Connect with us

KPT+

សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ

បានផុស

នៅ

សុខភាព​ផ្លូវ​ភេទ ជា​ផ្នែក​សំខាន់​មួយ​នៃ​សុខភាព​ទូទៅ​ ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង ហើយ​សុខភាព​ផ្លូវ​ភេទ ​នៅ​ តែ​ជា​ប្រធាន​បទ​មួយ​ដែល​មនុស្ស​មួយ​ចំនួន​មិន​ទាន់​ហ៊ាន​និយាយ​ចំ​ៗ​នៅ​ឡើយ​ដោយ​សារ​ភាព​អៀន​ខ្មាស។ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា ការ​ដែល​យល់​ដឹង​បាន​ច្រើន​ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ យើង​អាច​រួច​ផុត​ពី​ជំងឺ​ឆ្លង និង​សកម្មភាព​ផ្លូវ​ភេទ​ប្រថុយប្រថានណា​ដែល​ងាយ​បង្ក​ហានិភ័យ​ដល់​យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ទៅ​ជា​សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន?

អាកប្បកិរិយា​ ឬសកម្មភាព​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន ជា​សកម្មភាព​​បង្កើន​ហានិភ័យ​ដែល​មនុស្ស​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កាម​រោគ មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​គ្រោង​ទុក ឬ​ចូល​ប្រលូក​នឹង​រឿង​ផ្លូវ​ភេទ​មុន​គ្រប់​អាយុ។ ចំពោះ​បញ្ហា​អាកប្ប​កិរិយា​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន​នេះ ក្មេង​ៗ​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ​ងាយ​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ជាង​គេ។

ឧទាហរណ៍​នៃ​សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន​ដែល​មាន​ហានិភ័យ​ខ្ពស់​រួម​មាន៖

  • រួម​ភេទ​ដោយ​មិន​ការពារ (មិន​ប្រើ​ស្រោម​អនាម័យ) លើក​លែង​តែ​ក្នុង​ទំនាក់​ទំនង​ដៃ​គូ​តែ​មួយ​យូរ​អង្វែង
  • រួម​ភេទ​ដោយ​ប្រើ​មាត់ នឹង​ប្រដាប់​បន្ត​ពូជ​ដោយ​មិន​បាន​ការពារ
  • រួម​ភេទ​ដោយ​មាន​ដៃ​គូ​ច្រើន​នាក់
  • សកម្មភាព​ផ្លូវ​ភេទ​មុន​គ្រប់​អាយុ (១៨​ឆ្នាំ)
  • មាន​ដៃ​គូ​រួម​ភេទ​ដែល​មាន​ហានិភ័យ​ខ្ពស់ (អ្នក​ដែល​មាន​ដៃ​គូ​រួម​ភេទ​ច្រើន ឬ​កត្តា​ហានិភ័យ​ផ្សេង​ទៀត)
  • រួម​ភេទ​តាម​រន្ធ​គូទ
  • មាន​ដៃ​គូ​រួម​ភេទ​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន (ពិសេស​ចាក់​ថ្នាំ​ញៀន​ចូល​ខ្លួន)
  • ការប្រកប​របរ​ផ្លូវ​ភេទ​ជា​ដើម​។

សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន អាច​មាន​ផល​វិបាក​អវិជ្ជមាន​ជា​ច្រើន ដែល​ប៉ះពាល់​ដល់​ខ្លួន​យើង​ និង​អ្នក​ស​ដទៃ​ទៀត។ អាកប្បកិរិយា​ផ្លូវ​ភេទ​ប្រថុយ​ប្រថាននេះ​ ក៏​អាច​បំផ្លាញ​ដល់​ការ​គោរព​ខ្លួន​ឯង មុខ​របរ​ការងារ សុខភាព និង​ងាយ​ឆ្លង​មេរោគ​អេដស៍ ជំងឺ​រលាក​ថ្លើម ការ​ឆ្លង​ជំងឺ​កាម​រោគផ្សេង​ទៀត​ ឬ​អាច​ចម្លង​ទៅ​ដៃ​គូ។

ការ​យល់​ដឹង​ពី​សុខភាព​ផ្លូវ​ភេទ​មាន​ឥទ្ធិពល​វិជ្ជមាន ដែល​គ្នា​យើង ពិសេស​ក្មេងៗ​វ័យ​ជំទង់​គួរ​ស្វែង​យល់​កាន់​តែ​ច្បាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​បន្ត​ពូជ។ ការ​អប់រំ​ផ្លូវ​ភេទ ទាំង​នៅ​ក្នុង និង​ក្រៅ​សាលារៀន មិន​បង្កើន​ចំណង់​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​ដូច​ដែល​មនុស្ស​ភាគ​ច្រើន​គិត​ឡើយ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន​៖ផ្សិតពីភ្នំហិម៉ាល័យ មានតម្លៃថ្លៃជាងមាស ល្បីខ្លាំងខាងប៉ូវផ្លូវភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣៣ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម