Connect with us

KPT+

១១ ចំណុច បង្ហាញថា អ្នកកំពុងពរពោះកូនស្រីហើយ!

បានផុស

នៅ

ការមានផ្ទៃពោះគឺជាដំណឹងល្អបំផុត ដែលនាំសុមង្គលដល់គ្រួសារទាំងមូល និងជាហេតុមួយ សម្រាប់អ្នកម្ដាយគ្រប់រូប គួរដឹងឮ និងបានត្រៀមខ្លួនជាមុន។

ខាងក្រោមនេះ​ ជាសញ្ញាមួយដែលអ្នកម្ដាយថ្មីថ្មោង គួរតែចេះសង្គេតមើលខ្លួនឯងថាអ្នកកំពុងមានកូនប្រុសឬស្រី ៖

១ ចង្វាក់បេះដូងខ្ពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​សញ្ញា​ដែល​ផ្អែក​លើ​វិទ្យាសាស្ត្រ​ពិត​ប្រាកដ ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ប្រាប់​ថា​ តើ​អ្នក​កំពុង​មានកូន​ប្រុស​ឬ​ស្រី។ ទារក​ប្រុស​តាម​ធម្មជាតិ​មាន​អត្រា​បេះដូង​ទាប​ជាង ១៤០ ឬ​ទាប​ជាង​នេះ ចំណែក​ឯក្មេងស្រីមាន​អត្រា​បេះដូង​ខ្ពស់ ​ចន្លោះ​ពី ១៤០-១៦០។ ប្រសិន​បើ​ទារក​មាន​អត្រា​បេះដូង​ខ្ពស់ បង្ហាញថាអ្នកកំពុងតែមាន​កូនស្រី!

២ ពោះរបស់ស្រ្តីធំខ្លាំង

នេះគឺជាវិធីជំនាន់ចាស់ ​ក្នុងការប្រាប់ថា តើភេទមួយណាដែលអ្នកនឹងមាន ប្រសិនបើក្បាលពោះធំ នោះ​ឱកាស​បង្ហាញ​ថាអ្នកអាច​កូនស្រី។ ទោះបីជាយើងមិន​ដឹងពីវិទ្យាសាស្ត្រជាក់លាក់​ នៅ​ពី​ក្រោយ​សញ្ញា​នេះ​ក៏ដោយ តែវិធីសង្កេតមើលពោះនេះ​ ​ត្រូវ​បាន​សាកល្បង និង​ប្រើ​សម្រាប់ករណី​ភាគច្រើនចំពោះស្រ្តី។

៣ ឈឺនៅពេលព្រឹកជាញឹកញាប់

ដោយសារតែអ័រម៉ូនឆ្លងកាត់រាងកាយរបស់ស្ត្រី​ នោះអាការចាញ់កូន ច្រើនតែកើតឡើង​នៅពេលព្រឹក។ ហើយទាំងនេះអាចប៉ះពាល់ដល់ភាពធ្ងន់ធ្ងរ និងភាពញឹកញាប់ដែលអ្នកមានផ្ទៃពោះ ឈឺ​នៅ​ពេល​ព្រឹក។

៤ មាន​មុនលើមុខ

រឿងមួយទៀតដែលទាក់ទងនឹងអរម៉ូន នៅពេលអ្នកមានផ្ទៃពោះ គឺប្រសិនបើអ្នកកើតមុនឬអត់។ ស្ត្រី​មួយ​ចំនួន​ហាក់​ដូចជា​មិន​ដែល​កើត​មុន ​ក្នុងអំឡុងពេលមានផ្ទៃពោះណាមួយឡើយ ទោះ​ជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមាន​កូនស្រី នោះ​ទំនង​ជា​នឹង​កើត​មុន​ ដោយសារ​អរម៉ូន​ច្រើន ចំណែក​ឯ​អ្នក​មានមុន​តិច ជាងអាច​ជា​ក្មេងប្រុស។

៥ ពោះរាងពងក្រពើ

រូបរាងពោះរបស់អ្នកមានផ្ទៃពោះ ក៏អាចប្រាប់អ្នកថា អ្នក​កំពុង​មានភេទអ្វីដែរ។ ថ្វីត្បិតតែមិនមានហេតុផលវិទ្យាសាស្រ្ត ដែល​វាដំណើរការក៏ដោយ តែក៏ត្រូវបានប្រើប្រាស់​រាប់រយឆ្នាំមកហើយ​ ក្នុងការទស្សន៍ទាយភេទរបស់ទារក ។ ប្រសិនបើក្បាលពោះរបស់អ្នក​ មានរាងមូលដូចពងក្រពើ នោះអ្នកនឹងមានកូនស្រីហើយ។

៦ ការផ្លាស់ប្តូរអារម្មណ៍ច្រើនក្នុងពេលតែមួយ

យើងទាំងអស់គ្នាដឹងហើយថា ស្ត្រីមានផ្ទៃពោះតែងតែមានអារម្មណ៍ប្រែប្រួល មិនថាពួកគេមានបញ្ហាអ្វី​នោះទេ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលមានអារម្មណ៍ប្រែប្រួលច្រើន ​ក្នុងពេល​តែមួយ ហើយ​ញឹកញាប់ នោះបង្ហាញថា អ្នកកំពុងមានកូនស្រីនៅក្នុងផ្ទៃហើយ។

៧ ដើមទ្រូងខាងឆ្វេងធំជាង

ខណៈពេលដែលដើមទ្រូងខាងឆ្វេងរបស់ស្ត្រីភាគច្រើន ​មានទំហំធំជាងផ្នែកខាងស្តាំ វាត្រូវបានគេនិយាយថា អ្នកនឹងសម្រាលបានកូនស្រី មិនមែនកូនប្រុសទេ។

៨ ការធ្វើតេស្តខ្ទឹម

នេះអាចជាការធ្វើតេស្តដ៏លំបាកមួយ ជាពិសេសប្រសិនបើអ្នកមិនចូលចិត្តខ្ទឹមស ប៉ុន្តែវាអាចកំណត់ភេទរបស់កូនបាន។ បើ​អ្នក​ញ៉ាំ​ខ្ទឹមស​មួយ​កំពឹស ហើយ​ក្លិន​ខ្លួន​មិន​ប្រែប្រួល​ទេ នោះ​អ្នក​កំពុង​មាន​ស្រី​ហើយ។ ប្រសិនបើអ្នកអាចដឹងច្បាស់ថាក្លិនខ្លួនបានផ្លាស់ប្តូរទៅជាក្លិនខ្ទឹម នោះអ្នកកំពុងមានកូនប្រុសហើយ។

៩ មានសក់ស្កូវ

ប្រសិនបើសក់របស់អ្នក ហាក់ដូចជាកាន់តែអាក្រក់ទៅៗតាំងពីអ្នកមានផ្ទៃពោះ នោះវាជា​ឱកាស​ល្អ​ដែល​អ្នក​នឹង​មាន​កូនស្រី។ ប្រសិនបើអ្នកមានកូនប្រុស សក់របស់អ្នកប្រហែលជាភ្លឺជាង និងមានសុខភាពល្អជាធម្មតា។

១០ ចូលចិត្ត​បង្អែម

ជាទូទៅស្រ្តីដែលមានផ្ទៃពោះកូនស្រី នឹងចេះតែឃ្លានបង្អែម​ឥតឈប់ឈរ ដែលគេហៅថា ហូបមិនចេះឆ្អែតសោះ។

១១ ដេកផ្អៀងទៅខាងស្តាំ

ប្រសិនបើអ្នក​ជា​មនុស្ស​ដែល​គេង​ផ្អៀង​ស្កាំ អំឡុងពេល​មាន​ផ្ទៃពោះ នោះ​គេ​និយាយ​ថា ​អ្នក​នឹង​មានកូនស្រី​ហើយ។ នេះគឺជាទ្រឹស្ដីមួយទៀត ដែលត្រូវបានប្រើប្រាស់អស់ជាច្រើនឆ្នាំ ដើម្បីទស្សន៍ទាយថា តើកូនរបស់អ្នកនឹងមានភេទបែបណា។ ទោះជាយ៉ាងណាក៏ដោយ នេះក៏អាចផ្លាស់ប្តូរពីមនុស្សម្នាក់ទៅមនុស្សបានដែរ ពីព្រោះមនុស្សមានចំណូលចិត្តខុសៗ​គ្នា ក្នុងការរៀបចំការគេងរបស់ពួកគេ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បន្ថយអាការចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម