ចេះចាយលុយតាម ៦ របៀបនេះអ្នកនឹងមិនជួបការខ្វះខាតទេ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ចេះចាយលុយតាម ៦ របៀបនេះអ្នកនឹងមិនជួបការខ្វះខាតទេ

Published

on

មនុស្សដែលមានទ្រព្យសម្បត្តិសល់ច្រើនហូរហៀរ​ រហូតក្លាយជាអ្នកមានឬសេដ្ឋីបាន មិនមែនគេចេះរកលុយតែមួយប៉ុណ្ណោះទេ តែអាថ៌កំបាំងសំខាន់មួយទៀតនោះគឺ ការចេះចាយវាយលុយដែលរកបានមក។ ទោះបីអ្នកមានប្រាក់ខែតិចតួចក៏ដោយ ឲ្យតែអ្នកចេះចាត់ចែងចំណាយឲ្យបានត្រឹមត្រូវ នោះលុយនឹងសល់មិនចេះខ្វះឡើយ។

១. ចំណាយចាំតាមបាច់

ចំណាយតាមភាពចាំបាច់សម្ដៅដល់ ការចំណាយលើម្ហូបអាហារ បង់ទឹកភ្លើង សម្លៀកបំពាក់ ការធ្វើដំណើរប្រចាំថ្ងៃ ឬបង់ថ្លៃផ្ទះឬបន្ទប់ជួល។ល។ ជាទូទៅចំណាយទាំងនេះអាចមានដល់ ៥០% នៃប្រាក់់ខែសរុបរបស់អ្នក។ ប៉ុន្តែបើអ្នកចេះចាត់ចែងទុកមុនឲ្យបានត្រឹមត្រូវចំណាយចាំបាច់ទាំងនេះមិនមានការខ្វះខាតទេ។

២. ចំណាយតាមចំណង់

ចំណាយតាមចំណង់ គឺចាយវាយមិនបានព្រាងទុកដោយឃើញរបស់អ្វីចេញថ្មី ឬស្រឡាញ់ ក៏ហូតលុយចេញពីកាបូបទិញមិនគិតតាមចិត្តចង់បាន។ ជួនកាលចំណាយលុយប្ដូរម៉ាកទូរសព្ទ ដេញស៊េរីម៉ូតូម៉ូដថ្មី ទិញសម្ភារៈប្រេនៗតាមគេតាមឯងជាដើម។ ចំណាយទាំងនេះមិនត្រឹមតែគ្មានលុយសល់ទេ ថែមទាំង​ធ្វើឲ្យជំពាក់បំណុលគេដោយមិនដឹងខ្លួន។ មនុស្សឆ្លាត មិនងាយចាយវាយផ្ដេសផ្ដាសដោយគ្មានគោលដៅ និងគ្មានគម្រោងនេះណាស់។

៣. ចំណាយតាមតម្រូវការ

តម្រូវការទីនេះ សម្ដៅតម្រូវការរបស់អ្នកផ្ទះ ដែលជាទូទៅអ្នកធ្វើការឆ្ងាយពីគ្រួសារតែងតែផ្ញើលុយទៅឲ្យឪពុកម្ដាយឬសាច់ញាតិជាទៀងទាត់។ បញ្ហាត្រង់នេះគឺថា អ្នកខ្លះផ្ញើប្រាក់ខែរបស់ខ្លួនទាំងអស់ឬស្ទើរទាំងអស់ទៅគ្រួសារ ទើបធ្វើឲ្យពួកគេខ្វះខាត និងជួនកាលមានជាប់បំណុលទៀតផង។ ទោះបីអ្នកជាមនុស្សកត្តញ្ញូក៏ដោយចុះ តែអ្នកត្រូវចេះកំណត់ពីចំនួនប្រាក់ដែលជូនអ្នកមានគុណឬសមាជិកគ្រួសារឲ្យជាក់លាក់ ទើបមិនធូរហោប៉ៅ។

៤. ចំណាយបង់រំលោះ

ការបង់រំលោះភាគច្រើនកើតមានចំពោះអ្នកមានគ្រួសារហើយដូចជា ការទិញដី ទិញផ្ទះ ឬរថយន្តបង់រំលោះជាដើម។ បើអ្នកជាមនុស្សដែលអាចតស៊ូនឹងការលំបាកនៅផ្ទះជួលបានមួយរយៈសិន ឬអ្នកមិនមែនជាមនុស្សសម្ភារៈនិយមអ្វីនោះទេ ការចំណាយរំលោះមិនមែនជាបន្ទុកសម្ពាធលើអ្នកឡើយ ហើយខ្ទង់ចំណាយក៏នឹងនៅសល់។

៥. ចំណាយចំពោះបញ្ហា

បញ្ហាសុខភាព គ្រោះថ្នាក់ ឬហេតុមិនល្អផ្សេងទៀតដែលអាចកើតឡើងជាយថាហេតុ​​ពិតជាគ្មាននរណាអាចដឹងមុននោះទេ។ ដូច្នេះការត្រៀមថវិកាសម្រាប់រឿងទាំងនេះ ជាការចាំបាច់ដែលត្រូវគិតគូកុំឲ្យអ្នកពិបាក បើបញ្ហានឹងមកដល់ដោយមិនដឹងខ្លួន។

៦. ចំណាយឥតព្រាងទុក

ចំណាយឥតព្រាងទុកមានដូចជា ពិធីជប់លៀង ខួបកំណើត អាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗ។ បើអ្នកជាមនុស្សនៅក្មេង មានប្រាក់ខែទាប ឬអ្នកទើបចេញរកស៊ីថ្មីៗ អ្នកមិនចាំបាច់ចូលរួមគ្រប់ការអញ្ជើញទាំងនេះទេ។ ពេលខ្លះអ្នកមិនចាំបាច់ចេញមុខចេញចេញមាត់ពេកដែរ ព្រោះថាបើលេចមុខគ្រប់កម្មវិធីពេក កុំថាឡើយប្រាក់ខែអ្នកប៉ុណ្ណេះ សូម្បីខ្ចីបុលគេហើយនៅមិនគ្រប់ផងមើលទៅ។

លុយ និងទ្រព្យសម្បត្តិជារបស់ដែលយើងអាចមានសមត្ថភាពរកវាបានមក វាត្រូវការតែម្យ៉ាងទៀតប៉ុណ្ណោះ គឺចេះគ្រប់គ្រងចាយវាយឲ្យវាបានត្រឹមត្រូវ ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Businesinsider

ចុចអាន៖ បើ​រូបិយប័ណ្ណ​រឹង​ពឹង​លើ​សេដ្ឋកិច្ច​ម្ដេច​លុយ​អាមេរិក​មាន​តម្លៃ លុយ​ចិន​មិន​ប្រជា​ប្រិយ?

ចុចអាន៖ រក្សាទង្វើ ៨ យ៉ាងនេះ កុំសង្ឃឹមលុយសល់ដូចគេ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ9 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ10 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ11 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services