KPT+
អត្ថន័យពិតនៃពាក្យថា ជីវិតគឺជាការតស៊ូ
តើអត្ថន័យពិត នៃជីវិតមួយ ដែលអាចយកឈ្នះនៃការតស៊ូតាមផ្លូវប្រឈមបាន វាផ្ទុយស្រឡះនិងជីវិតដែលល្ងីល្ងើយកការសប្បាយជាធំដូចម្តេច?
ពាក្យ “អត្ថន័យ” ជីវិតជានិមិត្តរូប និងជាចេតនាមួយអនុវត្តចំពោះក្រុមមនុស្សដែលធ្វើឱ្យបង់ខាតពេលវេលា និង មិនដឹងរស់មកធ្វើអ្វី មានន័យថា ជីវិតគឺជៀសមិនរួចពីការតស៊ួ ទឹកគឺជៀសពីកើតមិនរួចនៅពេលអុកស៊ីសែននិងអ៊ីដ្រូសែនជួបគ្នា ចំណែកមនុស្សជាតិ គឺជាប្រភេទសត្វតែមួយគត់ដែលមានសមត្ថភាពក្នុងការបង្កើតអត្ថន័យផ្ទាល់ខ្លួនឱ្យដល់ជីវិតរបស់ខ្លួន។
ដំបូងយើងគួររៀនពីពាក្យថាជីវិតឥតន័យ។
មនុស្សខ្លះគ្រាន់តែគេមិនស្រលាញ់ ឬគេរត់ចោលក៏ឱ្យជីវិតខ្លួនទៅជាឥតន័យ។ អ្វីក៏ដោយដែលអាចរកឃើញន័យ គឺអាចរើខ្លួនពីសេចក្តីធុញថប់អស់សង្ឃឹមបាន។ មិនមានអត្ថន័យជាសកលនៃការរស់នៅ គឺបង្អួតគ្នាទេ ប៉ុន្តែមនុស្សជាច្រើនបានរើសយកវិឌីនេះ មកកែបន្លំថាជិវិតខ្លួនជោគជ័យ។ សម្បកក្រៅមិនអាចបង្កើតអត្ថន័យពិតទេ ចុងក្រោយក៏ទៅគេចពួនយំ បាក់ទឹកចិត្តម្នាក់ឯងស្ងាត់ៗ ។
កុហកគេបានមិនអាចកុហកខ្លួនឯងបានឡើយ។ទេ។ ចម្លើយរបស់ Steve DeBerry ចំពោះជីវិតមនុស្សនៅលើផែនគាត់បានសង្កត់ធ្ងន់ថា អត្ថន័យដែលយើងអនុវត្តចំពោះវា គឺការធ្វើនិងយល់ឃើញរបស់យើងផ្ទាល់ – ឧទាហរណ៍មនុស្សម្នាក់អាច ហៅការប្រឈមនឹងជំងឺមហារីក ថាជា”ការតស៊ូ” ខណៈពេលដែលមនុស្សម្នាក់ទៀតនិយាយថាវាជា “មេរៀនដ៏” ខណៈពេលដែលអ្នកផ្សេងទៀតអាចនិយាយថា ព្រហ្មលិខិត ។ល។
នៅពេលដែលអ្នកចេះភ្ជាប់ទៅនឹងការវិនិច្ឆ័យអំពីអត្ថន័យនៃជីវិត អ្នកមិនខ្លាចទេ«ការតស៊ូ»ដែលកំពុងជួបប្រទះពីព្រោះ អត្ថន័យនៃជីវិត គឺអាស្រ័យលើយើងសម្រេច ចំណែកការតស៊ូគឺជាវិធីមួយសម្រាប់យើងសាកល្បងនឹងខ្លួនឯង។
វីល្លាម រ៉ារ៉ុន បានសរសេរថា ជីវិតរបស់ខ្ញុំមានវប្បធម៌ចំរុះហើយជំនួយរបស់ខ្ញុំគឺធ្វើឡើងនៅទូទាំងពិភពលោក ជាគំនិតនៃមនុស្សជាតិ ដែលចង់លើកកំពស់ការអាណិតអាសូរ ការនិយាយស្តីកិច្ចសហប្រតិបត្តិការការប្រាស្រ័យទាក់ទងការបង្វឹកហួសពីសមត្ថភាពដែលគេជឿថាយើងម្នាក់ៗធ្វើបានទាំងនេះហៅថាការតស៊ូ ពីកម្ចិល ពីភ័យខ្លាច ពីរើសអើង ពីផ្នត់គំនិតនិងពីការបន្ទោស។
នៅក្នុងគំរូនៃអាកប្បកិរិយារបស់យើង យើងជាអ្នកត្រួសត្រាយព្រោះតែការកើតឡើងដោយចៃដន្យគ្មានទេ ដូច្នេះគ្មានន័យទេដែលយើងត្រូវរង់ចាំមិនធ្វើ មិនកាប់ឆ្ការ មិនព្រមរុលទៅមុខ ៕
ស្រស់
ប្រភព cmhadurham

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល