Connect with us

KPT+

អណ្តូងប្រេងចំណាស់ និងធំបំផុតលើលោក អាចផ្ទុកប្រេងរាប់ពាន់លានបារ៉ែល

បានផុស

នៅ

ប្រភពពី Wikipedia បានឱ្យដឹងថា អណ្ដូងប្រេង និងឧស្ម័ន នៅលើពិភពលោកទាំងតូច ទាំងធំ រាប់ទាំងផ្លូវការ និងមិនផ្លូវការមានជាង ​៦៥ពាន់កន្លែងឯណោះ។ ប៉ុន្តែបើរាប់តែកន្លែងខ្នាតយក្ស ដែលគេស្គាល់ច្រើនជាងគេ មានប្រហែល ១៥០០ កន្លែង។ ក្នុងនោះ អណ្ដូងប្រេងដែលមានវ័យចំណាស់រាប់សិនឆ្នាំ និងអាចផ្ទុកប្រេងបានរាប់ពាន់លានបារ៉ែលរួមមាន៖

១០. អណ្ដូងប្រេង Aghajari ប្រទេសអ៊ីរ៉ង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អណ្ដូងមួយនេះ រកឃើញនៅឆ្នាំ ១៩៣៨ ជាអណ្ដូងប្រេងចំណាស់បំផុតមួយ ហើយត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (National Iranian Oil Company) ។ ទិន្នន័យឆ្នាំ ២០១៧ បានឱ្យដឹងថា អណ្ដូង Aghajari អាចផលិតប្រេងបានពី ២សែនទៅ ៤សែន៤ម៉ឺន បារ៉ែល ក្នុងមួយថ្ងៃ និងមានប្រេងបម្រុងទុកចំនួន ៣០.២ប៊ីលានបារ៉ែល។

៩. អណ្ដូងប្រេង Bolivar Coastal ប្រទេស វេណេហ្ស៊ុយអេឡា

Bolivar Coastal ជាអណ្តូងប្រេងដ៏ធំបំផុតរបស់ប្រទេស វេណេហ្ស៊ុយអេឡា និងជាអណ្តូងប្រេងដ៏ចំណាស់បំផុតមួយនៅលើពិភពលោក ចាប់តាំងពីការរកឃើញនៅឆ្នាំ ១៩១៧។ អណ្ដូង​នេះអាចផលិតប្រេងបានជិត ៣ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ ២០០៦។ ប៉ុន្តែភាពចលាចលស៊ីវិល និងការដាក់ទណ្ឌកម្មពីបរទេស អណ្ដូងនេះកាត់បន្ថយចំនួនផលិត។ បច្ចុប្បន្ន វេណេហ្ស៊ុយអេឡា មានប្រេងបម្រុងប្រមាណ ៣២ប៊ីលានបារ៉ែល។

៨. អណ្ដូងប្រេង Cantarell ប្រទេសម៉ិកស៊ិក

អណ្ដូងប្រេងនេះ លេចរូបរាងឡើងដោយសារការធ្លាក់នៃអាចម៍ផ្កាយ ហើយត្រូវបានរកឃើញនៅឆ្នាំ ១៩៧២ ដោយអ្នកនេសាទឈ្មោះ Rudesindo Cantarell នៅឯឈូងសមុទ្រម៉ិកស៊ិក។ វាជាកន្លែងស្តុកប្រេងដ៏ធំបំផុតរបស់ប្រទេស ប៉ុន្តែប្រហែល ២០ឆ្នាំមកនេះ ការផលិតប្រេងពីអណ្ដូង Cantarell​ ហាក់ធ្លាក់ចុះជាខ្លាំង។ ទោះយ៉ាងណា​វានៅតែជាអណ្ដូងដែលមានប្រេងស្តុកច្រើនបំផុត ប្រមាណ ៣៥ប៊ីលានបារ៉ែល។

៧. អណ្ដូង Safaniya ប្រទេសគុយវ៉ែត / អារ៉ាប៊ីសាអូឌីត

វាជាអណ្ដូងដែលគ្រប់គ្រង និងដំណើរការនៅឈូងសមុទ្រពែក្ស ដោយរដ្ឋអារ៉ាប៊ីសាអូឌីត និងជាអណ្តូងប្រេងឈូងសមុទ្រដ៏ធំបំផុតនៅលើពិភពលោក រកឃើញក្នុងឆ្នាំ ១៩៦៣។ Safaniya មានសមត្ថភាពផលិតប្រេងបាន ១ លានបារ៉ែលក្នុងមួយថ្ងៃ។ តាំងពីដំណើរការ មកទល់ពេលនេះ វាអាចស្តុកប្រេងបានរហូតដល់ ៣៧ប៊ីលានលានបារ៉េលឯណោះ។

៦. អណ្ដូងប្រេង Daqing ប្រទេសចិន

នេះជាអណ្តូងប្រេងដ៏ធំបំផុតរបស់ប្រទេសចិន ដោយបើកការផលិតពេញលេញ កាលឆ្នាំ ១៩៦៣ បន្ទាប់ពីការរកឃើញក្នុងឆ្នាំ ១៩៥៩។ សព្វថ្ងៃ អណ្ដូងនេះអាចលផលិតប្រេងបានជិត១ភាគ៣នៃទិន្នផលប្រេងសរុបរបស់ប្រទេស ហើយវាមានប្រេងបម្រុងក្នុងស្តុកចំនួន ៤២ប៊ីលានបារ៉ែល។

៥. អណ្ដូងប្រេង Upper Zakum ប្រទេសអារ៉ាប់រួម

Zakum មានប្រេងបម្រុងទុកប្រមាណ ៥០ប៊ីលានបារ៉ែល រាប់តាំងពីពេលដំណើរការនាឆ្នាំ ១៩៦៣ រហូតដល់អនាគត។

វាជាឈ្មោះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Zakum ដែលជាអ្នកប្រតិបត្តិការអណ្តូងប្រេងនៅឈូងសមុទ្រធំជាងគេទីពីររបស់ពិភពលោក និងកាន់កាប់សិទ្ធិដោយក្រុមហ៊ុន៣គឺ ADNOC ក្រុមហ៊ុន ExxonMobil និងសាជីវកម្មអភិវឌ្ឍន៍ប្រេងជប៉ុន។ អណ្ដូងមួយនេះ មានសមត្ថភាពផលិតកម្មដល់ទៅ ១ លានបារ៉ែលក្នុងមួយថ្ងៃ។

៤. អណ្ដូងប្រេង Gachsaran ប្រទេសអ៊ីរ៉ង់

ក្រុមហ៊ុនប្រេងរបស់អ៊ីរ៉ង់មួយនេះ ជាម្ចាស់គ្រប់គ្រងតំបន់អណ្ដូងប្រេងធំទីពីររបស់ប្រទេស ខណៈអណ្ដូង Gachsaran មានប្រេងបម្រុងចំនួន ៥២.៩ប៊ីលានបារ៉ែល និងអាចផលិតបាន ៥៦០ពាន់បារ៉ែល ក្នុងមួយថ្ងៃ។ វាបានដំណើរការតាំងពីឆ្នាំ ១៩៣០។

៣. អណ្ដូងប្រេង Ahvaz  ប្រទេសអ៊ីរ៉ង់

Ahvaz បានដំណើរការតាំងពីឆ្នាំ ១៩៥៨ ហើយដូចជាវិស័យផ្សេងទៀតក្នុងប្រទេស វាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់។ រោងចក្រនេះអាចផលិតប្រេងបាន ៧៥០ពាន់បារ៉ែល ក្នុងមួយថ្ងៃ។ Ahvaz ជាអណ្តូងប្រេងដធំជាងគេរបស់ប្រទេសអ៊ីរ៉ង់ ដែលវាមានទំហំស្តុកប្រេង ៦៥ប៊ីលានបារ៉ែល។

២. អណ្ដូងប្រេង Burgan ប្រទេសគុយវ៉ែត

វាអណ្តូងប្រេងដ៏ធំបំផុតរបស់ពិភពលោក កកើតតាំងពីឆ្នាំ ១៩៣៧ ដែលវាផលិតប្រេងបានជិត ១.៦៨ លានបារ៉ែលក្នុងមួយថ្ងៃ។ Burganអាចដំណើរការបានក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រេង Kuwait, Greater Burgan Field ខណៈបច្ចុប្បន្នអណ្ដូងមួយនេះមានប្រេងបម្រុងប្រមាណ ៦៧.២ប៊ីលានបារ៉ែល។

១. អណ្ដូងប្រេង Ghawar ប្រទេសអារ៉ាប៊ីសាអូឌីត

អណ្តូងប្រេងដ៏ធំបំផុតនៅលើពិភពលោកទាំងការបម្រុង និងការផលិតកម្មប្រចាំថ្ងៃ អណ្ដូង Ghawar លាតសន្ធឹងជាង ២ពាន់ម៉ាយការ៉េ ចាប់កំណើតក្នុងឆ្នាំ ១៩៤៨។ ជាអណ្ដូងដែលគ្រប់គ្រងប្រតិបត្តិការដោយរដ្ឋអារ៉ាប៊ីសាអូឌីត និងអាចរកប្រាក់ចំណេញបានច្រើនបំផុតនៅលើពិភពលោកផងដែរ។ ជាមួយនឹងប្រាក់ចំណេញ ១១១ ប៊ីលានដុល្លារ កាលពីឆ្នាំ២០១៨ សព្វថ្ងៃវានៅតែឈរលើតារាងកំពូលដដែល។ ក្នុងមួយថ្ងៃៗ អណ្ដូង Ghawar អាចផលិតប្រេងបាន ៥លានបារ៉ែល និងអាចស្តុកទុកចំនួន ៩៦ប៊ីលានបារ៉ែល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ១០ ប្រទេសលើលោកប្រើប្រាស់ មាស ច្រើនជាងគេ ក្នុងនោះមាន ២ ប្រទេសក្បែរខាង កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម