Connect with us

សុខភាព

ញ៉ាំ​កាហ្វេ​ចង់​បាន​សុខភាព​មាំទាំ ​កុំភ្លេចដាក់លាយ​គ្រឿងទំាងនេះចូល

បានផុស

នៅ

តែងតែ​ភ្លេច​លេប​ថ្នាំ​វីតាមីន​ប្រចាំថ្ងៃ​មែនទេ? ចុះកាហ្វេដែលភ្លេច​អត់? បើ​ចូលចិត្ត​កាហ្វេ​ សាកល្បង​បន្ថែម​គ្រឿងទេស​ដែល​មាន​ក្នុង​ផ្ទះ​បាយ​ស្រាប់ ​លាយ​ចូលជាមួយ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ដោយ​មិន​ដឹង​ខ្លួន។

១. ម្សៅឈើឯម ដើម្បី​សុខភាព​បេះដូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គន្លឹះ​សំខាន់​ដើម្បី​សុខភាព​ អាច​ឆុងកាហ្វេ​ដោយ​បន្ថែម​ម្សៅ Cinnamon ចូល​ក្នុង​កាហ្វេ។ Cinnamon ត្រូវ​បាន​គេ​ប្រើ​​ជា​គ្រឿងទេស​និង​ជា​ឱសថ​អស់​រាប់​ពាន់​ឆ្នាំ។ ហើយ​វា​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ការពារ​ទាំងអស់ ៤១ មុខ ​និង​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​បំផុត​មួយ​ក្នុង​ចំណោម​ប្រភព​គ្រឿងទេស​ផ្សេងទៀត។

ការ​សិក្សា​លើ​កោសិកា​មនុស្ស​បាន​បង្ហាញ​ថា ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​​ ជំងឺបេះដូង និង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ។

២. ខ្ញី​បំបាត់​ការ​ឈឺ​សាច់ដុំ

ប្រសិន​បើ​អ្នក​កំពុង​ទទួលទាន​តែ​ខ្ញី​​ជាមួយ​នំប៉័ង ​អ្នក​នឹង​បាត់បង់​អត្ថប្រយោជន៍​សុខភាព​មួយ​តោន។ វិធី​ងាយ​បំផុត​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍ រោយ​ខ្លះ​ចូល​ក្នុង​កាហ្វេ​របស់​អ្នក។

ខ្ញី​ជា​វិធី​ព្យាបាល​ទូទៅ​មួយ​សម្រាប់​អ្នក​ចង្អោរ​ អស់​រយៈ​ពេល​ជា​ច្រើន​សត​វត្សរ៍។ វា​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាស៊ីដ​ដ៏​ខ្លាំងក្លា​ និង​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក។ ខ្ញី​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​សាច់ដុំ ​ប្រភព​កូលេស្តេរ៉ុល​ទាប​ និង​ជំនួយ​ក្នុង​ប្រភព​រំលាយអាហារ​។

៣. ផ្សិត​ការពារ​សុខភាព

កាហ្វេ​និង​ផ្សិត? ស្ដាប់ទៅប្លែក! តែត្រង់​នេះ​គឺ​សំដៅ​ដល់​ម្សៅ​ដែល​ផ្សំ​ចេញ​ពី​ផ្សិត​ ឬ​កាហ្វេ​ដែល​ផ្សំ​ចេញ​ពី​ផ្សិត​។ ដោយសារផ្សិត​មាន​គុណ​សម្បត្តិ​ប្រឆាំង​វីរុស ​ការ​រលាក​និង​បង្កើន​ភាព​ស៊ាំ។ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។​ ផ្សិត​មាន​ឥទ្ធិពល anticancerTrusted អាច​ការពារ​ជំងឺ​ថ្លើម វា​ក៏​អាច​ជួយ​ដល់​ប្រភព​នៃ​ការ​រំលាយ​អាហារ​បាន​ទៀត​ផង ​នេះ​ដោយសារ​តែ​វា​មាន​ឥទ្ធិពល​ខ្លាំង។

៤. រមៀត​បន្ថែម​ជាមួយ​កាហ្វេ

បើ​អ្នក​ឧស្សាហ៍​មាន​សុខភាព​ខ្សោយ ​តែ​មិន​ចូលចិត្ត​គ្រឿងទេស​ដូចជា​រមៀត ​អាច​សាកល្បង​រោយ​វា​លើ​កាហ្វេ​បាន។

គុណ​ប្រយោជន៍​វា​ជា​ឱសថ​បាន​មក​ពី​ប្រភព​នៃ​សារធាតុ curcuminTrusted ដែល​បាន​ចូលរួម​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប្រឆាំង​នឹង​ការ​រលាក ​ជួយ​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​ថ្លើម ជំនួយ​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ជួយ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​យ៉ាង​មាន​ប្រសិទ្ធភាព៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ កាហ្វេ​ផ្ដល់​ប្រយោជន៍​​ តែ​ក៏​អាច​មាន​គុណវិបត្តិ​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រសិនបើ….

ចុចអាន៖ ពេលកំពុងប្រើថ្នាំពេទ្យ អាចប្រតិកម្មនឹងកាហ្វេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម