Connect with us

KPT+

ខណៈជោគជ័យក្នុងបច្ចុប្បន្ន តែក្រុមហ៊ុនល្បីៗទាំងនេះ ធ្លាប់ជួបបញ្ហាធំក្នុងអំឡុងឆ្នាំ ២០១៧

បានផុស

នៅ

ជាការពិត ដែលថាក្រុមហ៊ុនល្បីៗដូចជា Facebook, Toyota និង Amazon ធ្លាប់បានទទួលរងនូវ​ការ​ធ្លាក់​ចុះ​យ៉ាងខ្លាំង ​ក្នុងពិភពជំនួញរបស់ពួកគេ។ តែក៏មិនមែនជារឿងសម្ងាត់ទេថា តើអាជីវកម្មធំៗទាំងនេះ បានត្រលប់មកវិញ ហើយកាន់តែជោគជ័យ ដោយ​គ្រាន់តែជម្នះឧបសគ្គ​និងភាពលំបាកប៉ុណ្ណឹងឯង។

១ Toyota

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចុងឆ្នាំ ២០១៧ Toyota បានប្រមូលរថយន្តមកវិញនូវរថយន្តជាច្រើនគ្រឿង ។ នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​គ្រប់គ្រង​មិន​ល្អ និង​កង្វះ​ការ​ចាប់​អារម្មណ៍​ពី​ភាគី​ក្រុមហ៊ុន​ល្បីៗ។ ការ​មិន​យក​បញ្ហា​នេះ​ឲ្យ​បាន​ហ្មត់ចត់ គឺ​ជា​ការ​អសមត្ថភាព​របស់​ពួកគេ។ Toyota បានចាប់ផ្ដើមបង្កើន​ការលក់​របស់​ខ្លួន​ ​នៅទូទាំងពិភពលោក ដើម្បីព្យាយាមស្តារមុខមាត់ក្រុមហ៊ុនឡើងវិញ។

២ ក្រុមហ៊ុន General Electric

នេះ​គឺ​ជា​ក្រុមហ៊ុន​ដ៏​ល្បី​មួយ ​ដែល​ឈាន​មុខ​គេ​ក្នុង​ពិភពលោក។ ប៉ុន្តែ អ្វី​ដែលមនុស្សភាគច្រើន​មិន​ដឹង​នោះ​គឺថា វាកំពុងប្រឈមនឹង​វិបត្តិហិរញ្ញវត្ថុ​ សម្រាប់ការវិនិយោគ​ច្រើន​ពេក នៅក្នុងដៃ​ហិរញ្ញវត្ថុរបស់ខ្លួន។ ក្រុមហ៊ុននេះបានផ្ទុក​បំណុល​ដ៏ច្រើន​នៅ​លើ​ស្មារបស់ខ្លួន ប៉ុន្តែពួកគេ​នៅ​តែ​ព្យាយាម​កសាង​មូលដ្ឋាន​ឡើងវិញ​ នៅក្នុងការផលិតឧស្សាហកម្ម​តាម​រយៈ​ការ​ទិញ​យក​យុទ្ធសាស្ត្រ​ថ្មី។

៣ British Petroleum

ការកំពប់ប្រេងដ៏​ច្រើន​សន្ធឹក​ឆ្នាំ ២០១០ បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ល្បីៗ​ ដែល​ជា​ម៉ាក​យីហោ​ស្នូល។ ទោះបីជាមានស្ថានភាព​មហន្តរាយ​ក៏ដោយ តែ​ក្រុមហ៊ុន​នេះនៅតែ​​ដំណើរការ​បាន​ល្អ។ ជំហានមួយចំនួនដែលបានជួយក្រុមហ៊ុន ឲ្យ​រស់រានមានជីវិត​នៅក្នុងទីផ្សារ​ប្រកបដោយ​និរន្តរភាព ​គឺការបន្តទំនាក់ទំនងចក្ខុវិស័យ​ទៅ​កាន់​អតិថិជន​ពួកគេ។ ពួកគេ​ក៏​ត្រូវ​អភិវឌ្ឍ​ឧបករណ៍​ទីផ្សារ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្មី ដែល​ជួយ​ក្នុង​ការ​ក្លាយ​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ឧស្សាហកម្ម​ប្រេង។

៤ Best Buy

ក្រុមហ៊ុននេះបានប្រឈមនឹងបញ្ហា ក្នុងការថែរក្សាអតិថិជនរបស់ពួកគេ។ យីហោត្រូវប្រើ​បច្ចេកទេសទីផ្សារថ្មី ដើម្បី​ទាក់ទាញ​ទស្សនិកជន​​។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះពី ៥០% ចាប់តាំងពីឆ្នាំ២០១៦ ហើយក៏កំពុងប្រឈមមុខ​នឹង​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ ​ពី​អាជីវកម្ម​ដូចជា Apple និង Samsung ផងដែរ។

Best Buy បានបាត់បង់ការលក់ និងអតិថិជន ដោយសារតែពួកគេមិនអាចរក្សាកន្លែង​ប្រកបដោយនិរន្តរភាពនៅក្នុងទីផ្សារ។

៥ American International Group

AIG គឺជាក្រុមហ៊ុនដ៏ល្បីល្បាញមួយ ក្នុងចំនោមក្រុមហ៊ុនល្បីៗជាច្រើន ដែលប្រឈមនឹងការដួល​រលំនៅឆ្នាំ ២០០៨។ រតនាគារសហរដ្ឋអាមេរិកបានបង់ប្រាក់ចំនួន ១៨២ ពាន់លានដុល្លារ​ សម្រាប់ការធានាពីក្រុមហ៊ុន​ធានារ៉ាប់រងនេះ។ ក្រុមហ៊ុន​ត្រូវ​លក់​ទ្រព្យ​សកម្ម​របស់​ពួក​គេ​ចេញ​ ដើម្បី​សង​បំណុល​ដែល​កំពុង​កកកុញ។ ក្រុមហ៊ុនធានារ៉ាប់រងនេះ ត្រូវបានដាក់ក្នុងសំណុំរឿងក្លែងបន្លំដោយគណៈកម្មការសន្តិសុខ និងកា​រផ្លាស់ប្តូរ និងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលពួកគេត្រូវបង់ប្រាក់ពិន័យចំនួន១.៦ ពាន់លានដុល្លារ រួមជាមួយនឹងការចោទប្រកាន់ព្រហ្មទណ្ឌផ្សេង​ទៀតប្រឆាំងនឹងឈ្មោះ​របស់ពួកគេ។

ដើម្បីលុបស្នាមប្រឡាក់ចេញពីឈ្មោះនេះទាំងស្រុង ក្រុមហ៊ុនធានារ៉ាប់រងល្បីៗ​នៅតែត្រូវឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ និងប្រើប្រាស់បច្ចេកទេសទីផ្សារថ្មី ដើម្បីទទួលបាន​ជោគជ័យបន្ថែមទៀត។

Amazon

ហាងលក់រាយដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក បានបង្ហាញពីរូបភាពមិនល្អដល់អតិថិរបស់ខ្លួន នៅពេលដែលគោលនយោបាយរបស់ខ្លួន បានបង្ខំ​ឲ្យ​បុគ្គលិកឃ្លាំងធ្វើការថែមម៉ោង ដោយគ្មានប្រាក់ឈ្នួល ។

Amazon ត្រូវការរក្សាទំនាក់ទំនងរបស់ពួកគេជាមួយអតិថិជន អ្នកលក់រាយ និងជាពិសេសក្រុម PR ដែលកាន់អំណាចនៅក្នុងប៊ិចរបស់ពួកគេ។ ពួកគេ​ត្រូវ​បណ្ដុះបណ្ដាល​អ្នក​គ្រប់​គ្រង​របស់​ពួកគេ​ ដើម្បី​សហការ​ជាមួយ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

៧ Facebook

នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg ជឿជាក់ថាឆ្នាំ ២០១៨ នឹងក្លាយជាឆ្នាំសម្រាប់ការផ្លាស់ប្តូរ ហើយសង្ឃឹមថា នឹងផ្តោតលើបញ្ហាចម្បងទាក់ទងនឹង Facebook ហើយសង្ឃឹមថា នឹងធ្វើឲ្យវាកាន់តែមានសុវត្ថិភាព និងធ្វើឲ្យប្រសើរឡើងនូវភាពឯកជន ដើម្បីជៀសវាងការរំលោភបំពាន។ លោកក៏និយាយផងដែរថា លោកនឹងបង្វែរការផ្តោតអារម្មណ៍ទៅការជជែកដេញដោលពីមជ្ឈិមនីយកម្ម និងវិមជ្ឈការ ដែលកំពុងតែក្តៅគគុកនៅក្នុងពិភពបច្ចេកវិទ្យា ហើយនឹងនាំអ្នកជំនាញរួមគ្នាដែលនឹងព្យាយាម “ផ្តល់អំណាចមកវិញដល់ប្រជាជន” ដូចគោលបំណងដំបូងរបស់ facebooks ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនឆ្នាំ ២០៥០ រឿងដ៏អស្ចារ្យទាំងនេះ នឹងកើតឡើងលើពិភពលោក

ចុចអាន៖ស្គាល់ឬនៅ ធនាគារដែលមានវ័យចំណាស់ជាងគេលើពិភពលោក បច្ចុប្បន្ននៅតែដំណើរការដូចដើម

ចុចអាន៖កំពូលមេដឹកនាំទាំង ១០ រូប មាន​ប្រជាប្រិយភាព​និង​ឥទ្ធិពលខ្លាំង ​លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម