Connect with us

KPT+

អស់បារម្ភ! ឲ្យតែនៅស្រឡាញ់ស្បែក ចាស់បន្តិច ក៏មានវិធីជួយបាន

បានផុស

នៅ

ស្រីៗអាយុកាន់ច្រើន ​ស្បែក​កាន់តែ​ប្រែឡើងស្នាមជ្រួញ ស្ងួត ហើយមានអាចម៍រុយ​។ សូម្បីមហារីកស្បែក ​ក៏អាចកើតបាន​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា​ ក៏​មាន​របៀប​គ្រប់គ្រង ការពារ​ និង​​​​ថែទាំ​ដែរ។ ស្ដាប់ “Hello គ្រូពេទ្យ” ពន្យល់៖១- #ស្បែកស្ងួតពេលអាយុច្រើនទៅ ស្បែកបាត់បង់ជាតិទឹក​ ហើយស្ងួត។ ធម្មតា ស្បែកស្ងួតមាននៅ​កែងដៃ ​កំភួនដៃ ​និងជើងផ្នែក​ខាងក្រោម។ ស្បែក​មើល​ទៅ​មាន​សភាពគ្រើម​ ស្ទាប​ហើយ​មាន​អារម្មណ៍​បែកស្រកា។ កត្តាខ្លះៗ​អាច​បង្កឲ្យ​ស្បែក​ស្ងួត​​៖– ជក់បារី-​ ខ្វះជាតិទឹក– ចំណាយពេលច្រើន​​ពេក នៅ​ក្រោមពន្លឺថ្ងៃ– មានបញ្ហាសុខភាព​មួយ​ចំនួន ​ដូចជា​ ទឹក​នោមផ្អែម​ ឬ​តម្រងនោម– នៅកន្លែងខ្យល់ស្ងួតយូរ ដូចជា ​អ្នកធ្វើការ ឬនៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់– បែកញើស​ និងបាត់បង់​ជាតិប្រេង​​លើស្បែក។

២- #ត្រូវធ្វើអីខ្លះដើម្បីជួយស្បែកស្ងួតបាន? គួរ​ប្រើផលិតផល​ផ្តល់​សំណើម ដូចជា ​ក្រែម ឬ​​ឡេ​រាល់ថ្ងៃ ដើម្បី​កាត់​បន្ថយ​ភាពស្ងួត ទោះស្បែក​មើល​ទៅ​មាន​សភាព​សើម​ក៏ដោយ។ កុំងូតទឹក​ ឬទឹកផ្កាឈូក​ក្តៅ​​ ព្រោះ​ទឹកក្តៅអាចសម្អាត​យក​ចេញ​ជាតិប្រេង​នៅ​លើស្បែក​បាន។

៣- #ជ្រួញ ​របស់​ប្រើរាល់​ថ្ងៃ ឬ​​ការប្រឈមនឹងកាំរស្មី​ UV ពី​​ព្រះអាទិត្យ ​អាចធ្វើឲ្យ​​ជ្រួញបាន។– របៀបគ្រប់គ្រង៖ ឈប់​ជក់​បារី ប្រើ​ផលិតផល​ ព្យាបាល​ដោយ​ពន្លឺ ​ឬ​ការបកស្បែក​ដោយ​លាប ​(ឡេ-ក្រែម) ជាតិគីមី អាច​នឹង​មាន​ប្រយោជន៍ ហើយ​ជួយ​បាន​ច្រើន។ ការព្យាបាល​ទាំងនេះ​ត្រូវ​ធ្វើដោយពេទ្យឯកទេស ឬគួរ​ពិភាក្សា​ជាមួយ​ពេទ្យ​ឯកទេសកែសម្ផស្ស ថាតើ​អាច​ប្រើ​វិធីសាស្ត្រ​ទាំង​នេះបានទេ។

៤- #អាចម៍រុយ អាចម៍រុយ ជា​ចំណុចរាបស្មើ ពណ៌ត្នោត​ ឬក្រមៅលើស្បែក​​​​មនុស្សចាស់។ ​ធម្មតា​ វាមាន​លើ​មុខ​ ប្រអប់ដៃ ​កញ្ចឹងក ​និង​ដៃ តែ​មិនប៉ះពាល់​សុខភាព​ទេ។– គ្រប់គ្រងអាចម៍រុយ៖ ការព្យាបាល​​អាចម៍រុយនៅ​ផ្ទះ មិនចាំបាច់មាន​វេជ្ជបញ្ជា​ទេ។ ថ្នាំដែលមាន​ផ្ទុកជាតិ hydroquinone អាចម៍រុយ​អាច​សាប​រលាបពណ៌​ ក្រោយ​លាប​វា។ គួរ​ការ​​ពារស្បែក​ពីពន្លឺថ្ងៃ​ ក៏អាច​ជួយ​ពន្យឺតកើត​​អាចម៍រុយ​បាន​ដែរ។

៥- #មហារីកស្បែក មហារីកស្បែក​​ជាបញ្ហា​​​អាចរាល​ដាល​ពេញខ្លួន។ មូលហេតុ​ធំជាង​គេរបស់​មហារីកស្បែក គឺ​មក​ពី​ពន្លឺ​ព្រះអាទិត្យ។ កាំរស្មី UV ក្នុង​ព្រះអាទិត្យ​អាចបំផ្លាញស្បែក​បាន។ហេតុនេះ គួរពិនិត្យមើលស្បែក​ជាប្រចាំ ដើម្បីដឹង​ថាតើ​មានមហារីកស្បែក​ ឬ​អត់។ តែ​ករណី​មហារី​ស្បែក ភាគ​ច្រើននៅ​អាស៊ី​យើង​អាច​កើត​ ក្នុង​អាត្រា​ទាប​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រជាជន​អឺរ៉ុប ឬ​ពួក​ស្បែក​ស។

៦- #គំនិតគន្លឹះទូទៅ រក្សាស្បែកឲ្យស្អាត៖ សម្អាតស្បែកដោយសាប៊ូ​ស្រាលស្រទន់ និង​ទឹកធម្មតា​ មិនក្តៅ​មិនត្រជាក់។ សាប៊ូខ្លាំងៗ ​និង​ទឹក​ក្តៅហុយៗ ​អាចសម្អាត​យកចេញ​ជាតិប្រេងចាំបាច់​លើស្បែក​ ធ្វើឲ្យវាក្លាយជា​កាន់​តែស្ងួត​ឡើង។– រក្សាឲ្យមានជាតិទឹកគ្រប់គ្រាន់៖ ផឹកទឹកឲ្យបានច្រើន​ពេញមួយ​ថ្ងៃដើម្បី​រក្សាភាព​មានជាតិទឹក​គ្រប់គ្រាន់។ ទឹកអាច​ជួយស្បែក​​ឲ្យនៅ​ក្មេង និងរលោង​បាន។ ​គួរ​ប្រើផលិតផលផ្តល់​សំណើម​ដល់ស្បែក។– ចៀសវាងត្រូវថ្ងៃ៖ ព្រះអាទិត្យអាច​បំផ្លាញស្បែក​បាន អ៊ីចឹងហើយ​គួរប្រើ​ក្រែម​ការពារ​កំដៅថ្ងៃ​ ​និង​ពាក់អាវដៃវែង ​ខោជើងវែង​ មួក ​និង​ស្រោមដៃ។ ​ការប្រែប្រួលលើស្បែក​ ជាការវិវត្តនៃភាពចាស់។ការ​ថែទាំស្បែក​សំខាន់ណាស់ វាអាចពន្យឺត​ដំណើរការ ​និង​បង្ការជំងឺស្បែក​វិវត្ដភាពចាស់បាន៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖នារីៗមកមើលវិធីថែរក្សាស្បែកតាមបែបធម្មជាតិ​​ សក្ដិសម​បំផុត​សម្រាប់​អ្នក​មិនចូលចិត្ត​ផលិតផល​ជាតិ​កាត់

ចុចអាន៖អាហារ ៧មុខ ជួយស្បែក សក់ និងក្រចក​ ឲ្យមានសុខភាពល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម