Connect with us

KPT+

អ្នកស្រាវជ្រាវថា ស្ត្រីរៀបការជាមួយបុរសក្មេងជាងខ្លាំងពេក ប្រឈមអត្រាមរណភាពខ្ពស់

បានផុស

នៅ

អាថ៌កំបាំងនៃជីវិតយូរអង្វែងរបស់ស្ត្រីគឺរៀបការជាមួយមនុស្សប្រុសដែលមានអាយុស្របាលគ្នា។ នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវអាល្លឺម៉ង់បានលើកឡើង។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅជីវិតអាពាហ៍ពិពាហ៍ រមែងធ្វើឱ្យមនុស្សរស់បានកាន់តែយូរ ប៉ុន្តែគម្លាតវ័យខ្លាំងពេករវាងប្តីប្រពន្ធអាចជះឥទ្ធិពលអាក្រក់ដល់អាយុរបស់បុរសនិងស្ត្រីដូចគ្នាដែរ។

ការសិក្សាថ្មីដែលចុះផ្សាយដោយ The Guardian បានរកឃើញថា អាពាហ៍ពិពាហ៍ជាមួយបុរសវ័យចំណាស់ធ្វើឱ្យស្ត្រីអាយុខ្លី ប៉ុន្តែបើរៀបការប្តីក្មេង នោះកាន់តែកាត់បន្ថយអាយុទ្វេឡើង។

ការរកឃើញនេះបានដកស្រង់ចេញពីកំណត់ត្រាវេជ្ជសាស្រ្តស្តីពីជីវិតប្តីប្រពន្ធរបស់ដាណឺម៉ាកចំនួន ២ លាននាក់ ដែលក្នុងនោះសរសេរថា ស្ត្រីគ្រប់រូបគួរតែរៀបការជាមួយបុរសដែលមានអាយុស្របាលនឹងនាង នោះទើបជាការប្រសើរ។

រូបតំណាង

កំណត់ត្រាសុខភាពដដែលបន្ថែមថា ពីកាលអតីតបុរសរស់នៅបានយូរ ប្រសិនបើពួកគេមានប្រពន្ធក្មេងជាង ដូច្នេះក្រុមអ្នកស្រាវជ្រាវបានឆ្លុះបញ្ចាំងរឿងនេះជាមួយស្ត្រី ប៉ុន្តែលទ្ធផលផ្ទុយស្រឡះ ដោយសារស្ត្រីនឹងឆាប់ស្លាប់ ប្រសិនបើនាងបានគ្នាជាមួយប្ដីអាយុតិចជាង។

ចំណែកការសិក្សាមួយរបស់វេជ្ជបណ្ឌិត Sven Drefahl នៅវិទ្យាស្ថានស្រាវជ្រាវ Max Planck Institute for Demographic Research ទីក្រុង Rosktock ក្នុងប្រទេសអាល្លឺម៉ង់បង្ហាញថា គម្លាតអាយុរវាងស្ត្រីនិងស្វាមីកាន់តែរួញខ្លី មិនថានាងរៀបការជាមួយបុរសចាស់ឬក្មេងជាងក៏ដោយ។

Risk of dying from COVID-19 greater for men, | EurekAlert!
វេជ្ជបណ្ឌិត Sven Drefahl

មួយវិញទៀត របាយការណ៍របស់វេជ្ជបណ្ឌិត Drefahl នៅក្នុងទិនានុប្បវត្តិ Demography សរសេរថា បុរសដែលអាយុលើសប្រពន្ធពី ៧ ទៅ ៩ ឆ្នាំ មានអត្រាមរណភាពទាបជាងបុរសទូទៅ ១១% ។ ទោះយ៉ាងណាស្ត្រីដែលអាយុលើសប្តីពី ៧ ទៅ ៩ ឆ្នាំ មានអត្រាមរណភាពខ្ពស់ជាង ២០% បើធៀបនឹងស្ត្រីអាយុដូចនាង។

ក្រុមអ្នកស្រាវជ្រាវធ្លាប់គិតថា ដៃគូជីវិតនឹងមានសុខភាពល្អក៏ដូចជារស់នៅយូរៗមកពីពួកគេរើសគូស្វាមីភរិយាដែលក្មេងជាងខ្លួន។ ប៉ុន្តែ​ក្រោយពីការស្រាវជ្រាវ ប្តីឬប្រពន្ធវ័យក្មេងជាងខ្លួនខ្លាំងពេក បែរជាមានឥទ្ធិពលលើផ្លូវចិត្តបណ្ដាលឲ្យដៃគូកាន់តែចាស់ទៅវិញ។

Master's Sun - Episode 12 | Rakuten Viki
រូបតំណាង

ទោះយ៉ាងណា វេជ្ជបណ្ឌិត Drefahl មានប្រសាសន៍ថា មូលហេតុដែលស្ត្រីរៀបការនឹងបុរសអាយុក្រោមខ្លួន​នាំឲ្យអាយុខ្លី ឬចាស់លឿន មិនមែនជាដើមចមសុទ្ធសាធនោះទេ វាអាចមកពីបញ្ហាផ្សេងទៀតរួមមាន មិនសូវទទួលបានការថែទាំ ផ្ដាច់ទំនាក់ទំនងជាមួយមិត្តជិតស្និទ្ធ​ ព្រមទាំងជួបភាពតានតឹងច្រើន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ថើបគ្នា ធ្វើឱ្យទំនាក់ទំនងកាន់តែស្អិតរមួត ថែមទាំងជួយសុខភាពយើងច្រើនណាស់

ចុចអាន៖ ហេតុអ្វីបានជាស្នេហាដំបូង​ច្រើនតែមិនអាចឈានដល់ជីវិតអាពាហ៍ពិពាហ៍?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម