Connect with us

KPT+

បើកបង្ហាញផ្ទះដ៏ប្រណិត ទាំង ១១ របស់តារាហូលីវូដល្បីៗ

បានផុស

នៅ

ខាងក្រោមជាបណ្ដុំផ្ទះរបស់តារាហូលីវូដល្បីៗ កំពុងរស់នៅ បែបលក្ខណៈឯកជនភាពរបស់ពួកគេ ៖

១ Justin Timberlake

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Justin ល្បីល្បាញ​ដោយសារ​រឿង “In Time” និង “Friends with benefits” ជា​ម្ចាស់​បន្ទប់​ជួល​ដ៏​ប្រណិត​នៅ SoHo Mews ដែល​មាន​ទីតាំង​នៅ​​ ទីក្រុង​ញូវយ៉ក។ វា​មាន​តម្លៃជាង ៧.៦ លាន​ដុល្លារ មាន​ទិដ្ឋភាព​គួរ​​ឲ្យ​​ភ្ញាក់​ផ្អើល​និង​មាន​ទីតាំង​នៅ ​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង NYC ។

២ Matthew McConaughey

ខ្សែភាពយន្ត “Interstellar” បានបំបែកឯតទគ្គកម្ម​ជាច្រើន​ ដោយធ្វើឲ្យតួឯកប្រុសក្នុងរឿង “Matthew McConaughey” បានទិញផ្ទះនៅ Austin ក្នុងតម្លៃប្រហែល ៤ លាន​ដុល្លារ ហើយដូចដែលអ្នកបានឃើញពីរូបភាពខាងលើ វាពិតជារឿងដ៏អស្ចារ្យ។

៣ Will និង Jada Smith

ប្តីប្រពន្ធមួយគូនេះ រស់នៅ ជាមួយកូនៗរបស់ពួកគេ​នៅ ក្នុងភូមិ​គ្រឹះ​ដ៏​អស្ចារ្យ​មួយក្នុងទីក្រុង Calabasas រដ្ឋ California ។ ផ្ទះរបស់ពួកគេមានទីលានវាយកូនបាល់ បឹង យានដ្ឋាន​ធំមួយ និង​ស្ទូឌីយោ​ថតសំឡេង ដែល​បទចម្រៀង​មួយ​ចំនួនរបស់ Will ត្រូវបានថត នៅ ទីនោះ។

៤ Jerry Seinfeld

នៅ ​ចាំ​រឿង “The Bee Movie” ដែល​ចេញ​ក្នុង​ឆ្នាំ ២០០៧ ទេ? អ្នក​ដែល​បាន​បញ្ចេញ​សំឡេង Bee (Barry B. Benson) គឺ Jerry។ គាត់​គឺ​ជា​តារា​កំប្លែង តារា​សម្ដែង និង​ជា​អ្នក​ដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​លើ​ពិភពលោក។ គាត់​បាន​ទិញ​ផ្ទះ​តម្លៃ ៣២ លាន​ដុល្លារ​របស់​គាត់​នៅ Hamptons ។ តាម​រូបភាព​ខាង​លើ អ្នក​អាច​ប្រាប់​បាន​ថា​កន្លែង​នោះ​ធំ​ប៉ុណ្ណា។

៥ Tiger Woods

Tiger Woods ជា​ម្ចាស់​ផ្ទះ​ដ៏​ស្រស់​ស្អាត​មួយ ដែលមានតម្លៃប្រហែល ៦០ លានដុល្លារ។ ផ្ទះនេះ​មាន​ទីតាំង​នៅ​ កោះ Jupiter ក្នុង​រដ្ឋផ្លរីដា។ ផ្ទះនេះស្រស់ស្អាត និង​មានទីលានវាយកូនហ្គោល​ដ៏​គួរ​​ឲ្យ​ភ្ញាក់ផ្អើល​មួយ ​នៅ ​ក្នុង​ទីធ្លា​ខាងក្រោយ។ ក្នុង​ចំណោម​ផ្ទះ​ទាំង​អស់ ​ដែល​ជា​កម្មសិទ្ធិ​របស់​តារា​ល្បី​ៗ ផ្ទះ​មួយ​នេះ​ប្រហែល​ជា​ផ្ទះ​ស្អាត​ជាង​គេ។

៦ Kim និង Kanye

ពួកគេទាំងពីរនាក់បានទិញផ្ទះមួយនៅ Bel Air ក្នុងតម្លៃប្រហែល ១១ លានដុល្លារ​ និង​ធ្វើជា​អគារ​សម្រាប់ធ្វើការផ្ទាល់ខ្លួន ដោយគ្មានអ្នកណាមករំខានឡើយ។

៧ Oprah Winfrey

Oprah បានរស់នៅ ក្នុងវិមានតម្លៃ ៨៥លានដុល្លារ ដែលមានទីតាំងនៅ Montecito រដ្ឋ California ។ វា​គ្រប់ដណ្ដប់​លើ​ទំហំ​ជាង ២៣,១០០ sq/ft ដោយ​មិន​រាប់​បញ្ចូល​ផ្ទះ​សំណាក់ ប៉ុន្តែ Oprah បាន​សម្រេចចិត្ត​ធ្វើការ​ផ្លាស់ប្តូរ​ដ៏​សំខាន់ ​ដើម្បីធ្វើ​ឲ្យ​​កន្លែងនេះតំណាង​ឲ្យ​បុគ្គលិក​លក្ខណៈ​ផ្ទាល់ខ្លួន​របស់នាង។

៨ Rihanna

Robyn Rihanna ជា​តារា​ចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញ លើពិភពលោក មានផ្ទះមួយនៅ Barbados ជាកន្លែងដែលនាងកើត និងធំធាត់។ ផ្ទះនេះត្រូវបានចុះបញ្ជីក្នុងតម្លៃ ២១,៨ លានដុល្លារ។ វាមានទីតាំងនៅ One Sandy Lane ជិតសណ្ឋាគារ Sandy Lane ។

៩ Britney Spears

ពេលនេះនាងរស់នៅក្នុងផ្ទះដ៏សាមញ្ញមួយ ដែលមានតម្លៃប្រហែល ៨.៥ លានដុល្លារ។ ផ្ទះនេះមានទីតាំងនៅ សង្កាត់ Thousand Oaks ក្នុង​រដ្ឋកាលី​ហ្វ័រញ៉ា។

១០ Jennifer Lopez

Jennifer Lopez រស់នៅ​ ក្នុង​ផ្ទះ​តម្លៃ ១០ លាន​ដុល្លារ​នៅ Hamptons ។ ខណៈពេលដែលវា​ស្រស់ស្អាត វាក៏ធំ​ផងដែរ សម្រាប់អភិជនរស់នៅ។

១១ Katy Perry

Katy Perry មានផ្ទះជាច្រើន ប៉ុន្តែកន្លែងរស់នៅសំខាន់របស់នាង គឺពិតជាផ្ទះពីរនៅ ជាប់គ្នា នៅ ហូលីវូដ។ កន្លែង​នេះ​ធំទូលាយ និងគួរជាទីចង់រស់នៅ ជាខ្លាំង៕

ប្រែសម្រួល​​៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងរ៉ាវ​ ៥ យ៉ាង​​ នៃ​ជីវិត​ដ៏​ជូរចត់​ ពីតារា​ចម្រៀង Katy Perry

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម