏​អាច​យល់​ពី​បរិស្ថាន​នៅ​ជុំវិញ ហើយ​ពេល​ពួក​គេ​ធំ​ឡើង​​នឹង​អាច​មាន​អារម្មណ៍​ស្រលាញ់​ធម្មជាតិ​​​ផង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ស្មុគការងារផ្ទះ ថែទាំកូនខ្លាំង វិធីសាស្ត្រទាំងនេះ អាចជួយបាន

ចុចអាន៖ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវ​ដឹងរឿងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម