KPT+
ចំណាយពេល ២០នាទី ជាមួយធម្មជាតិ ជួយបន្ថយបញ្ហាស្រ្តេសយ៉ាងល្អ
និយាយរឿងស្ត្រេស ឬបញ្ហាស្មុគស្មាញ នរណា ក៏មានដែរ ដោយវាបណ្ដាលមកពីកត្ដាជាច្រើន ដូចជា ការសិក្សា ការងារ ការរកស៊ី ឬគ្រួសារជាដើម។ តែមានការស្រាវជ្រាវ រកឃើញថា ការចំណាយពេល ២០នាទី ជាមួយធម្មជាតិ អាចបន្ថយបញ្ហាស្ត្រេសបាន ហើយគ្នាយើង ក៏អាចសាកល្បងបានដែរ។
ការសិក្សានេះ ចេញផ្សាយលើគេហទំព័រសាលាវេជ្ជសាស្ត្រ Harvard របស់អាមេរិក នៅខែកក្កដា ឆ្នាំ២០១៩។ ពីមុន មានការសិក្សា បញ្ជាក់ថា ការចំណាយពេលជាមួយធម្មជាតិ កាត់បន្ថយបញ្ហាស្ត្រេស ប៉ុន្ដែពុំមានការបញ្ជាក់ច្បាស់ ថាតើគួរចំណាយពេលប៉ុន្មាន ហើយញឹកញាប់ប៉ុណ្ណានោះទេ?
សម្រាប់ការសិក្សាថ្មីនេះ អ្នកស្រាវជ្រាវ បានឲ្យមនុស្ស ៣៦នាក់ ចំណាយពេល ១០នាទី និងលើសនេះ ៣ថ្ងៃ/សប្ដាហ៍ នៅទីតាំងដែលអាចមានទំនាក់ទំនងជាមួយធម្មជាតិ នៅតាមសួនសាធារណៈ និងតំបន់បៃតង នៅជិតកន្លែងធ្វើការ។ ពួកគេ អង្គុយ និងដើរ អំឡុងចំណាយពេលជាមួយធម្មជាតិ។
អ្នកចូលរួមក្នុងការសិក្សា ក៏ត្រូវណែនាំមិនឲ្យហាត់ប្រាណ និងចៀសវាងប្រើប្រាស់បណ្ដាញសង្គម ទូរស័ព្ទ និងការអានសៀវភៅ ហើយមុន និងក្រោយចំណាយពេលជាមួយធម្មជាតិ អ្នកសិក្សាបានធ្វើតេស្ដលើកម្រិតអ័រម៉ូន Cortisol ដែលជាអ័រម៉ូនស្ត្រេស តាមរយៈគំរូទឹកមាត់។
លទ្ធផល រកឃើញថា ការចំណាយពេល យ៉ាងតិច ២០-៣០នាទី ជាមួយធម្មជាតិ ជួយធ្វើឲ្យកម្រិតអ័រម៉ូន Cortisol ធ្លាក់ចុះយ៉ាងខ្លាំង។ ដូច្នេះ គ្នាយើងអាចកាត់បន្ថយបញ្ហាស្ត្រេស ឬសុខភាពផ្លូវចិត្ត ដោយស្វែងរកធម្មជាតិ ដែលនៅជិត ដើម្បីចំណាយពេលរីករាយនៅទីនោះបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រ្តេស តប់ប្រមល់ខ្លាំង សាកល្បងយុទ្ធសាស្ត្រនេះ ដើម្បីយកសុភមង្គលមកឲ្យជីវិត
ចុចអាន៖ ស្រ្តេសកើតមាន មិនអាចចៀសបាន តែយើងអាចដោះស្រាយតាមវិធីនេះ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង