Connect with us

KPT+

មូលហេតុ ៨ នេះហើយ ដែលធ្វើឲ្យរឿងភាគកូរ៉េល្បីល្បាញខ្លាំង ដល់លោកខាងលិច

បានផុស

នៅ

តើអ្នកមិនឆ្ងល់ទេថា ទោះបីជាមានភាសា និងមានវប្បធម៌ផ្សេងគ្នាយ៉ាងណាក៏ដោយ ក៏រឿងភាគកូរ៉េខាងត្បូង បានទាក់ទាញទស្សនិកជនលើពិភពលោក ជាពិសេសលោកខាងលិច?

ថ្ងៃនេះ កម្ពុជាថ្មី នឹងស្រាយ​អាថ៌កំបាំង​នៃ​ភាព​ល្បីល្បាញ​របស់​រឿង​កូរ៉េ​ ថាហេតុអ្វីក៏វាល្បីខ្លាំងនៅប៉ែកអឺរ៉ុប និង​ប្រទេស​ផ្សេង​ទៀត។

១ ងាយស្រួលទស្សនាជាងរឿងភាគផ្សេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុចំបងមួយ ដែលធ្វើ​ឲ្យ​រឿងភាគកូរ៉េ មានការជក់ចិត្តខ្លាំង​ នោះគឺដោយសារតែវាស្ថិត​ក្នុង​ទម្រង់​ដែល​ទាក់ទាញ​ខ្លាំង ​តាំង​ពីចេញ Triller ។ ជាពិសេស​រឿង​កូរ៉េ​មិន​ដូច​រឿង​ប៉ែក​ខាង​លិច​ឡើយ ​វា​មិនសាំញាំច្រើន​ ហើយ​សាច់រឿង​តែង​​​បញ្ចប់​យ៉ាង​ល្អ​ ក្នុង​រយៈពេល​កំណត់​នេះ​ផង​ដែរ។

២ តួ​សម្ដែង​ម្នាក់ៗ​ស្អាត​សង្ហា

សម្រស់​តារា​សម្ដែង​ម្នាក់ៗ​ គឺ​ជា​ផ្នែក​ដ៏​ពេញ​និយម​មួយ​ផ្សេង​ទៀត ​នៃ​វប្បធម៌​កូរ៉េ​ខាងត្បូង។ ដូច្នេះ ​មិន​ចម្លែក​ទេ ​ដែល​តួនីមួយ​ៗ​ក្នុង​រឿង​ទាំង​អស់​ ​មើល​ទៅ​ដូច​ជា​មនុស្ស​ល្អ​ឥត​​ខ្ចោះ។

បើ​យើង​ក្រឡេក​មើល​តារា​ស្រី​ល្បីៗ​ មាន​ស្បែក​ស្អាត​ គ្មាន​រន្ធ​ញើស​សូម្បី​តែអ្នកក្រ។ ចំនុចទាំងនេះបានធ្វើឲ្យ ​មនុស្ស​វ័យ​ជំទង់​ជា​ច្រើន​ ចូល​ចិត្ត​តារា​កូរ៉េ​ទាំង​នោះ ​ដោយ​តែ​ភាពស្អាត​និង​សង្ហាគ្មានកន្លែងទាស់។

៣ សំលៀកបំពាក់​ទាន់សម័យ

បើ​ក្រឡេក​ទៅ​មើល​សាច់រឿង​កូរ៉េ​ណា​មួយ អ្នកនឹងឃើញនារីៗស្លៀកពាក់ រ៉ូប ឬឈុតប្លែកៗ អមជាមួយការតុបតែងខ្លួន​យ៉ាងស្រស់ស្អាត។ តួ​ក្នុង​រឿង​ទាំង​នេះ​ មាន​ការតុប​តែង​ខ្លួន​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន ​ដែល​និយាយ​បាន​ថា ​ពួកគេ​ត្រូវតែ​ល្អឥតខ្ចោះ​បំផុត។ តិកនិចទាំងនេះ​ ​បានធ្វើ​ឲ្យ​ទស្សនិកជន និយម​តាមដាន​រឿង​កូរ៉េ​ តែង​ផ្លាស់ប្ដូរ​សំលៀកបំពាក់​ ឲ្យ​ទាន់​សម័យ​ដូច​តួកូរ៉េដែរ។

៤ វប្បធម៌​មាន​ភាព​ល្អ​ប្លែក​ខ្លាំង

នេះ​ជា​ចំណុច​សំខាន់​ជាង​គេ​ ដែល​កូរ៉េ​តែង​រំលេច​វប្បធម៌​របស់​ខ្លួន​ក្នុង​សាច់រឿង ​មិន​ដែល​អាក់ខាន។ រឿង​កូរ៉េ​ផ្ដល់​នូវ​ទស្សនៈ​ប្លែក​ពី​គេ​លើ​វប្បធម៌ ​ទាំងសាច់រឿង សំលៀកបំពាក់ អាកប្បកិរិយា អាហារ​ និង​ភាព​ស្មុគស្មាញ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​សាច់រឿង។ ទាំងនេះ​បាន​ធ្វើ​ឲ្យ​អ្នកអាន​ឆ្ងល់​ថា ​តើ​រឿង​ភាគ​កូរ៉េ​មាន​ភាព​ជិតស្និទ្ធ​ នឹង​ជីវិត​ពិត​របស់​កូរ៉េ​ប៉ុណ្ណា។

៥ បង្ហាញ​ពី​អភិនីហារ​ដូច​ពិតៗ

ជាក់ស្ដែង​ដូច​រឿង Goblin បាន​បង្ហាញពី​ទេវកថា ប្រពៃណី ទំនៀមទម្លាប់ ដែល​កើត​មាន​ក្នុង​សាច់រឿង ​រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​តាមដាន​ពី​ភាគ​មួយ​ទៅ​ភាគ​មួយ​ទៀត ​មិន​ចេះ​ជិនណាយ។

៦ មនោសញ្ចេតនា​ស្នេហា​ស៊ី​អារម្មណ៍​ខ្លាំង

ស្ទើរតែ​មិន​មាន​អំពើ​ហិង្សា ការ​ទះ​កំផ្លៀង ការ​ស្បថ ឬ​ការ​រួមភេទ​នេះ​ទេ។ សូម្បី​រឿង​មនោសញ្ចេតនា ​ក៏​តួឯក​ប្រើ​ត្រឹម​ថើប​គ្នា​ប៉ុណ្ណោះ។ រឿង​កូរ៉េនី​មួយ ​បើ​ផ្ដោត​លើ​ស្នេហា ​គឺ​មិន​ឡូកឡំ​នឹង​ផ្នែក​ផ្សេង​នាំ​សាប​សាច់​រឿង​នោះ​ទេ។ បើនិយាយពីនយោបាយ គេផ្ដោតលើស្នេហាតិចតួចប៉ុណ្ណោះ ! បើនិយាយពីជំនួញ ស្ទើរមិនមានស្នេហាមកឡូកឡើយ។​

៧ ទស្សនីយភាព​ល្អ​ប្លែក​ក្នុងប្រទេស

ជា​ទូទៅ​ រឿង​កូរ៉េ​តែង​ផ្ដោត​លើ​ផ្នែក​នីមួយៗ​យ៉ាង​ល្អិតល្អន់​បំផុត ​ដូចជា​ក្រុង​សេអ៊ូល​ កោះជេជូ​ និង​កន្លែង​ទេសចរណ៍​ជា​ច្រើន​ផ្សេង​ទៀត។ ហេតុ​ដូច្នោះ​ហើយ ​ដែល​ធ្វើ​ឲ្យ​រឿង​កូរ៉េ​ពី​មួយ​ភាគ​ទៅមួយភាគ ក្លាយជារឿងល្បី និង​ធ្វើឲ្យទស្សនិកជនដូចបានទៅទីនោះពិតៗដែរ។ ក្រោយមើលរឿងកូរ៉េចប់ តើទស្សនិកជនម្នាក់ណាដែលមិនប៉ងទៅលេងនៅទីនោះទៅ?

៨ ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិតៗក្នុង​សង្គម​បច្ចុប្បន្ន

ជាទូទៅរឿងភាគកូរ៉េមួយចំនួន តែងបង្កប់អត្ថន័យអប់រំ និងបង្ហាញពីសង្គមជាក់ស្ដែង ដែលកើតមានសព្វថ្ងៃនេះ។ តួយ៉ាងដូចជារឿង Squid​ ​Game បាន​បង្ហាញពីគម្លាតអ្នកមាននិងអ្នកក្រ ​អ្នកវក់នឹងហ្គេម ​​រហូត​ជាប់​បំណុល​ក៏​មាន។

ដែលទាំងនេះហើយ ធ្វើឲ្យអ្នកទស្សនាមិនចេះជិនណាយទៅណា !បើទោះបីជាត្រូវរង់ចាំភាគបន្ត មួយសប្ដាហ៍ឬយូរជាងនេះក៏ដោយ ។

សូមរំលឹកថា វិ​ស័​យ​ភាពយន្ត​របស់​កូរ៉េ​ខាងត្បូង ​នៅតែ​បន្ត​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ពិភពលោក​។​ ​ទោះបីជា​ឆ្លងកាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ក៏ការ​រីក​សាយភាយ​នូវ​វប្បធម៌​របស់​ប្រទេស​មួយ​នេះ ​នៅតែ​បន្ត​ទៅមុខ​រហូតឥតឈប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖” How You Like That” របស់ក្រុម BLACKPINK ខណៈនេះ មានអ្នកចូលមើល លើសពី ១ពាន់លានដង ក្នុង YouTube

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម