Connect with us

KPT+

ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឱ្យយើងស្ត្រេសកាន់តែខ្លាំង?

បានផុស

នៅ

ជាមួយ​បច្ចេកវិទ្យាបច្ចុប្បន្នកាន់តែ​ជឿនលឿន ទូរសព្ទវ័យឆ្លាត រួមទាំងកម្មវិធីបណ្តាញ​សង្គម​​ជាច្រើន កំពុង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង។ ​សារ​ខ្លីៗ (SMS) ឬសារ Notification ពីសង្គម​ផ្សេង​ៗ​ទៀត ត្រូវ​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង។ ចុះ​គ្នា​យើង​មាន​ធ្លាប់​មាន​អារម្មណ៍ស្ត្រេស​​​ពេលទទួល នឹង​​សរសេរ​សារ​តបទៅ​វិញ​ដែរអត់? ព្រោះ​ការ​សិក្សា​ថ្មី​មួយ បញ្ជាក់ថាការសរសេរ ឬ​ផ្ញើសារ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង ស្ត្រេស​ខ្លាំង។

១- ម៉េច​បានយើង​មានអារម្មណ៍​តានតឹងពេលកំពុងសរសេរសារ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​សិក្សា​ថ្មី​ ​ធ្វើ​ឡើង​ដោយក្រុម​ហ៊ុនបណ្តាញសង្គមជប៉ុន Viber រកឃើញ​ចា ១/៣ ក្នុង​ចំណោម​គ្នា​យើង​លេង និង​ឆ្លើយ​តប​សារ​ទាំង SMS និង​បណ្តាញ​សង្គម គឺ​​មាន​អារម្មណ៍​​តាន​តឹងនៅ​ពេល​​ផ្ញើ​សារ​ម្តងៗ។

បញ្ហា​ស្ត្រេស​​ភាគ​ច្រើន ​បណ្តាល​មក​ពី​ការ​ផ្ញើ​សារ​ អំឡុង​ពេល​យើង​កំពុង​មាន​អារម្មណ៍​ឆេវឆាវ។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ៣២% ក្នុង​ចំណោម​គ្នា​យើង​ប្រើ​ប្រាស់ ឬ​ឆ្លើយ​តប​សារ គឺ​​មាន​អារម្មណ៍​ឆាប់​ខឹង ពិសេស​ពេលសារ​យើង​កំពុង​សរសេរ​បាន​ពាក់​កណ្តាល ស្រាប់​តែរលុប​បាត់ ខណៈ​ការ​ប្រើ​វេយ្យាករណ៍​មិនត្រឹមត្រូវ ប្រើ​រូប​បង្ហាញ​ពី​អារម្មណ៍ (Emojis) ច្រើន​ពេក​ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង​ ស្ត្រេស​ខ្លាំង​ដូច​គ្នា។ គ្នា​យើង​កំពុង​ប្រើ​ប្រាស់សារ SMS ឬសារ​ពី​កម្មវិធី​បណ្តាញ​សង្គម​​មួយ​ចំនួន​ បាន​បង្ហាញ​ផល​វិបាកដើម្បី​​យល់​ពី​អត្ថន័យ​សារដែលទទួល​បាន ពេល​ក្នុង​សារ​នោះ​​មាន Emojis ច្រើន​ពេក។

ការ​សិក្សា​រក​ឃើញ​ថា អារម្មណ៍​ឆាប់​​ខឹង​ ជា​ធម្មតា​ច្រើនកើត​​​ក្រុម (Group) ​មាន​គ្នា​ច្រើន​ជាង ៣ នាក់។ ៣៩% គ្នា​យើង​ឆ្លើយ​សារ បាន​បង្ហាញ​ពី​ភាព​មិន​ពេញ​ចិត្ត នៅ​ពេល​​ឆ្លើយ​តប​ជា​ក្រុម។ ការ​សន្ទនា​បង្ហាញ​អាកប្បកិរិយា​ឆាប់​ខឹង​បំផុត​ ក៏​ពាក់​ព័ន្ធ​ការ​ជជែក​គ្នា​ជា​ក្រុម​ផង​ដែរ អាច​បណ្តាល​មក​ពី​​ការ​ចែក​រំលែក​រូប​ភាព និង​វីដេអូ​ច្រើន​ពេក។ ដូច្នេះ​មាន ១៧% គ្នាយើង​លេង​​សារ ​បាន​បិទ​សម្លេង​នៅ​ពេល​​ចូល​ក្នុង​ក្រុម​ណា​មួយ។

ចុះ​បើយើង​​ទទួល​បាន​សារបន្ទាប់​ចប់​​ម៉ោង​ធ្វើ​ការ? គ្នា​យើង​ភាគ​ច្រើន ធ្វើ​ការ​ឆ្លើយ​ឆ្លង​ភ្លាម​ៗ ប៉ុន្តែ​ក្នុង​នោះ​មាន​ ២៣% បង្ហាញ​​អារម្មណ៍​ថា​រំខាន​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ធ្វើ​ការ​ឆ្លើយ​តប​នឹង​សារ​ទាំង​នោះដដែល។

ការ​ស្រាវ​ជ្រាវ​​បង្ហាញ​ដែរថា ២០% ពាក់ព័ន្ធ​អារម្មណ៍​ស្ត្រេស ដោយ​សារ​ការ​ឆ្លើយ​តប​សារទទួលបាន​តែ​ម្តង និង ១១% ទៀត​កើត​មាន​នៅ​ពេល​ យើង​មិន​អើ​ពើ​នឹង​សារ​ទាំង​អស់​នោះ។

Asian American Marketing: Social Media and Influencers

២- ដំណោះ​ស្រាយ​កុំ​ឲ្យ​តាន​តឹង​ពេល​ទទួល ឬ​ផ្ញើសារ

ទោះ​បីជា​ការ​ផ្ញើ​សារ​ ធ្វើ​ឲ្យ​យើង​មាន​ភាព​តាន​តឹង​ក៏​ដោយ​ ប៉ុន្តែ​វា​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​យើង​ដូច​គ្នា។ យើង​អាច​ប្រើ​វា​សម្រាប់​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ឬ​ការ​ងារ​ ​រក្សា​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិ ក្រុម​គ្រួសារ ឬដើម្បី​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ពី​អតិថិជន​។ ដើម្បី​ដោះ​ស្រាយ​អារម្មណ៍​ស្ត្រេស ​បណ្តាល​មក​ពី​ការ​ផ្ញើ​សារ វិធី​ល្អ​បំផុត​ គឺ​កាត់​បន្ថយ​ពេល​វេលា​យើង​​ចំណាយ​លើ​ទូរសព្ទ និង​ជួប​គ្នា​និយាយ​ដោយ​ផ្ទាល់​ ឬ​ខល​ទូរសព្ទ ​ជំនួស​ការ​ផ្ញើ​សារក៏បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បណ្ដាញសង្គម ធ្វើឲ្យរឹតត្បិតសេរីភាពផ្លូវចិត្ត សាកល្បងបន្សាបជាតិពុលតាមវិធីនេះ

ចុចអាន៖ យុវវ័យ​ស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម