Connect with us

KPT+

ឧបសគ្គ​ក្នុង​ជីវិត ​៥ យ៉ាង បើយក​ឈ្នះ​បាន​ យើង​នឹង​ក្លាយ​ជា​មនុស្ស​ខ្លាំង

បានផុស

នៅ

ជីវិត​គឺ​ជា​ការ​វិវត្តន៍​មួយទៅមុខរហូត ជួនងងឹតជួនភ្លឺ​ បើសិនជួបបញ្ហា យើង​អាច​ជ្រើសរើស​ឱប​ក្រសោប​វា ​ហើយ​រីករាយ​នឹង​រៀន​សូត្រ​ពី​បទពិសោធន៍ ​ឬ​អាច​ជ្រើសរើស​បះបោរ​ប្រឆាំង​នឹង​ឧបសគ្គ​ទាំង​អស់​ក្នុង​ជីវិត។ ​​​ឧបសគ្គ​នៅ​ក្នុង​ជីវិត​គឺ​ជា​អ្វី​ដែល​បាន​ផ្ដល់​ដោយ​ធម្មជាតិ ​ហើយ​វា​បាន​បង្រៀន​យើង​ឲ្យ​ចេះ​រឹងមាំ​ជា​និច្ច​ ប្រសិន​បើ​យើង​បាន​ជួប​វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការបាត់បង់

មិន​ថា​អ្នក​បាត់បង់​ឱកាស​ការងារ​ឬ​ទំនាក់ទំនង​  ការ​បាត់បង់​គឺ​ជា​ផ្នែក​មួយ​ដែល​ចៀស​មិន​រួច​នៃ​ជីវិត។ មិន​ថា​វា​កើត​ឡើង​យ៉ាងម៉េច​ ការ​បាត់បង់​គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​មួយ​ក្នុង​ជីវិត។  វា​ឲ្យ​ធ្វើ​យើង​មាន​អារម្មណ៍​រំជើបរំជួល​ជា​ខ្លាំង។  ទោះ​យ៉ាងណា​ក៏​ដោយ​ ការ​បាត់បង់​ផ្ដល់​ឱ្យ​យើង​នូវ​ឱកាស​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​អ្វី​មួយ​ដែល​យើង​គួរ​ធ្វើ​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

២. បរាជ័យ

មិន​មាន​មនុស្ស​ណា​ម្នាក់​ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ការ​បរាជ័យ ​ដើម្បី​ឈាន​ទៅ​រក​ការ​លូតលាស់ឡើយ។ នៅ​ពេល​យើង​បរាជ័យ​យើង​នឹង​មាន​ឱកាស​មើល​ឃើញ​កំហុស​ដដែលៗ​និង​ការ​សម្រេចចិត្ត​មួយ ​រួម​ទាំង​សកម្មភាព​ដែល​នាំ​ឱ្យ​យើង​បរាជ័យ។  បទ​ពិសោធន៍​នៃ​ការ​បរាជ័យ ​បណ្ដាល​ឱ្យ​យើង​អភិវឌ្ឍ​បាន​លឿន​ជាង​មុន។

៣. ធ្លាក់​ចុះ

យើង​គ្រប់គ្នា​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ការ​វិវត្ត​មួយ​  នោះ​គឺ​ជា​អារម្មណ៍​ធ្លាក់​ចុះ​ដល់​បាត​ សំឡឹងអ្វី​ក៏​មើល​មិន​យល់។  ធ្លាក់​ចុះ​មិន​មាន​សល់​អ្វី​មិនមែន​បាន​ន័យ​ថា​គ្រប់យ៉ាង​ចប់​ទេ​ នេះ​គឺ​ជា​ឱកាស​មួយ​ដែល​អ្នក​គួរ​រៀន​សូត្រ​និង​ពង្រឹង​ខ្លួនឯង​ឲ្យ​រឹងមាំ​ជាង​មុន។ មិនមែន​មក​ដេក​យំ​ ហើយ​បន្ទោស​ខ្លួនឯង​នោះ​ទេ។

៤. ធ្វើ​ជា​ម្ចាស់​គំនិត​របស់​ខ្លួនឯង

ចិត្ត​យើង​គ្រប់គ្រង​ទស្សនៈ​របស់​យើង​ វា​ប្រាប់​ពី​របៀប​ដែល​យើង​ទទួល​និង​ដំណើរ​ការអន្តរកម្ម​ជាមួយ​ពិភពលោក​នេះ។ បញ្ហា​ប្រឈម​គឺ​ជា​ការ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ធ្វើអ្វី​មួយ​ឲ្យ​បាន​ស្ទាត់​ជំនាញ​ ប៉ុន្តែ​ក៏​មាន​ចិត្ត​មួយ​តវ៉ា​ប្រឆាំង​មិនខាន។ ដូច្នេះ​គួរ​ហាត់​ពត់ចិត្ត​ឲ្យ​នឹងន​ ធ្វើ​ជា​ម្ចាស់​គំនិត​ខ្លួន។

៥. ជម្នះ​គ្រប់​រឿង

មនុស្ស​គ្រប់គ្នា​ធ្លាប់​នៅ​ក្មេង​ ហើយ​មាន​រឿង​ជា​ច្រើន​ដែល​អ្នក​បាន​ឆ្លង​កាត់ ​នោះ​ជា​បទពិសោធន៍​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​រឿង​របស់​យើង។ ការ​យក​ឈ្នះ​លើ​រឿង​ដែល​អ្នក​ប្រាប់​ខ្លួន​ឯង​ថាជាបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ គឺ​ជា​រឿង​ល្អ។ មិន​ថា​អ្នក​ធំ​ឡើង​នៅ​ក្នុង​គ្រួសារ​ដែល​មិន​តប​ក្ដី​ស្រឡាញ់​ក៏​ដោយ ​តែ​ចូរ​ប្រាប់​ខ្លួន​ឯង​ជា​រឿយ​ៗថា ​អ្នក​អាច​យកឈ្នះ​រឿង​នេះ​បាន​ដោយ​ជោគជ័យ ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ចេះចាយលុយតាម ៦ របៀបនេះអ្នកនឹងមិនជួបការខ្វះខាតទេ

ចុចអាន៖ វិបត្តិ ជួយយើងឱ្យស្គាល់ខ្លួនឯងច្បាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម