Connect with us

KPT+

ជំនាញក្រៅសាលា​ទាំង ៧​ ដែល​នាំ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ពូកែ​ក្នុង​វិស័យ​ការងារ

បានផុស

នៅ

ការ​អភិវឌ្ឍនភាព​វាងវៃ​ខាង​អារម្មណ៍ ​នឹង​ធ្វើ​ឱ្យ​យើង​ក្លាយ​ជា​បុគ្គលិក​ដែល​មាន​តម្លៃ​ជាង​មុន​ ព្រម​ទាំង​បង្កើន​ឱកាស​ជោគជ័យ​ក្នុង​អាជីពការងារថែមទៀត។ នេះ​គឺ​ជា​ពហុ​ជំនាញ​ទាំង ៧ ដែល​យើង​ត្រូវ​ការ​ដើម្បី​ទទួល​បាន​ជោគជ័យ!

១. ភាព​ជា​អ្នក​ដឹកនាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ចង់​បាន​បុគ្គលិក​ដែល​អាច​ត្រួត​ពិនិត្យ​និង​ដឹកនាំ​បុគ្គលិក​ផ្សេង​ទៀត ពួកគេ​ចង់​បាន​បុគ្គលិក​ដែល​អាច​បង្កើត​ទំនាក់ទំនង​ឡើង​ចុះ​ ​និង​ឆ្លង​កាត់​បណ្ដាញ​នៃ​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក។ វាយ​តម្លៃ​លើក​ទឹកចិត្ត​​និង​និង​គោរពវិន័យ​បង្កើត​ក្រុម​ដោះស្រាយ​ទំនាស់​ និង​ជួយ​បង្កើត​វប្បធម៌​ដែល​ក្រុមហ៊ុន​ចង់​បាន។

២. ការងារ​ជា​ក្រុម

បុគ្គលិក​ភាគ​ច្រើន​ គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម សូម្បី​តែ​អ្នក​មិនមែន​ជា​ក្រុម​ផ្លូវការ​ក៏​ត្រូវ​ការ​សហការ​ជាមួយ​បុគ្គលិក​ផ្សេង​ទៀត​ដែរ។ អ្នក​ប្រហែល​ជា​ចូលចិត្ត​ធ្វើការ​តែ​ឯង​ ប៉ុន្តែ​ជា​ការ​សំខាន់​ដើម្បី​បង្ហាញ​ថា​អ្នក​យល់​និង​ពេញចិត្ត​ចំពោះ​តម្លៃ​នៃ​ការ​ចូលរួម​ និង​ធ្វើការ​ជា​ដៃគូ​ជាមួយ​អ្នក​ដទៃ​ដើម្បី​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន​រួមគ្នា។

៣. ពហុជំនាញរួមគ្នា

ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ជោគជ័យ ​ត្រូវ​មាន​សមាសធាតុ​ចំនួន​ប្រាំ។ ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ពាក្យ​សំដី ​​(Verbal ) សំដៅ​ទៅ​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​និយាយ​ច្បាស់​ៗ​ និង​ល្អិតល្អន់។ ការ​ប្រាស្រ័យ​ទាក់ទង​បែប​មិនមែន​ពាក្យ​សំដី (Nonverbal)  រួម​បញ្ចូល​ទាំង​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ភាសា​កាយ​វិការ​វិជ្ជមាន​ និង​ទឹកមុខ។ ការ​ប្រាស្រ័យ​ទាក់ទង​តាម​បែប (Aural) គឺ​ជា​សមត្ថភាព​ក្នុង​ការ​ស្ដាប់​នូវ​អ្វី​ដែល​អ្នក​ដទៃ​កំពុង​និយាយ។ ការ​ប្រាស្រ័យ​ទាក់ទង​ជា​លាយ​លក្ខណ៍​អក្សរ ( Written )សំដៅ​ទៅ​លើ​ភាព​ប៉ិន​ប្រសប់​របស់​អ្នក​ក្នុង​ការ​ទំនាក់ទំនង ​ឬ​ការ​តែង​សារ​អត្ថបទ​របាយការណ៍​និង​ប្រភេទ​ឯកសារ​ផ្សេង​ទៀត។ ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ការ​មើល​ឃើញ (visual) ទាក់ទង​នឹង​សមត្ថភាព​របស់​អ្នក​ ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ដោយ​ប្រើ​រូបភាព​និង​ជំនួយ​សំឡេង​ផ្សេង​ទៀត។

៤. ជំនាញដោះស្រាយបញ្ហា

មនុស្ស​ជា​ច្រើន​បាន​ងាក​ចេញ​ពី​បញ្ហា​ ព្រោះ​ពួកគេ​មិន​យល់​ថា​ក្រុមហ៊ុន​ជួល​បុគ្គលិក​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ។ ឧបសគ្គ​តែង​កើត​មាន​ក្នុង​ក្រុមហ៊ុន​ជា​និច្ច​​ បើ​សិន​ជា​យើង​មាន​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ចំណេះដឹង​ដើម្បី​ស្វែង​រក​ចម្លើយ​ចំពោះ​បញ្ហា​បន្ទាន់​  នោះ​និង​អាច​បង្កើត​ដំណោះ​ស្រាយ​មួយ​មិនខាន ​ហើយ​យើង​នឹង​ក្លាយ​ជា​មនុស្ស​ពូកែ​ក្នុង​ការងារ​ដោយ​មិន​ដឹង​ខ្លួន។

៥. សីលធម៌ការងារ

ប្រធាន​ក្រុមហ៊ុន​មិន​ចង់​ចំណាយ​ប្រាក់​លើ​បុគ្គលិក​នៃ​ផ្នែក​មីក្រូ​ហិរញ្ញ​វត្ថុ​ច្រើន​ទេ។ មេ​របស់​យើង​ តែង​រំពឹង​ថា​បុគ្គលិក​នឹង​ទទួល​ខុស​ត្រូវ​ធ្វើ​ការងារ​ដែល​សម​នឹង​ទទួល​ប្រាក់ខែ រួម​ទាំង​ការ​គោរព​ពេល​វេលា​ជាក់លាក់​ដែល​មក​ដល់​កន្លែង​ការងារ ​​និង​ត្រូវ​ប្រាកដ​ថា​ការងារ​មិន​មាន​កំហុស។

៦. ភាពបត់បែន

ក្រុមហ៊ុន​នានា​ត្រូវ​ការ​ផ្លាស់ប្ដូរ​ក្នុង​ល្បឿនលឿន ដើម្បី​រក្សា​ការ​ប្រកួតប្រជែង។ ដូច្នេះ​ពួកគេ​ចង់​បាន​បុគ្គលិក​ដែល​អាច​បន្ថែម​ល្បឿន​ឬ​ផ្លាស់ប្ដូរ​ទិសដៅ​តាម​តម្រូវ​ការ។ ដូចគ្នា​នេះ​ផង​ដែរ​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​អាច​ងើប​ឡើង​វិញ​ ក្រុមហ៊ុន​ជា​ច្រើន​មិន​មាន​បុគ្គលិក​ពេញលេញ​ទេ ​ដូច្នេះ​ពួកគេ​ចង់​ឱ្យ​បុគ្គលិក​ដែល​អាច​មាន​តួនាទី​ច្រើន​ជាង​មួយ ​ហើយ​បម្រើ​មុខងារ​លើស​ពី​មួយ។

៧. ជំនាញ​ទំនាក់ទំនង

នេះ​គឺ​ជា​ជំនាញ​របស់​មនុស្ស​មួយ​ប្រភេទ ​រួម​មាន​សមត្ថភាព​ក្នុង​ការ​កសាង​ និង​រក្សា​ទំនាក់ទំនង​អភិវឌ្ឍ​និង​ប្រើប្រាស់​ការ​ទូត។ វា​ក៏​រួម​បញ្ចូល​ទាំង​សមត្ថភាព​ក្នុង​ការ​ផ្ដល់ ​និង​ទទួល​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ ចេះ​អត់ធ្មត់​ គោរព​​គំនិត​របស់​អ្នក​ដទៃ ​និង​ការ​យល់ចិត្ត​ពួកគេ។

ប្រសិន​បើ​យើង​មិន​មាន​ជំនាញ​ទាំង​នេះ​ទេ វា​មិន​ដែល​យឺត​ពេល​ទេ​ក្នុង​ការ​អភិវឌ្ឍ។ យើង​អាច​រៀន​បាន​ច្រើន​ ដោយ​គ្រាន់​តែ​សង្កេត​មើល​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុមហ៊ុន​ដែលពូកែ​លើ​វិស័យ​ទាំង ៧ នេះ៕

ប្រែសម្រួល៖សាង ស្រីល័ក្ខ

ចុចអាន៖ រឿងសម្រាប់ចូលនិវត្តន៍ ដែលគួរគិតចាប់ពីពេលនេះទៅ

ចុចអាន៖ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​មិត្ត​រួម​ការងារ​ឈប់​មក​លូកលាន់​បញ្ជា​ដូច​ចៅហ្វាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម