តិចនិចអ្វី ដែលធ្វើឲ្យបុរសម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍នារី មិនព្រមទៅណា?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

តិចនិចអ្វី ដែលធ្វើឲ្យបុរសម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍នារី មិនព្រមទៅណា?

បានផុស

នៅ

ធ្វើឲ្យ​បុរស​ម្នាក់​លង់​ស្នេហ៍​លើ​អ្នក​ ជា​រឿង​សាមញ្ញ​បំផុតក្នុង​សម័យ​នេះ។ តែ​សួ​រវិញ​ថា​ ភាព​គង់វង្ស​យូរ​អង្វែង​ នឹងស្ថិតនៅបាន​យូរដែរឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សស្រីម្នាក់ មិនអាចបង្ខំ​មនុស្ស​ប្រុស ​ឲ្យ​មាន​អារម្មណ៍ឬលង់ស្រលាញ់ខ្លួន ដោយវិធីមិនត្រឹមត្រូវ​ដូចជាឆាតរកគេមុន ឬដែលចាស់ៗនិយមប្រាប់កូនចៅថា “កុំទុំមុនស្រគាល” ជាដើម។

ស្នេហា​មិន​អាច​​បង្ខំ​ មិនអាចជ្រើសតាំង មិនអាចដើម្បីនរណាម្នាក់ សុខចិត្តលះបង់បូជាអស់ពីចិត្តដើម្បីតែភាពចង់បានជារបស់ខ្លួននោះទេ។

ខាងក្រោម​នេះ​ ជា​ការ​ណែនាំ​ពី​មន្ត​ស្នេហ៍​របស់​នារី​ដ៏សាមញ្ញម្នាក់ ដែលគួរមាន និងមិនបាច់តែងខ្លួនហ៉ឺហារ ជាចំណាប់អារម្មណ៍បុរស តែត្រូវតែងដើម្បីខ្លួនឯង ឬជាទំនុកចិត្តប៉ុណ្ណោះ។

១ ភាព​ស្មោះត្រង់ជារបស់ខ្លួន

នៅ​ពេល​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ​លើ​នារី​ណា​ម្នាក់ ​អាទិភាព​ទី​មួយ​របស់​ពួកគេ​គឺ​ភាព​ស្មោះត្រង់។ មាន​មនុស្ស​ស្រី​ជាច្រើន​ដែល​មិន​ច្បាស់​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ស្វែងរក។ មនុស្ស​ស្រី​ខ្លះ​តែង​យល់​ច្រឡំ​នឹង​រឿង​ទាំងនេះ​ ដោយ​គិត​ថា​បុរស​ពេញចិត្ត​តែ​ស្រី​ស្អាត​ ហៃសូ​ ឬ​ការ​ស្លៀកពាក់​ស៊ីវិល័យ​តែ​ប៉ុណ្ណោះ។

ទាំងនេះ​គឺ​ជា​រឿង​មួយ​ដែល​ស្រីៗ​គ្នា​យើង​តែង​យល់​ច្រឡំ​ធំ​បំផុត​។ ដូច្នេះ​សូម​រក្សា​ភាព​ស្មោះត្រង់​ជា​អាទិភាព​នាំមុខ ​ទើប​អាច​ទាក់ទាញ​មន្ត​ស្នេហ៍​បុរស​បាន។

បុរសម្នាក់អាចលង់ស្នេហ៍លើនាងបាន គឺមិនមែនមុខមាត់ភាពស្អាតពីខាងក្រៅ តែជាអ្វីដែលនាងមានចេញពីចិត្តពិតៗមិនមែនល្អតែមុខបុរស មួយមុខឡើយ។

២​ ទំនុកចិត្ត​និង​បទដ្ឋាន

មិនមែន​លេង​សើច ​ទំនុក​ចិត្ត​និង​បទដ្ឋាន​ជា​រឿង​មួយ​ដែល​គួរ​តែ​មាន​ សម្រាប់​មនុស្ស​ស្រី​ម្នាក់ៗ។ បុរស​ៗ​ភាគច្រើន​ចូលចិត្ត​និង​ស្រឡាញ់​ស្ត្រី​ដែល​មាន​ទំនុក​ចិត្ត​ ព្រោះ​មុខងារ​​ទាំងនេះ​ជួយ​ពង្រីក​ឆន្ទៈ​របស់​ពួកគេ ​ក្នុង​ការ​ស្វែងរក​អ្វីមួយ​ដែល​ ពិសេស​លើ​ខ្លួន​នារី។

​ប៉ុន្តែ​បើ​សិន​ស្ត្រី​បន្ទាប​បទដ្ឋាន​​របស់​ខ្លួន​ ដោយ​សង្ឃឹម​ថា​ បុរស​​នឹង​ចូលចិត្ត​ នោះ​ជា​គំនិត​អន់​បំផុត​ដែល​ស្ត្រី​មិន​គួរ​មាន​ក្នុង​ខ្លួន។ ស្ត្រី​ដែល​ផ្ដល់​ភាព​ងាយស្រួល​និង​បាន​​កំណត់​ស្តង់ដារ​ល្អ​ក្នុង​ខ្លួន​ គឺ​ជា​អ្វី​ដែល​ទាក់ទាញ​បំផុត​ដល់​ភាគី​ភេទ​ផ្ទុយ។ នេះ​គឺ​ជា​អ្វី​ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្ត្រី​ប្លែក​ពី​គេ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​វិធី​ដ៏​អស្ចារ្យ​ដើម្បី​បង្ហាញ​ពី​ការ​គោរព​ខ្លួនឯង​ជា​ចម្បង។

៣ ភាព​ត្រឹមត្រូវ

សូម​ព្យាយាម​ធ្វើ​ជា​មនុស្ស​ម្នាក់​ ដែល​មិន​ចាំបាច់​ប្រើ​ល្បិច​ ដើម្បី​ទាក់ទាញ​បុរស​​ម្នាក់​នោះ។ អំពើ​កខ្វក់​ដើម្បី​យក​ឈ្នះ​លើ​ភាគី​ផ្សេង​ទៀត ​វា​មិនមែន​ជា​អ្វី​ដែល​យើង​រក្សា​ទុក​បាន​យូរ​ទេ។

បុរស​អាច​ស្រលាញ់​នាង​ត្រឹម​ថ្ងៃ​នេះ​ តែ​អាច​នឹង​ឈប់​ស្រលាញ់​បើ​បាន​ដឹង​ថា​ នារី​នោះ​មាន​កលល្បិច​ពុតត្បុត​កន្លង​មក។ការ​ធ្វើ​ជា​មនុស្ស​ពិត ​និង​បង្ហាញ​បុគ្គលិក​លក្ខណៈ​ពិត ​គឺ​ជា​វិធី​ធ្វើ​ឲ្យ​បុរស​ដេញ​តាម​នារី​នោះ​ឥត​ប្រកែក​បាន។​ បើនាងបង្ហាញភាពត្រឹមត្រូវរបស់នាងពីដំបូង បុរសក៏ស្រលាញ់នាងនូវអ្វីដែលនាងមានដែរ។ ប៉ុន្តែបើនាងលួចលាក់ ល្បិចកុហកសូម្បីរឿងតូចតាច នាងក៏គង់តែមិនអាចរក្សាចំណងស្នេហ៍នោះ បានយូរដូចគូគេដទៃដែរ។​ ភាពត្រឹមត្រូវ ស្ដាប់មើលទៅស្រាល តែវាធ្ងន់ចំពោះមនុស្សដែលនិយមស្មោះត្រង់តាំងពីដើម។

៤ សរសើរ​គាត់

នៅ​ពេល​ដែល​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ ពួកគេ​ពេញចិត្ត​សំដី​ដែល​មាន​គេ​ប្រាប់​ថា ​ពួកគេ​មើល​ទៅ​​ឆ្លាត​វាងវៃ​ មាន​មហិច្ឆតា​ ឬ​ពួកគេ​កំពុង​ធ្វើ​ការងារ​អស្ចារ្យ​ណាមួយ។ បុរស​គ្រប់គ្នា​ចង់​ឲ្យ​នារី​ដែល​ខ្លួន​ពេញចិត្ត​ ជួយ​គាំទ្រ​ពួកគេ​លើស​ពី​អ្វី​ដែល​មនុស្ស​ទូទៅ​មើល​ឃើញ។ បុរសមានកម្លាំងចិត្តខ្លាំងក្លាក្នុងការប្រកបកិច្ចការងារផ្សេងៗ ក៏បានដោយសារនារីគេស្រលាញ់ដែរ។ ចុះបើសិនជួបមុខមានតែទុក្ខ មានតែបញ្ហា នាំរឿងក្ដៅក្រហាយមកឲ្យគេ មានបុរសណាទ្រាំនៅសេពគប់ជាមួយនាងបានទៀតទៅ។

បើគេស្រលាញ់នាង ក៏គង់មួយភ្លែត! ក្រោយៗមក គេក៏អស់ចិត្តឯងមិ នបាច់មានអ្នកណាដើរទៅប្រាប់ ឬមានជនទី ៣ ណាមកជ្រៀតជ្រែកស្នេហាគេឡើយ។ ដូច្នេះហើយ នារីគួរតែធ្វើរឿងនេះសម្រាប់គាត់ ក្នុងន័យ​សរសើរ​ និង​ផ្ដល់​ហេតុផល​ល្អ​ៗ ទាំង​រឿង​ការងារ​ និង​រឿង​ផ្ទាល់ខ្លួនដល់បុរសខ្លួនស្រលាញ់។

មួយវិញ​ទៀត​ បើ​សិន​នារី​ពោល​ពាក្យ​សរសើរ​ស្នាដៃ​ និង​ជោគជ័យ​របស់​បុរស នោះ​គាត់​ប្រាកដជា​លង់​ស្រលាញ់​នារី​នោះ​លើស​ពី​អ្វី​ទៅ​ទៀត។

ចងចាំថា ភាពស្អាតពីខាងក្នុងមិនសំដៅដល់នាង ពូកែតែងខ្លួនឆើតឆាយទាក់ចិត្តបុរសឡើយ! តែសំដៅដល់នាងស្អាតពីខាងក្នុងចិត្ត អត់មានល្បិចកិច្ចកល ទាក់ចិត្ត ឬយកគេឲ្យបាន ដើម្បីចង់ឈ្នះនរណាម្នាក់ឡើយ។ នាងត្រូវស្អាតទាំងអស់រហូតសូម្បីតែញាតិផងភូមិរបង ក៏អាណិតចូលចិត្តនាងដែរ។

ស្នេហាជារឿងមនុស្សពីរនាក់ តែក៏ត្រូវបន្ទាបខ្លួនងាកមើលអ្នកជុំវិញខ្លួនដែរ។ បើមានមន្តស្នេហ៍ ក៏ត្រូវបាចសាចដល់មនុស្សគ្រប់គ្នាដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services