Connect with us

KPT+

ខ្លីខ្លឹម ពីវិធីបង្កើនប្រសិទ្ធភាព ក្នុងអាជីវកម្មឲ្យកាន់តែទាក់ទាញជាងមុនទ្វេដង

បានផុស

នៅ

ក្នុងនាមជាសហគ្រិនម្នាក់ ប្រសិទ្ធភាព គឺជាពាក្យដែលត្រូវស្គាល់ ហើយវាពិតជាមានសារៈសំខាន់ ចំពោះភាពជោគជ័យ នៃអាជីវកម្មជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ម្ចាស់​សហគ្រិន ​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​អាជីវកម្ម​ឲ្យ​កាន់​តែ​ទៅ​មុខ។

១ ស្វែងរក និង​ដោះស្រាយ​តំបន់​ដែល​​មាន​បញ្ហា

ក្នុង​នាម​ជា​មេកោយ ​គួរ​តែ​ចាប់ផ្ដើម​ក្រលេកមើលបញ្ហាដែល​ជាប់គាំង​ ខណៈពេល​ស្វែងរក​ការ​បង្កើន​ប្រសិទ្ធភាព ព្រោះរឿងទាំងអស់នេះ ​វាពិបាកណាស់ក្នុងការ​កែលំអ ​ប្រសិនបើយើងប្រហែស។ ពេល​ខ្លះ តំបន់​ទាំង​នេះ​ងាយ​ស្រួល​ក្នុង​ការ​កត់​សម្គាល់ ហើយ​ខ្លះ​គឺ​មិនអាច​ទាល់តែសោះ។ នេះ​ជា​មូលហេតុ​ដែល​វា​ជា​គំនិត​ល្អ​ ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក ​​ដើម្បី​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចេញមុខ​ដោះស្រាយ​បញ្ហា​ ដែល​ពួកគេ​ជួបប្រទះ ​ក្នុង​តួនាទី​ ហើយ​ប្រសិនបើ​ពួកគេ​មាន​គំនិត​សម្រាប់​វិធី​កែលំអ​ទៀត ​គឺ​កាន់​តែ​ប្រសើរ។

២ ផ្តល់​ការ​បណ្ដុះបណ្ដាល​ដល់​បុគ្គលិក

វាពិបាកក្នុងការបង្កើនប្រសិទ្ធភាព ប្រសិនបើមេកោយ​មាន​បុគ្គលិក​ដែល​មិន​ដឹង​ពី​របៀប​អនុវត្តតួនាទី​របស់​ពួកគេ​ ឲ្យ​មានប្រសិទ្ធភាព។ ការបណ្ដុះបណ្ដាល​បុគ្គលិក ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​បង្កើនប្រសិទ្ធភាព និង​ការ​អនុវត្ត​បុគ្គល ឬធ្វើ​ឲ្យ​បុគ្គលិក​របស់យើង​រីករាយ ងាយ​ចូលរួមជាលក្ខណៈក្រុម។ មេកោយ​ក៏​គួរតែលើកទឹកចិត្តបុគ្គលិក​ឲ្យ​ហ៊ាន​ចេញ​មុខ ហ៊ាន​សម្រេចចិត្ត​ ប្រសិន​បើ​ពួកគេ​មិន​ដឹង​អ្វី​មួយ ឬខ្វះ​ទំនុកចិត្ត​នៅ​ក្នុង​ផ្នែក​នៃ​តួនាទី​របស់​ពួកគេ។

៣ ប្រើឧបករណ៍កែច្នៃឡើងវិញ

ប្រសិនបើអាជីវកម្មរបស់យើង​បង្កើតកាកសំណល់ច្រើន យើង​នឹង​ឃើញថាម៉ាស៊ីន​ក្រឡុកកែច្នៃ គឺជាការវិនិយោគដ៏អស្ចារ្យ។ ការកែឆ្នៃអាចបង្កើនប្រសិទ្ធភាព និងធ្វើ​ឲ្យ​ការកែច្នៃឡើងវិញកាន់តែលឿន ហើយ​ងាយស្រួល​សម្រាប់​បុគ្គលិក គ្រប់គ្នាផងដែរ។

៤ រក្សា​ក្រុម​របស់​អ្នក​ឲ្យ​មាន​ការ​លើក​ទឹកចិត្ត

មេកោយ​ក៏​ត្រូវ​ស្វែងរក​វិធី​ ដើម្បី​រក្សា​បុគ្គលិក​ឲ្យ​មាន​ការលើកទឹកចិត្តផងដែរ។ ការ​រក្សា​បុគ្គលិក​ឲ្យ​មាន​ការ​លើក​ទឹកចិត្ត ដើម្បីធានា​ថា ​ពួកគេ​កំពុង​បំពេញការងារប្រកបដោយស្តង់ដារ​ខ្ពស់ ​ជារៀងរាល់ថ្ងៃ ហើយនេះនឹងជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ប្រសិទ្ធភាព​នៃ​អាជីវកម្ម​របស់​យើងដែរ។ មតិ​កែលំអ គោលដៅ ការ​លើកទឹកចិត្ត និង​អត្ថប្រយោជន៍ ​គឺ​ជា​វិធីមួយ​ចំនួន​ ដែល​អ្នក​អាច​រក្សាក្រុម​ឲ្យ​មាន​ការ​លើក​ទឹកចិត្ត។

នេះ​គឺ​ជា​វិធី​ល្អ​បំផុត​មួយ​ចំនួន​ ដែល​មេកោយ​គ្រប់រូប​អាច​បង្កើន​ប្រសិទ្ធភាព​ក្នុង​អាជីវកម្ម ដែល​អាច​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​ខ្លួនឯង ​បុគ្គលិក ​ព្រម​ទាំង​អាជីវកម្ម​ទាំងមូល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សួរខ្លួនឯង ១០ សំណួរនេះសិន មុនសម្រេចចិត្តដើរចេញពីកន្លែងការងារសព្វថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣៩ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម