Connect with us

KPT+

ហេតុផល ៥ ធំៗ ត្រូវដឹងឲ្យច្បាស់ មុនឈានទៅការចាក់ Botox

បានផុស

នៅ

សព្វថ្ងៃនេះការចាក់ Botox លើផ្ទៃមុខកាន់តែទូលំទូលាយ និងងាយស្រួលក្នុងការស្វែងរក ក្នុងករណីខ្លះ នៅ គ្លីនិក គឺមាន​តម្លៃ​សមរម្យ​ និង ​មាន​ការ​ពិភាក្សា​សេវាកម្ម​មួយ​ចប់​ក៏​មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេល​ដែល​អ្នកមានបំណងចង់ចាក់ Botox នេះ​ជា​រឿង​សំខាន់ ​ដែល​ត្រូវ​ដឹង​ព័ត៌មាន​លម្អិត​ខ្លះៗ ។

១ ត្រូវសិក្សានិងស្វែងយល់ លើអ្នក​ជំនាញ​ដែល​មាន​អាជ្ញាប័ណ្ណ

ទោះបី​ជា​ដំណើរការ​ព្យាបាល​ មាន​ភាព​ងាយស្រួល​ក៏ដោយ ​ជា​ការ​ល្អ​បំផុត ដែលយើងត្រូវពឹងផ្អែក​លើ​អ្នក​ជំនាញ ដើម្បី​ធានា​ថា ​ដំណើរការ​នឹង​ប្រព្រឹត្ត​ទៅ​ ដោយ​រលូន។ Botox អាច​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គ្រូពេទ្យ​ដែល​មាន​អាជ្ញាប័ណ្ណ ដូចជា​គិលានុបដ្ឋាយិកា ឬ​វេជ្ជបណ្ឌិត​នៅ​កន្លែង​ខ្លះ​ប៉ុណ្ណោះ។ នេះធានាថា ដំណើរការនេះ​ត្រូវបានធ្វើបានត្រឹមត្រូវ ហើយគ្មានច្បាប់រដ្ឋ​ណា​មួយត្រូវបានរំលោភបំពានឡើយ។ គ្រូពេទ្យជំនាញអាចពន្យល់ពីហានិភ័យ និងអត្ថប្រយោជន៍នៃ​ការព្យាបាល ដូច្នេះអ្នកនឹងយល់​ឲ្យ​បានច្បាស់មុនពេលចាក់ថ្នាំនេះលើមុខ។

២ លទ្ធផលអាចមិនបានភ្លាមៗទេ

ការផ្លាស់ប្តូរធម្មជាតិមួយចំនួននៅក្នុងរាងកាយរបស់អ្នក ប្រហែលជាមិនអាចចៀសវាងបានទេ នៅពេលយើងកាន់តែចាស់។ សម្រាប់មនុស្សម្នាក់​ អាចចាប់ផ្តើមឃើញស្នាមជ្រីវជ្រួញលើមុខ។ ការផ្លាស់ប្តូរទាំងនេះគឺជាបាតុភូតធម្មជាតិ នៅក្នុងខ្លួនប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ទាំងនេះអាចធ្វើឲ្យយើង មានអារម្មណ៍មិនសូវជឿជាក់លើរូបរាងខ្លួនឯង ដោយហេតុនេះ វានឹងប៉ះពាល់ដល់សុខុមាលភាពទូទៅ។

ប្រសិនបើអ្នកចង់កាត់បន្ថយភាពជ្រីវជ្រួញ ឬស្នាមជ្រួញនៅលើមុខរបស់អ្នក ការចាក់ Botox អាចជាជម្រើសដ៏ល្អ។ វាអាចបង្កើនលក្ខណៈពិសេស​ និងធ្វើ​ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ។ តែយ៉ាងណា អ្នកគួរតែដឹងថា លទ្ធផលនៃការព្យាបាលអាចនឹងមិនភ្លាមៗនោះទេ។ ផលប៉ះពាល់នៃការចាក់ថ្នាំ Botox ជាទូទៅចាប់ផ្តើមបង្ហាញក្នុងរយៈពេល ៧២ ម៉ោង។ សម្រាប់មនុស្សមួយ​ចំនួន វាត្រូវចំណាយពេលរហូតដល់មួយសប្តាហ៍ មុនពេលពួកគេ​សង្កេតឃើញការផ្លាស់ប្តូរ។ ដូចនេះ អ្នក​មិន​គួរ​ព្រួយ​បារម្ភ​ទេ ​ប្រសិន​បើ​អ្នក​មិន​បាន​កត់​សម្គាល់​ឃើញ​ពី​ភាព​ខុស​គ្នា​ភ្លាមៗ​ នៅ​ពេល​ដែល​ការ​ព្យាបាល​របស់​អ្នក​ត្រូវ​បាន​ធ្វើ​រួច។

៣ ត្រូវមានការពិគ្រោះយោបល់ឲ្យបានត្រឹមត្រូវ

មុនពេលកក់ការណាត់ជួប​ ចាក់ Botox អ្នក​គួរ​ទៅ​ជួប​គ្លីនិក​ដែលអាចទុកចិត្តបាន សម្រាប់​ការពិគ្រោះយោបល់ជាមុនសិន។ វិធីនេះ នឹងដឹងពីអ្វីដែលត្រូវរំពឹងមុន និងក្រោយការព្យាបាល ហើយត្រៀមខ្លួនមុន។ គ្រូពេទ្យ​ក៏អាចផ្តល់​ឲ្យ​​នូវជម្រើសផ្សេងក្រៅពីថ្នាំចាក់ ប្រសិនបើអ្នក​មិនពេញចិត្តនឹងការចាក់។ លើសពីនេះទៅទៀត ផលប៉ះពាល់នៃ Botox គឺមិនស្ថិតស្ថេរនោះទេ។ ដូច្នេះហើយ អ្នកប្រហែលជាឃើញភាពខុសគ្នានៃរូបរាងរបស់អ្នកបន្ទាប់ពីពីរបីខែ។ ប្រសិនបើចង់រក្សាភាពក្មេងជាងវ័យ​ ត្រូវ​ទៅជួបគ្រូពេទ្យជាទៀងទាត់​ ដើម្បីទទួល​បានសារធាតុបំពេញរហូត។

ការប្រឹក្សានឹងឲ្យយើងបាន​ដឹងពីចំនួន Botox ដែល​ត្រូវការ និងញឹកញាប់ប៉ុណ្ណា​ ដើម្បី​ទទួល​បាន​វា។ លើសពីនេះ អ្នកគួរតែលាតត្រដាងពីស្ថានភាពសុខភាពណាមួយ ​ដែល​មាន មុននឹងចាក់ ដើម្បីធានាថា នឹងមិនជួបប្រទះនូវប្រតិកម្មមិនណាមួយ ពីសារធាតុបំពេញឡើយ។ ឧទាហរណ៍ ប្រសិនបើមានអាឡ័កស៊ី ឬលេបថ្នាំណាមួយ​ គួរតែប្រាប់គ្រូពេទ្យ​ ដើម្បីពិនិត្យមើលថា តើវានឹងរំខាន​ដល់ការព្យាបាល Botox ដែរឬទេ។

៤ ការចំណាយខុសគ្នា

តម្លៃនៃការចាក់ថ្នាំ Botox ប្រែប្រួលអាស្រ័យលើចំនួនគ្រឿងដែលយើងត្រូវការ និងថាតើអ្នកនឹងទទួលបានវាញឹកញាប់ប៉ុណ្ណា។ ក្នុងករណីខ្លះ ការចំណាយសរុបសម្រាប់ចាក់បំពេញ និងថ្លៃវិជ្ជាជីវៈ គឺអាចទទួលយកបាន។ ទោះបីជាដូច្នេះក៏ដោយ វាជាការល្អបំផុតក្នុងការប្រុងប្រយ័ត្នចំពោះការផ្តល់ជូន ជាមួយនឹងតម្លៃទាបគួរឲ្យសង្ស័យ។ ប្រសិនបើ​តម្លៃ​ថ្នាំ Botox ទាប​ពេក នោះ​មាន​គុណភាពក៏​ទាបតាមហ្នឹង​។ ប៉ុន្តែបើតម្លៃលើសហ្នឹង នោះគុណភាពនិងសេវាកម្ម ក៏ប្រសើរដូចគ្នា។

៥ អ្នកអាចជួបប្រទះផលប៉ះពាល់ជាច្រើន

នីតិវិធីចាក់ Botox ជាទូទៅមានសុវត្ថិភាព។ ទោះជាយ៉ាងណា អ្នកនៅតែអាចជួបប្រទះនូវផលប៉ះពាល់ស្រាល បន្ទាប់ពីចាក់រួច។ ឧទាហរណ៍ វា​ជា​រឿង​ធម្មតា​ដែល​មាន​ការ​អស់កម្លាំង​ស្រាល ឬ​មាន​អារម្មណ៍​ឈឺ​ ក្រោយ​ពេល​ចាក់​ថ្នាំ។ នេះមិនគួរឲ្យព្រួយបារម្ភទេ ហើយជាធម្មតានឹងបាត់ទៅវិញបន្ទាប់ពីពីរបីម៉ោង ឬច្រើនថ្ងៃ។ លើសពីនេះទៀត អ្នកអាចជួបប្រទះផលប៉ះពាល់ផ្សេងទៀតដូចជា ស្នាមជាំ ហើម ត្របកភ្នែកស្រវាំង ឬរោគសញ្ញាដូចជំងឺផ្តាសាយ បន្ទាប់ពីចាក់រួច។

ដូចគ្នានេះដែរ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ថាតើអ្នកអាចប្រើថ្នាំការពារពីប្រតិកម្មបានឬទេក្រោយចាក់រួច ដើម្បីធានាថា វានឹងមិនមានប្រតិកម្មជាមួយថ្នាំ Botox នោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម