Connect with us

KPT+

ស្ត្រីវៀតណាម ជាប់ជាសេដ្ឋីនី មានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់​នៅអាស៊ីអាគ្នេយ៍

បានផុស

នៅ

យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ​និងទស្សនាវដ្ដី Forbes បានឱ្យដឹងថា​ លោកស្រី Nguyễn Thị Phương Thảo ជាកំពូលមហាសេដ្ឋីលំដាប់ទី២នៃប្រទេសវៀតណាម ដែលគិតត្រឹមឆ្នាំ ២០២១នេះ លោកស្រីជាម្ចាស់ប្រាក់សុទ្ធ ២.៧ប៊ីលានដុល្លារអាមេរិក។

Vietnam's only female billionaire, Nguyen Thi Phuong Thao, ranks 1,111th  globally
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីគឺជាមហាសេដ្ឋីស្ត្រីបង្កើតទ្រព្យ​ដោយ​ដៃ​ខ្លួនឯងដំបូងគេបង្អស់នៅប្រទេសវៀតណាម ក៏ជាស្ត្រីដែលមានទ្រព្យច្រើនជាងគេបង្អស់​នៅអាស៊ីអាគ្នេយ៍ផងដែរ។

ជីវប្រវត្តិ

លោកស្រី Nguyễn Thị Phương Thảo កើតថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ១៩៧០ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ​បច្ចុប្បន្នលោកស្រីមានវ័យ ៥១ឆ្នាំហើយ។

មុនក្លាយជាសហគ្រិនជោគជ័យក្នុងវិស័យជំនួញ លោកស្រីជាបុគ្គលម្នាក់ទទួលធ្លាប់បានការអប់រំបរិញ្ញាបត្រផ្នែកគ្រប់គ្រងឥណទានហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យសេដ្ឋកិច្ច Plekhanov និងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច ពីសាកលវិទ្យាល័យបច្ចេកវិទ្យានិងគីមី Mendeleev នៃប្រទេសរុស្ស៊ី។

Asia's Power Businesswomen 2019: How Vietjet's Nguyen Thi Phuong Thao Made  History By Starting And Running Her Own Airline

សព្វថ្ងៃសេដ្ឋីនីរូបនេះ ជាពាណិជ្ជករដ៏ល្បីល្បាញ និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ VietJet Air ធំជាងគេនៅក្នុងប្រទេសវៀតណាម។ មិនតែប៉ុណ្ណោះ លោកស្រីជាប្រធានក្រុមហ៊ុនវិនិយោគ Sovico Group និងជាអនុប្រធានធនាគារ HD Bank។

លោកស្រី Nguyễn Thị Phương Thảo បានក្លាយជាមហាសេដ្ឋីនីតាំងពីអាយុ ២១ឆ្នាំមកម្ល៉េះ គឺអំឡុងពេលសិក្សាផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដែលកាលណោះលោកស្រីជាឈ្មួញកណ្ដាលចែកចាយម៉ាស៊ីនទូរសារ ប្លាស្ទិក និងកៅស៊ូ ពីប្រទេសជប៉ុន ហុងកុង និងកូរ៉េខាងត្បូង ទៅកាន់សហភាពសូវៀត។ ចាប់តាំងពីពេលនោះមក លោកស្រីបានបង្កើតផលប័ត្រនៃផលប្រយោជន៍អាជីវកម្ម រួមទាំងស្ថាបនាក្រុមហ៊ុន VietJet ក្រុមហ៊ុន Sovico Holdings និងជាមនុស្សម្នាក់ដែលមានភាគហ៊ុន ៩០ភាគរយនៅក្នុងការអភិវឌ្ឍន៍ទីក្រុង Dragon City របស់ហូជីមិញ។

Tỷ phú “hàng không bikini” VN và “bệnh của người phụ nữ nhỏ bé”

កាលពីឆ្នាំ ២០១៦ ស្ត្រីរូបនេះជាប់ចំណាត់ថ្នាក់ទី ៦២ ក្នុងបញ្ជីស្ត្រីមានឥទ្ធិពលបំផុតលើលោក និងត្រូវបានចុះបញ្ជីសហគ្រិនស្ត្រីមានឥទ្ធិពលបំផុតនៅអាស៊ីទាំង ៥០នាក់ ក្នុងឆ្នាំដដែល។

ក្រៅពីមានតួនាទីជា CEO ក្នុងក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ប្រទេសហើយ លោកស្រីក៏មានភាគហ៊ុននៅក្នុងធនាគារ HD Bank និងបានវិនិយោគលើវិស័យអចលនទ្រព្យផ្សេងទៀតរួមមាន រមណីយដ្ឋានឆ្នេរចំនួន៣កន្លែងផងដែរ។

ក្នុងនៅឆ្នាំ ២០២១នេះ លោកស្រីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយមហាវិទ្យាល័យ Linacre របស់សាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស សម្រាប់ការបរិច្ចាគទឹកប្រាក់ ១៥៥លានអឺរ៉ូ (ជាង ១៧៧លានដុល្លារអាមេរិក)។ ក្រោយការបរិច្ចាគ មហាវិទ្យាល័យនេះ មានបំណងដាក់ញត្តិទៅក្រុមប្រឹក្សាដើម្បីប្តូរឈ្មោះទៅជា មហាវិទ្យាល័យ Thảo វិញម្ដង ដោយយកឈ្មោះតាមលោកស្រី Nguyễn Thị Phương Thảo ។

VietJet founder listed among Forbes world's 100 most powerful women - Nhan  Dan Online

គ្រួសារ

ស្ត្រីជើងខ្លាំងវៀតណាមរូបនេះ បានរៀបការជាមួយលោក Nguyễn Thanh Hùng និងមានកូនស្រីម្នាក់ និងកូនប្រុសម្នាក់។ កូនប្រុសឈ្មោះ Tommy Nguyen ជាអតីតនិស្សិតធ្លាប់សិក្សាផ្នែកគ្រប់គ្រងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Oxford ហើយពេលនេះលោកបានបង្កើតក្រុមហ៊ុនដឹកជញ្ជូនរហ័សមួយ ជាមួយនឹងការវិនិយោគពីក្រុមហ៊ុនអាកាសចរណ៍ VietJet របស់ម្ដាយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ត្រឹមពាក់កណ្ដាលឆ្នាំ ២០២១ វៀតណាមមានមហាសេដ្ឋីប្រាក់វាល់កោដិជិត ១៥០ នាក់

ចុចអាន៖ តារាស្រី វៀតណាម ៦រូប ល្បីល្បាញលំដាប់អន្តរជាតិ និងជាម្ចាស់ជំនួញប្រាក់រាប់សិបលាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម