ទម្លាប់ល្អរមែងហុចផលល្អទាំងលើជីវិតផ្ទាល់ខ្លួន ក៏ដូចជាការរកស៊ីនានា។ ដូច្នេះ ដើម្បីទទួលលទ្ធផលជាវិជ្ជមានក្នុងការរស់នៅ និងវិស័យជំនួញ មនុស្សគ្រប់រូបគួរអនុវត្តសកម្មភាពល្អមួយចំនួនដូចខាងក្រោម៖
១. ចាប់ផ្ដើមថ្ងៃថ្មីឲ្យបានត្រឹមត្រូវ
ការចាប់ផ្ដើមថ្ងៃថ្មី ដោយក្រោកពីព្រលឹម ហើយធ្វើសមាធិព្រមទាំងញញឹមទទួលព្រឹកថ្មី ផ្សំជាមួយគោលដៅច្បាស់លាស់ អាចផ្តល់ថាមពលផ្លូវចិត្តកាន់តែប្រសើរ។ ទម្លាប់បែបនេះមិនត្រឹមតែអាចផ្តោតអារម្មណ៍បានមូលល្អប៉ុណ្ណោះ តែនឹងផ្ដល់នូវផលិតភាពការងារប្រចាំថ្ងៃទទួលលទ្ធផលខ្ពស់ដូចគ្នា។
២. ផ្ដោតលើកិច្ចការសំខាន់ៗ
ការផ្ដោតអារម្មណ៍លើកិច្ចការតែមួយដែលសំខាន់ក្នុងពេលតែមួយគឺពិតជាចាំបាច់ណាស់។ ដូច្នេះចៀសវាងការភ្លេចភ្លាំងច្រើន ត្រូវសរសេរគំនិតរបស់ខ្លួនចូលក្នុងកំណត់ត្រាប្រចាំថ្ងៃ វានឹងមិនចាំបាច់បង្វែរការគិត និងព្រួយបារម្ភម្ដងហើយម្ដងទៀតពេញក្នុងខួរក្បាលឡើយ។ ទម្លាប់នេះជួយឲ្យប្រមូលអារម្មណ៍ផ្តោតលើរឿងមួយបានល្អ និងល្អិតល្អន់ទៀតផង។ ជាពិសេសមិនចាំបាច់ប្រើថាមពលខួរក្បាលច្រើនដើម្បីចងចាំគំនិតឫហេតុការណ៍ចៃដន្យណាមួយឡើយ។
៣ រៀនអ្វីដែលថ្មីៗរាល់ថ្ងៃ
មនុស្សជោគជ័យគឺតែងតែជាអ្នករៀនសូត្របន្ថែមឥតឈប់ឈរពេញមួយជីវិត។ អានសៀវភៅមុនពេលចូលគេងរាល់យប់ ក៏ដូចជាស្វែងយល់រកគំនិតថ្មីៗ សួរសំណួរ និងរៀនអ្វីថ្មីៗរៀងរាល់ថ្ងៃ។ ក្រៅពីនោះតាមដាននូវព័ត៌មានថ្មីៗដែលខ្លួនឯងចាប់អារម្មណ៍ជារឿយៗ។ ធ្វើដូចនេះ អ្នកអាចរក្សាមុខងារខួរក្បាលឲ្យដំណើរការល្អប្រសើរបំផុត។
៤. ធ្វើចលនារាងកាយជាប្រចាំ
ការធ្វើលំហាត់ប្រាណបានទៀងទាត់ អាចផ្ដល់មានថាមពលដល់រាងកាយ និងផ្លូវចិត្តផងដែរ។ ដើម្បីធ្វើការងារកាន់តែល្អ យើងត្រូវការថាមពលកាន់តែច្រើន ហើយថាមពលល្អបំផុត គឺត្រូវការកាយសម្បទារឹងមាំតាមរយៈការធ្វើចលនាជាប្រចាំហ្នឹងឯង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអានផែនការនីមួយៗនៃជីវិត អាចជោគជ័យ លុះណាអនុវត្តតាមរបៀបខាងក្រោម
ចុចអាន៖ស្តាប់ច្រើន និយាយតិច ជាគុណសម្បត្តិនៃបុគ្គលឆ្លាតវៃ