៦ យ៉ាង​គួរធ្វើ ដើម្បី​ពង្រឹង​ភាព​ស៊ាំ​ទប់ទល់នឹងកូវីដ រួមទាំងវីរុសបំប្លែងខ្លួន Delta
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

៦ យ៉ាង​គួរធ្វើ ដើម្បី​ពង្រឹង​ភាព​ស៊ាំ​ទប់ទល់នឹងកូវីដ រួមទាំងវីរុសបំប្លែងខ្លួន Delta

បានផុស

នៅ

ខណៈ​​ដែលកូវីដនិងវីរុសបំប្លែងខ្លួន Delta  ​កំពុង​រាលដាលក្នុងប្រទេសកម្ពុជា ​យើង​គួរ​តែ​មាន​វិធី​ការពារ​ខ្លួន​ឲ្យ​​បាន​ប្រសើរ​ជាង​នេះ ​ដើម្បី​ចៀសវាង​នៅ​ការ​ឆ្លង​ជំងឺ​ដ៏​សាហាវ​ នាំពិបាកដល់គ្រួសារនិងខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ (កុំលាងឲ្យតែបានៗ)

វីរុស​កូវីដ​ក៏​ដូចជា​វីរុស​ដទៃ​ទៀត​ ភាគច្រើន​ត្រូវ​បាន​សម្លាប់​ដោយ​ការ​លាងដៃ​ឲ្យបាន​ត្រឹមត្រូវ​ រយៈពេល ២០ វិនាទី​ ជាមួយ​សាប៊ូ​ឬ​ប្រើ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​អាល់កុល​ច្រើន​ជាង ៦០ ភាគរយ។

២. កុំ​ជក់​បារី

អ្នក​ជក់​បារី​មាន​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ឆ្លង​រោគ​ និង​ទទួល​រង​នូវ​ផល​វិបាក​ធ្ងន់ធ្ងរ​ ពី​ការ​បង្ក​រោគ​ទាំងនោះ ។ ដូច្នេះ​សូម​កុំ​ជក់​បារី​ឲ្យ​សោះ!

៣. គេង​ឲ្យបាន​គ្រប់គ្រាន់

ការ​គេង​មាន​សារសំខាន់​សម្រាប់​សុខភាព​ជា​ទូទៅ​ ហើយ​វា​ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់មុខងារ​ នៃប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ផង​ដែរ។ ជា​ពិសេស​ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​មាន​សុខភាព​ល្អ​ ក្នុង​ខណៈ​ដែល​មាន​ជំងឺ​រាតត្បាត។

៤. ហាត់ប្រាណ

ការ​សិក្សាបង្ហាញ​ថា ​អ្នក​ដែល​ហាត់​ប្រាណ​ ភាគច្រើន​តែង​ទទួល​រង​ការ​ឆ្លង​តិច​ជាង​អ្នក​ដែល​មិន​ធ្វើ​លំហាត់​ប្រាណ​សោះ។  ខណៈ​ពេល​ដែល​ការ​សិក្សា​ទាំង​នោះ​មាន​បម្រែបម្រួលអថេរ ​ការ​មូលមតិ​គ្នា​បាន​បញ្ជាក់​ថា​ ត្រូវ​តែ​ធ្វើ​លំហាត់​ប្រាណ​ មិន​ថា​ ជា​លំហាត់​ប្រាណ​អ្វី​ឡើយ។

៥. គ្រប់គ្រង​ស្ត្រេស​

យើង​មិន​អាច​ធ្វើ​ឲ្យស្ថានភាព​ស្ត្រេស​បាត់បង់​ទេ​ ប៉ុន្តែ​យើង​អាច​ចាត់វិធានការ​ដើម្បី​គ្រប់គ្រង​ការ​ឆ្លើយតប​របស់​យើង ​ចំពោះ​ស្ត្រេស។ លំហាត់​សមាធិ​ និង​ការ​ដើរ​លំហែឃួក្បាល គឺ​ជា​ឧទាហរណ៍​មួយ​នៃ​សកម្មភាព​ដែល​អ្នក​ងាយស្រួល​ក្នុង​ការធ្វើ។ សូម​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​ធ្វើ​សមាធិ​ពេល​ព្រឹក​ ដ៏សាមញ្ញ​រាល់ថ្ងៃ​ពី​ឥឡូវ​នេះ។

៦. បំប៉នវីតាមីន

នេះ​ជា​អ្វី​ដែល​យើង​ដឹង​អំពី​ថ្នាំ​បំប៉ន​ជាក់លាក់​មួយ​ចំនួន ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​មុខងារ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ខ្លះៗ។ វា​គឺ​ជា​វីតាមីន C​ ដែល​អាច​ជា​ជំនួយ​នៃ​ការ​ ការពារ​ជំងឺ​ផ្ដាសាយ​ទូទៅ​ផង​ដែរ។ មិន​ត្រឹម​ប៉ុណ្ណេះ​ទេ ​វីតាមីន​នេះ ​អាច​ជួយ​ថែរក្សា​ស្បែក​ឲ្យមាន​សុខភាព​ល្អ នឹង​ជា​ឧបសគ្គ​ដល់​មេរោគ​ដែល​ព្យាយាម​លុកលុយ​ប្រព័ន្ធ​ភាព​សាំ​របស់​អ្នក​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយជា បើមានរោគសញ្ញានេះបញ្ជាក់ថា អ្នកមានកូវីដរយៈពេលវែង ត្រូវជួបពេទ្យបន្ទាន់

ចុចអាន៖៦ សំនួរ​ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ អាចធ្វើអ្វីបាននិងមិនអាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services