Connect with us

KPT+

តិចនិកជួលអគារធ្វើអាជីវកម្ម និងសុវត្ថិភាពសម្រាប់ចំណតដល់បុគ្គលិក​ និងភ្ញៀវ

បានផុស

នៅ

អគារដែលយើងជួលសម្រាប់ធ្វើអាជីវកម្ម មិនមែនមានន័យថា ចេះតែជួលឲ្យបាននោះទេ។ បុគ្គលិកខ្លះអាចជិះម៉ូតូ ឬរថយន្តទៅធ្វើការ។ ដូច្នេះ ប្រសិនបើអ្នកបានជួលអគារត្រូវ​តែមានកន្លែងចត ដើម្បីធ្វើឲ្យការធ្វើដំណើររបស់ពួកគេ​ទៅធ្វើការមានភាពងាយស្រួល​ តាមដែលអាចធ្វើទៅបាន។

នេះជាវិធីសាមញ្ញមួយចំនួន ដែលម្ចាស់អាជីវកម្មគ្រប់គ្នាអាចគ្រប់គ្រងកន្លែង​ចត​រថយន្ត​ឲ្យ​បុគ្គលិក​ខ្លួនឯង ​និង​ភ្ញៀវ​ដែល​មក​ទស្សនកិច្ច។

១ ចំណត​រថយន្ត​ដែល​បាន​បែងចែក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើការិយាល័យរបស់​យើង​ មាន​អាជីវកម្ម​ឬ​ក្រុមហ៊ុន​លាយឡំ​គ្នា​ច្រើន កន្លែងចតរថយន្ត​ជាក់លាក់​គួរតែត្រូវបានបែងចែក។ គិតពីទំហំអាជីវកម្ម និងចំនួនបុគ្គលិកធ្វើការ​ពី​ការិយាល័យ​ប្រចាំថ្ងៃ។ ការធ្វើបែបនេះ​ធានាថា អាជីវកម្មនីមួយៗ​មាន​ចំណតរថយន្តត្រឹមត្រូវ និង​ដក​ហានិភ័យ​នៃ​បុគ្គលិក​ដែល​មិន​សប្បាយចិត្ត​ ជាមួយ​នឹង​ចំណត​រថយន្តឬម៉ូតូរបស់ពួកគេ។

២ ចំណត​រថយន្ត​របស់​ភ្ញៀវ​ដែល​ចូល​មក​ត្រូវ​តែ​មាន

ជាញឹកញយ អាជីវកម្មដែលមានមូលដ្ឋានជា​ការិយាល័យ​​ នឹង​មាន​អតិថិជន និង​ភ្ញៀវ​មក​ដល់​កន្លែង។ ការ​ថែទាំអតិថិជន និងភ្ញៀវ គឺមានសារៈសំខាន់បំផុត។ ដូច្នេះ ត្រូវប្រាកដថា អ្នក​បែងចែក​កន្លែង​ចត​រថយន្ត​នៅ​ជិត​ច្រក​ចូល​ការិយាល័យ​ ហើយ​ភ្ញៀវ​មិន​ចាំបាច់​ដើរ​ចេញ​ពី​ចំណត​យូរទេ។

៣ សុវត្ថិភាព

ការ​ធានាសុវត្ថិភាពរបស់បុគ្គលិក អតិថិជន និងភ្ញៀវរបស់​អ្នក​គឺមានសារៈសំខាន់បំផុត។ ត្រូវ​ប្រាកដថា​កន្លែង​ចត​រថយន្ត​មាន​សុវត្ថិភាព​ ដោយអនុវត្តផ្លាកសញ្ញាកំណត់ល្បឿន និងការប៉ះ​ទង្គិច​ល្បឿន​ក្នុង​ករណី​ចាំបាច់ ឬមានកាំំម៉េរាសុវត្ថិភាពគ្រប់ជ្រុង។

៤ ងាយស្រួល​ចូល

រក្សាហានិភ័យនៃគ្រោះថ្នាក់ដល់កម្រិតអប្បបរមា ដោយធានាថា កន្លែងចតរថយន្តអាជីវកម្មរបស់​យើង ​អាចចូលទៅ​ដល់​បាន​យ៉ាងងាយស្រួល។ ដើម្បីប្រាកដថា មាន​ភាពងាយស្រួល​ក្នុង​ការ​ចូល​ចត​រថយន្ត អ្នក​គួរ​តែ​មាន​ច្រកចេញ និង​ចូល​ចំនួន ២។ នេះនឹងជួយចៀសវាង​ការ​កកស្ទះ​ចរាចរណ៍ ​ក្នុង​ពេល​មមាញឹក​ដូចមុន និងក្រោយពេលធ្វើការ។ ប្រសិន​បើ​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ត្រឹមត្រូវ ការ​កកស្ទះ និង​គ្រោះថ្នាក់​អាចនឹងកើតឡើង ដែល​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​របស់​យើង​មាន​ការ​លំបាកទាំងបុគ្គលិកបំបេញការងារនិងភ្ញៀវ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ខណៈជោគជ័យក្នុងបច្ចុប្បន្ន តែក្រុមហ៊ុនល្បីៗទាំងនេះ ធ្លាប់ជួបបញ្ហាធំក្នុងអំឡុងឆ្នាំ ២០១៧

ចុចអាន៖មុនឆ្នាំ ២០៥០ រឿងដ៏អស្ចារ្យទាំងនេះ នឹងកើតឡើងលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥២ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៦ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម