Connect with us

KPT+

កម្រមានអ្នកដឹង ជីវិតស្នេហា Mr Bean ជាមួយអតីតប្រពន្ធ និងមិត្តស្រីវ័យក្មេងជាង ៣០ឆ្នាំ

បានផុស

នៅ

តារាសម្តែង និងតារាកំប្លែងជនជាតិអង់គ្លេសលោក Rowan Atkinson ដែលទស្សនិកជនទូទាំងពិភពលោកតែងហៅថា Mr. Bean មានរឿងរ៉ាវស្នេហាគួរឱ្យចាប់អារម្មណ៍ ដែលមហាជនកម្ពុជា ទំនងមិនធ្លាប់ដឹង ឬមិនធ្លាប់ឮពីមុនមកទេ។

Rowan Atkinson - Movies, Daughter & Wife - Biography
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែងរូបនេះទទួលបានប្រជាប្រិយភាពភ្លូកទឹកភ្លូកដី និងល្បីសុះសាយ តាមរយៈកម្មវិធីកំប្លែងរបស់ទូរទស្សន៍ដែលមានចំណងជើងថា “Mr. Bean” ផលិតកាលពីឆ្នាំ ១៩៩០ ហើយតាំងពីពេលនោះមកលោកបានក្លាយតារារះនៅទូទាំងពិភពលោក និងជាប់ឈ្មោះជា Mr. Bean រហូតដល់សព្វថ្ងៃ ។

កើតនៅឆ្នាំ ១៩៥៥ តារាប្រុសរូបនេះប្រឡូកក្នុងវិស័យសម្ដែងសឹងគ្រប់រសជាតិ អស់រយៈពេល ៤ ទសវត្សរ៍ និងធ្លាប់ឈ្នះពានរង្វាន់ជាច្រើនផងដែរ។ មិនត្រឹមខ្សែភាពយន្តដែលលោកសម្ដែងមានអ្នកគាំទ្រចាំតាមដានប៉ុណ្ណោះ ឯឆាកជីវិតពិតរបស់តារាវ័យ ៦៦ឆ្នាំរូបនេះ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងដូចគ្នា។

ថ្វីត្បិតអាជីពនៅលើអេក្រង់ទទួលបានផ្លែផ្កាក៏ដោយ ប៉ុន្តែជីវិតស្នេហារបស់ Mr. Bean ហាក់មិនសូវសមប្រកបប៉ុន្មានឡើយ។

អាពាហ៍ពិពាហ៍ដំបូង និងការលែងលះ

Rowan Atkinson, Wife of 24 Years Divorce in 65-Seconds: Report

Mr. Bean បានជួបប្រពន្ធដើមឈ្មោះ Sunetra Sastry នាចុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែលនាងធ្វើការជាអ្នកផាត់មុខឱ្យ BBC ។ ក្រោយមកគូស្នេហ៍ទាំងពីរបានរៀបការនៅខែកុម្ភៈ ឆ្នាំ ១៩៩០ ហើយមានកូនពីរនាក់គឺ Benjamin និង Lily ។

អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​ហាក់​មាន​ភាព​ល្អ​ប្រសើរ ហើយ​ពួក​គេរស់​នៅ​ជា​មួយ​គ្នា​អស់​រយៈ​ពេល ២៤ ឆ្នាំ​។

នៅ​ឆ្នាំ ២០១៤ ​គូស្វាមីភរិយាមួយគូនេះជួបរឿង​រង្គោះរង្គើក្នុងជីវិតអាពាហ៍ពិពាហ៍​ ខណៈរឿងហេតុត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយថា Mr. Bean លួចមាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាកជាមួយដៃគូសម្ដែង។

ក្នុងឆ្នាំដដែលនោះ គូស្នេហ៍មួយគូនេះ បានរៀបចំគម្រោងលែងលះគ្នាតាមផ្លូវច្បាប់ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ ២០១៥ ពួកគេក៏លែងលះគ្នាជាផ្លូវការ។ កាលណោះ អ្នកស្រី Sunetra ដែលជាភរិយាមិនបាននិយាយរឿងអតីតស្វាមីថាមានស្រីអ្វីឡើយ តែការដាក់ពាក្យសុំលែងលះព្រោះរស់នៅមិនចុះសម្រុង។

មិត្តស្រីក្មេងជាង ៣០ឆ្នាំ

Rowan and Louise met in 2013

បន្ទាប់ពីលែងលះជាមួយអតីតភរិយាដាច់ស្រេច Mr. Bean ចាប់ផ្តើមណាត់ជួបជាមួយតារាសម្តែងជនជាតិអង់គ្លេសនាង Louise Ford ភ្លាមៗ ខណៈពីមុនធ្លាប់លេចឮពាក្យចចាអារ៉ាមថា អ្នកទាំងពីរបានលួចទាក់ទងគ្នាស្ងាត់ៗ។

ជាការពិត គូស្នេហ៍ខុសជំនាន់មួយគូនេះ ធ្លាប់ជួបគ្នាដំបូងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ នៅពេលដែលពួកគេសម្តែងរួមគ្នាក្នុងរឿង Quartermaine’s Terms in the West End។

តារាស្រី Louise Ford មានអាយុតិចជាង ​Mr. Bean​ រហូតដល់ ៣០ឆ្នាំ។ ទោះបីជាមាន អាយុខុសគ្នាច្រើនបែបនេះ អ្នកទាំងពីរធ្លាប់និយាយថា គម្លាតអាយុមិនមែនជាបញ្ហាសម្រាប់ស្នេហារបស់ពួកគេឡើយ។ មកដល់ខែធ្នូ ឆ្នាំ ២០១៧ ប្តីប្រពន្ធគូនេះ ទទួលបានកូនដំបូងឱ្យឈ្មោះថា Isla។

បច្ចុប្បន្ន Mr. Bean និងមិត្តស្រី មិនទាន់មានដំណឹងរៀបការនោះទេ ប៉ុន្តែពួកគេរស់នៅក្រោមដំបូលតែមួយជាមួយគ្នានឹងកូនម្នាក់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក

ចុចអាន៖​ មនុស្សកាន់តែច្រើន ប្តឹង Travis Scott បន្ទាប់ពីហេតុការណ៍រត់ជាន់គ្នា ដ៏រន្ធត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម