Connect with us

KPT+

តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!

បានផុស

នៅ

និយាយ​ដល់​រឿង​រោម​ច្រើន គ្នា​យើង​ខ្លះ​ចូល​ចិត្ត​ ពិសេស​ប្រុសៗ ប៉ុន្តែ​បើ​ចំពោះ​ស្រីៗ​វិញ ច្បាស់​ជា​ស្អប់​ខ្លាំង​មិនខាន។ រោម​ដុះ​ច្រើនលើ​ដង​ខ្លួន អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន ហើយបើ​គ្នា​យើង មិន​ចង់​មាន​រោម​ច្រើន​ ពិសេស​រោមក្លៀក ​មាន​វិធី​អាច​ដោះ​ស្រាយ​បាន។ យ៉ាង​ណា មិន​គួរ​ប្រើ​ថ្នាំកម្ចាត់​រោមទេ ព្រោះអាច​មាន​ផល​ប៉ះ​ពាល់​ស្បែក​យើង ណា​មួយ​ត្រូវ​ចាយ​លុយ​ថែម​ទៀត អត្ថបទនេះនឹង​ណែនាំ​តិចនិក​ជម្រុះរោមបែប​ធម្មជាតិ ដោយ​ប្រើ​ត្រឹមអាហារ និង​គ្រឿង​ផ្សំសាមញ្ញមួយ​ចំនួនអាច​រក​បាន​នៅ​ផ្ទះ។

១- មូលហេតុស្រីៗដុះរោមនៅ​កន្លែង​យើងមិនចង់បាន

The different types of hair removal - Inspiration & advice - Boots
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ប្រវត្តិគ្រួសារ៖ មូលហេតុដំបូងនាំ​មានដុះរោមលើមុខ និងខ្លួន គឺដោយ​សារហ្សែនតំណរពូជ។ បើប៉ាម៉ាក់ ឬ​បងប្អូនយើង មានវិបត្តជាមួយការដុះរោមនេះ គ្នាយើង​ទោះ​ជា​ស្រី​ក៏ដោយ ប្រាកដជាមានឱកាសខ្ពស់ ដុះរោមច្រើន ឬដុះ​នៅ​តំបន់​មិនចង់បាននេះឯង។ ករណីទាំងនេះជាបញ្ហាតំណរពូជ ក៏​ជាសញ្ញាធម្មតា មិនមែនជាសញ្ញាអាក្រក់អ្វីទេ។

– ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ៖ ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក្រៅពីរាង​កាយ​គ្មា​​ជីវជាតិ និង​ឡើង​ទម្ងន់​ខ្លាំង ក៏អាចបណ្តាលមាន​ដុះ​រោម​យើង​មិនចង់បាន។ ជំងឺតំណពូជ បណ្តាលមកពីការផលិតអ័រម៉ូន LH លើស​កម្រិត ដែលរំញោចឲ្យបញ្ចេញអ័រម៉ូន Androgens ច្រើន នាំឲ្យ​មានអតុល្យភាពលំនឹងអ័រម៉ូនភេទនៅក្នុងខ្លួន។ លើសពី ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក៏អាចជាមូលហេតុធ្វើឲ្យ​ប្រព័ន្ធគ្រប់គ្រងជាតិស្ករនៅក្នុងឈាម មានការប្រែប្រួល​ដូច​គ្នា។

– ដុះរោមដោយគ្មានមូលហេតុពិត៖ នៅពេលមាន​ដុះរោមកើតឡើងដោយគ្មានលក្ខខណ្ឌមូលដ្ឋានជាក់​លាក់​នោះ ត្រូវគេ​ចាត់​ទុកជា​ការដុះរោមដោយគ្មានមូលហេតុ។ ក្នុងប្រភេទដុះរោមនេះ ប្រហែល​មិនបានរងផលប៉ះពាល់ពីមូលហេតុណាមួយ ដូចជា អតុល្យភាពអ័រម៉ូន ជំងឺផ្សេងៗ ឬជំងឺទាក់ទង DNA នោះ​ទេ។ ក្នុងករណីនេះ អ្នកវិទ្យាសាស្ត្រជឿថា មូលហេតុតែមួយគត់ គឺឫសសក់ងាយទទួលឥទ្ធិពលពីកម្រិតអ័រម៉ូនអង់ដ្រូសែនក្នុងឈាម។

២- ឱសថ​ធម្មជាតិ​អាច​កម្ចាត់​រោម​យ៉ាង​មាន​ប្រសិទ្ធភាព

Removal Unwanted Hair

– រមៀត និងទឹកដើម្បីកម្ចាត់ពុកមាត់៖ វិធីសាស្ត្រដែលមានប្រសិទ្ធភាពអាចប្រើរមៀតជំនួសទឹកដោះគោបាន ខណៈ​វិធី​ប្រើ​គឺ៖

  • ប្រើបរិមាណរមៀត ២ដង នៃទឹក លាយ​ចូលគ្នាក្នុងចានតែមួយ
  • លាយបញ្ចូលគ្នាឲ្យសព្វ រួចលាបម្តុំរោម ឬពុកមាត់ យើង​មិន​ចង់​បាន
  • ទុកចោលប្រហែលកន្លះម៉ោង
  • លាងចេញជាមួយទឹកក្តៅឧណ្ឌៗ
  • ជូតសម្អាតដោយកំណាតទន់ៗ។

– ផ្នែក​សរបស់ស៊ុតមាន់៖ ស៊ុតមាន់សជួយ​ឲ្យ​សាច់ម៉ត់ ទន់រលោង យើង​ក៏​អាច​ប្រើរូបមន្តនេះ ២ ដង/អាទិត្យ ដើម្បីបានលទ្ធផលល្អបំផុត។ តិចនិក​ប្រើ​ស៊ុតមាន់កម្ចាត់​រោម​មាន​ដូច​ជា៖

  • លាយស៊ុតមាន់ស ជាមួយស្កស និង​ម្សៅពោត
  • កូរចូលគ្នារហូតទាល់ខាប់
  • លាបល្បាយនេះត្រង់រោមយើងមិនចង់បាន
  • ទុកចោលប្រហែលកន្លះម៉ាង បន្ទាប់មកលាងវាចេញ។

– ក្រូចឆ្មា ស្ករ និង ទឹក៖ ល្បាយ​ក្រូច​ឆ្មា លាយស្ករ និងទឹក ក៏​អាច​ប្រើ​ជម្រុះ​រោមបាន​ដូច​គ្នា ហើយ​វិធី​ប្រើ​គឺ៖

  • ច្របាច់យកទឹកក្រូចឆ្មា
  • លាយចូលក្នុងទឹក និង ស្ករស បន្ទាប់មកច្របល់ឲ្យសព្វ
  • ពេលចាប់ផ្តើមខាប់ មានន័យថាល្មមប្រើហើយ លាបវាត្រង់រោមយើង​មិនចង់បាន
  • ទុកចោល ១៥នាទី ហើយលាងវាចេញ។

– យ៉ាអួ ម្សៅក្រាម និងរមៀត៖ ល្បាយ​នេះ ក៏មាន​ប្រសិទ្ធភាព ​អាច​ប្រើ​ជម្រុះ​រោមបាន​ដែរ ហើយ​វិធី​ប្រើ​គឺ៖

  • បន្ថែមបរិមាណ យ៉ាអួ ម្សៅក្រាម និងរមៀត ស្មើគ្នា ចូលក្នុងចានមួយ
  • លាយចូលគ្នាឲ្យសព្វ ហើយម៉ាស្សាថ្នមៗ
  • ទុកចោល ១៥នាទី
  • លាងចេញជាមួយទឹកត្រជាក់។

រោមមិនចង់បាន ប្រៀបដូចជាជំងឺទូទៅមួយ ទាំង​ប្រុស ទាំង​ស្រីមិន​អាច​ទទួល​យក​បាន។ សំណាងល្អ រូបមន្តឱសថខាងលើ គឺសាមញ្ញបំផុត និងមានប្រសិទ្ធភាពសម្រាប់គ្នា​យើង អាចជួយរក្សាភាពជឿជាក់ និងបង្កើនភាពស្រស់ស្អាតយើងទៀតផង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!

ចុចអាន៖ ចង់បានដើមទ្រូងធំ មូលក្លំល្អ ត្រូវដឹងតិចនិកទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម