រឿងសម្រាប់ចូលនិវត្តន៍ ដែលគួរគិតចាប់ពីពេលនេះទៅ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រឿងសម្រាប់ចូលនិវត្តន៍ ដែលគួរគិតចាប់ពីពេលនេះទៅ

Published

on

គោលដៅយើងគ្រប់គ្នា គឺមាន​ប្រាក់ច្រើនសម្រាប់ការចូលនិវត្តន៍។ គ្រប់យ៉ាង ​ចូរគិតពីពេលនេះទៅ។

ចូរ​គណនា​ការចំណាយពេលវ័យ​ចាស់ ដែល​ចែក​ជាពីរសំខាន់គឺ ១ ការចំណាយដែលចាំបាច់ រួមមាន ស្បៀងអាហារសម្លៀកបំពាក់ គេហដ្ឋាន ឧបករណ៍ប្រើប្រាស់ មធ្យោបាយធ្វើដំណើរនិងការថែទាំសុខភាព (ច្រើនជាងមុន)។ ២ ការចំណាយមិនចាំបាច់ រួមបញ្ចូលវិក័យប័ត្រទូរទស្សន៍ខ្សែកាប សមាជិកក្លឹបហាត់ប្រាណ ថ្លៃទូរសព្ទចល័ត បុណ្យទាន ឬការដើរកម្សាន្តដទៃទៀត​ ថ្លៃធានារ៉ាប់រង ។ល។

couple on the beach

យើង​អាចចាប់ផ្តើម​រៀបចំ​លំហូរ​លុយ​តាមរយៈ៖

 កុំសន្សំ​លុយ ​ចូរវិនិយោគ

បើអ្នកគ្មានភាពជាសហគ្រិន កុំបង្អង់ កុំទុកលុយ​ជាចំណីកណ្ដៀរ ចូរស្វែង​រកដៃគូដែលអាចទុកចិត្ត ​សុំចូលហ៊ុនជាមួយគេ មាន​លាយលក្ខ៍អក្សរ ជាកិច្ចសន្យា​ដែលនឹង​បែងចែកផលចំណេញ​ទៅថ្ងៃមុខ​ តិចក្តី​ច្រើន​ក្តីវាពិត​ជា​​ប្រភពចំណូល។  ចំណាយ លើការវិនិយោគបែបនេះ តិចៗតែច្រើន​កន្លែង វាមានហានិភ័យទាប​តែអ្នកមាន​ចរន្តចំណូលជានិច្ច​ប្រសើរជាង​ទៅរកស៊ីធំដុំ​ដែលត្រូវឆ្លងកាត់ហានិភ័យ​ច្រើន។

បង្កើតមុខរបរតូចៗ ដែលមិនជា​ប្រកួតប្រជែង

លក់ដូរ​បន្តិចបន្តួចកំដរដៃ មានពេលវេលា​ច្រើន​នៅសម្រាកផ្ទះ​ទោះគ្មាន​ចំណូលច្រើន​តែ​នៅមានចំណូល​យ៉ាងហោចណាស់​អាចរួចថ្លៃ​បរិភាគ​បីពេល ភ្លើងទឹក ចៀសវាងសុំលុយកូនៗចាយ។ អ្នកអាចលក់ដូរមុខផ្ទះ ឬហាងណាមួយ​តម្លៃជួលទាប បានប៉ុន្មាន​យកប៉ុណ្ណឹង ចង់បិទទ្វារសម្រាក​ក៏មិនជារឿង​ធំុំដុំអ្វី។ អ្នកចាស់ទៅមិនអាច​នៅតស៊ូ​ធ្វើការ​បើកហាង​៧ថ្ងៃក្នុងមួយ​សប្តាហ៍​ឡើយ​ តែជីវិត​ដែល​សម្រាក់៧ថ្ងៃ​មួយសប្តាហ៍គឺជា​ជីវិត​ដែលគ្មាន​ន័យ​ដូចគ្នា។

ដាក់ជួល​អចលនទ្រព្យ

ផ្ទះដែល​ធំ​​អាចដាក់ជួល ព្រោះបានចំណូលផង អ្នកមិនបាច់ចំណាយជួលគេ​សម្អាតផង។ អ្នកអាចស្នាក់នៅ​ទីតាំង​តូច ស៊ីវិល័យ មាន​ផាសុកភាព​ ហើយ​មិនចាំបាច់ហត់នឿយច្រើន ។

ការបង្កើតគណនីយចាស់ជរា​ទុកនៅធនាគារ

ប្រសិនបើវិក័យប័ត្រប្រើប្រាស់សម្រាប់វ័យចាស់ទៅ ជាមធ្យម ២០០ ដុល្លារក្នុងមួយខែ សូមដាក់ ២០ ដុល្លារចោលជារៀងរាល់ខែ បើគិតថា​៥០០ចូរទុក៥០ដុល្លារ។ អ្នកត្រូវតែជំនះទុកថវិកានេះ​ជាអទិភាព នឹងជារឿងចាំបាច់។  ចំពោះគណនីយសម្រាប់ថ្លៃថែទាំសុខភាព ប្រសិន​បើ​អ្នកបានបង់ថ្លៃធានារ៉ាប់រងសុខភាព បន្ទាប់ពីចូលនិវត្តន៍អ្នកមិនជាពិបាកទេ តែបើទុកលុយ​ខ្លួនឯង ចូរ​ប៉ាន់ប្រមាណការចំណាយលើសុខភាពនៅពេលចូលនិវត្តន៍ទៀត៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ ចង់រស់ឱ្យបានដល់​អាយុ១០០? មានវិធី!

ចុចអាន៖ សេដ្ឋីៗនៅប្រទេស​អ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services