Connect with us

KPT+

គូសង្សារប្រកាន់ ៣ចំណុចនេះ ពេលទាក់ទងគ្នា មុនក្រោយគង់បែកបាក់

បានផុស

នៅ

ស្នេហាពិត ពុំមានរូបមន្តជាក់លាក់សម្គាល់បានងាយនោះទេ។ មនុស្ស​ប្រុសស្រីបង្កើតក្ដីស្រឡាញ់ រួចក៏ហៅថា ស្នេ​ហា ​ខណៈ​ពួកគេឲ្យនិយមន័យស្នេហាពិតផ្អែកលើក្ដីសុខ និងសុភមង្គលទទួលបានពីទំនាក់ទំនងរបស់ពួកគេ។

ចុះ​ចំណែក​ស្នេហា​មិន​ពិត​វិញ​ យ៉ាងណាដែរ? ​អត្ថបទនេះមិនមានចម្លើយគ្រប់គ្រាន់ទេ! យ៉ាងណាយើងនឹងស្រាយបញ្ជាក់ពីទំនាក់ទំនងមួយដែលអ្នកកំពុងមាន ប៉ុន្តែ​មាន​ទាំង​មិន​ច្បាស់​លាស់ថាពិតប្រាកដឬអត់ ជាពិសេសប្រសិនដៃគូម្ខាងៗប្រកាន់ ៣ចំណុចខាងក្រោម ទំនងនេះហើយជាអត្ថន័យនៃស្នេហ៍មិនពិត ហើយពួកគេមុខតែនឹងបែកគ្នាឆាប់។

១. យកសង្សារ ព្រោះតែខ្លាចឯកោ

Asian Couple Pictures [HQ] | Download Free Images on Unsplash
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ដើម្បីគ្រាន់តែបញ្ឈប់ភាពឯកោ ឬខ្លាចខ្លួនឯងនៅលីវ នោះមិនមែនជាក្ដីស្រឡាញ់ពិតឡើយ។ អារម្មណ៍​ស្នេ​ហា​​ដែលចង់បានគ្នា ក្រោមហេតុផលអផ្សុក មិនចង់ឲ្យខ្លួនកណ្ដោចកណ្ដែង ​ជាស្នេហា​ចោលម្សៀត​ និងអាត្មានិ​យម​ខ្លាំង​បំ​ផុត។ ស្នេហាពិតឥតមានអាការទាំងនេះទេ គេអាចឈរនៅម្នាក់ឯង បើទោះមានឬគ្មានដៃគូ។ បុរសឬនារីណា​ដែលនិ​យ​ម​​ពឹង​ផ្អែក​គូ​ស្នេហ៍​​ ព្រោះខ្លាចតែលតោល រមែងគ្មានភាពឯករាជ្យ រីឯសុភមង្គលក៏បាត់បង់ទៅតាមនោះ។

២. បង្ខំសង្សារ ឱ្យធ្វើតាមខ្លួន

6,706 Sad Asian Couple Stock Photos, Pictures & Royalty-Free Images - iStock

ចំណូលចិត្ត និងក្តីសុបិន្តស្រដៀងគ្នា ជារឿងល្អគ្រប់ទំនាក់ទំនងទាំងឡាយ ប៉ុន្តែមិនវាចាំបាច់ដាច់ខាត​សម្រាប់កសាងអនាគត​គ្រួ​សារ​​អ្នកទាំងពីរទេ។ គូស្នេហ៍ដែលចង់ឲ្យសង្សារខ្លួនធ្វើតាមខ្លួនគ្រប់យ៉ាងមិនថា ការតុបតែងខ្លួន ការសេពគប់មនុស្ស និងសូម្បីតែ​រឿង​ហូក​ចុក​ហឹរ​ឬ​មិ​ន​​ហឹរ​​ក៏ឈ្លោះគ្នាដែរ នោះជាសញ្ញាច្បាស់ៗថា ម្នាក់ៗគិតតែពីខ្លួនឯង ជាជាងគិតដល់សុខទុក្ខរួមគ្នា។ មាន​ស្នេ​​ហា ​តែស្នេហា​បែ​ប​​នេះ ​​គឺបែបបង្ខំ បែបបំពានសិទ្ធិ គេលែងហៅថាស្នេហ៍ពិតទៀតហើយ គេហៅថា ស្នេហាអាត្មានិយម។

៣. មិនហ៊ានទទួលយកចំណុចអាក្រក់របស់សង្សារ

2,614 Asian couple angry Stock Photos, Asian couple angry Images |  Depositphotos®

ស្រឡាញ់នរណាម្នាក់ដោយសារតែគេជាមនុស្សល្អនៅមិនទាន់គ្រប់គ្រាន់ទេ។ ទោះបីមនុស្សជាច្រើនិយាយថា ស្នេហាគ្មាន​ហេតុ​ផ​ល ​ប៉ុន្តែការកើតចិត្តស្រឡាញ់នៅតែត្រូវការហេតុផលយ៉ាងហោចក៏មួយដែរ។ វាអាចជា គេនោះពូកែ care គេរួសរាយ ឬចិត្ត​ទូ​លា​យ​ជាដើម។

យ៉ាងណាមិញ មនុស្សមិនមានលលក្ខណៈដូចគ្នាឡើយ ដូច្នេះបើស្រឡាញ់គេព្រោះគេល្អ ឬព្រោះគេតាមយកចិត្តយើង  យើង​ប្រ​ហែ​ល​កំពុងសាងស្នេហាកុហកមួយហើយ។ ក្ដីស្រឡាញ់មែនទៅ រមែងអាចទទួលយកទាំងចំណុចមិនល្អរបស់គ្នា ព្រោះយើងដឹងស្រាប់គ្មាននរណាឥតខ្ចោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ជឿឬអត់ ស្នេហ៍ពិត នឹងនាំយើងទៅផ្លូវរីកចម្រើន នាពេលអនាគត

ចុចអាន៖ តិចនិចអ្វី ដែលធ្វើឲ្យបុរសម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍នារី មិនព្រមទៅណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម