Connect with us

KPT+

មានអារម្មណ៍ថា អ្នកជុំវិញបោះបង់ចោល ? អានអត្ថបទសិន ក្រែងធូរស្បើយផ្លូវចិត្តខ្លះ

បានផុស

នៅ

ការពិតមិនអាចប្រកែកបានឡើយ ខណៈមនុស្សម្នាក់ សុខៗក៏ប្រែជាគិតថា មនុស្សជុំវិញគេលែងនិយាយរក ឬមិនស្និទ្ធស្នាល ដូចមុន​សោះ។

ប្រសិន​បើ​អ្នក​អាន ​​កំពុង​មាន​អារម្មណ៍​បែបនេះ ​​សាក​អាន​អត្ថបទ​សិន​ សឹម​និយាយ​ថា ​ម្ដេច​អ្នក​ជុំវិញ​ខ្លួន​ខ្ញុំ​ ប្រែ​ខុស​ពី​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ទាំងអស់​ មាន​ការ​គិត​ខុសៗ​គ្នា​ បើ​ដូច​គ្នា​ គេ​មិន​មែ​នហៅ​ ថា​ភាព​ខុស​ពី​គេ​នោះ​ទេ។ សូម្បី​តែ​រូបរាង ​និង​ពណ៌​សម្បុរ​ក៏​ដោយ។ យ៉ាងណាមិញ​ មិន​ខុស​ពី​មិត្តភាព​មួយ​ក្រុម ​ពី​ដំបូង​ហាក់​ស្និទ្ធស្នាល​លើស​បងប្អូន​ តែ​ក្រោយ​មក​ក៏​មិនសូវ​និយាយ​ដូចមុនរៀងៗខ្លួន។ ទាំងនេះ​ បណ្ដាល​ឲ្យ​ចំណង​មិត្តភាព​លែង​ស្និត​ ប្រែ​ជា​សោះកក្រោះ ​គ្មាន​ការ​និយាយ​រកគ្នា​ ឬ​ម្នាក់​ៗក៏​តូច​ចិត្ត​ថា​ គេ​ប្រែ​ខុស​ពី​មុន។

ឥលូវ​កុំ​ទាន់​ថា​គេ​ប្រែ​ប្រួល​ចិត្ត​យ៉ាងណា​ អ្នក​ខ្លួនឯង​ហ្នឹង​ហើយ​ សាកសួរ​ខ្លួនឯង​ត្រួសៗ​សិន​ថា​ ម្ដេច​គេ​ជុំវិញ​ប្រែ​លែង​រាប់រក​យើង ​ក្នុង​ខណៈ​នេះ​ ទាំង​យើង​មិន​ខុស ​ឬ​មិន​ដឹង​ថា​ខ្លួន​មាន​កំហុស​អី​សោះ។

យើងធ្វើកំហុសអ្វីដាក់គេ ទើបគេមិនដូចមុន។ កំហុស​នោះ​ធ្ងន់​ឬ​ស្រាល ​ដែល​គេ​មិន​អាច​លើកលែង​បាន ​ឬ​យើង​មិន​បាន​ស្វែងរក​ដំណោះស្រាយ​ណា​សមស្រប​ តែ​បែរ​ដើរ​គេច​ធ្វើ​ហីៗ​វិញ។

យើង​តែង​គេចវេះ ​​មិន​ហ៊ាន​ប្រឈម​នឹង​បញ្ហា​ចំពោះ​មុខ​ ឬ​មនុស្ស​ដែល​យើង​ចង់​និយាយ​រក​ពួកគេ។

គិតថា​ខ្លួនឯង​ មិន​ខុស​អី​ផង ​គេ​ខាងណោះ​ទេ​ ដែល​មិន​ព្រម​អភ័យទោស​ ឬ​អត់​អោន​ឲ្យ​យើង។

គិតថាមានតែឯង អត់គេ យើងក៏មានមិត្តថ្មី។ កុំគិត​ដូច្នោះ​អី! វាមិន​បាន​នាំ​ដំណោះស្រាយ ​តែ​វា​នាំ​តែ​បញ្ហា​ធ្ងន់​មក​យើង​ប៉ុណ្ណោះ។ ឯករាជ្យ​ ម្ចាស់​ការ​លើ​ខ្លួនឯង​ គឺជា​រឿង​មួយ​ល្អ​ តែ​កុំ​ជ្រុល​រហូត​ភ្លេច​ងាក​ចុះ​ក្រោម។ នេះ​មិន​ខុស​ពី​ពាក្យ​ចាស់​តែង​ពោល​ថា​ ” ងើយ​ស្កក​អោន​ដាក់​គ្រាប់ “

ត្រូវ​ចងចាំ​ថា ​គ្មាន​មនុស្ស​ណា​មិន​ចេះ​ខុស​នោះ​ទេ ​ប៉ុន្តែ​សុំ​ឲ្យ​ខ្លួនឯង​ខុស​តិច​បំផុត​ក្នុង​ជីវិត។ ប្រសិន​បើ​អ្នក​ខុស​ហើយ​ ចេះ​សុំទោស​ ដឹង​កំហុស ​និង​អភ័យ​ឲ្យ​គ្នា​ទៅ មក។ កុំ​គិត​ថា​ខ្លួនឯង​ខ្លាំង​ជាងគេ ​លើស​គេ​ អាយុ​ច្រើន​ជាង​ មាន​ចំណេះ​ខ្ពស់​ជាង​ មិន​​ព្រម​ដាក់​ខ្លួន​មក​រក​គេ។ ប្រសិន​បើ​អ្នក​មាន​គំនិត​អស្មិមានះ​ គេ​មិន​ដល់​ខ្លួន ​រឹងត្អឹង​ មិន​ចេះ​ស្ដាប់​គេ​ កុំ​សង្ឃឹម​ថា ​មួយ​ជីវិត​នេះ​ រក​ស្នាម​ញញឹម​ជូន​ជីវិត​តូច​មួយ​នេះ​ មាន​ក្ដី​សុខ​ដូច​គេឯង​ឲ្យ​សោះ។

ខណៈ​ពេល​ដែល​យើង​បន្ថែម​ទម្ងន់​ទុក្ខទោស ថា​គេ​ម្នាក់ៗ​ប្រែ យើង​មាន​បាន​ក្រឡេក​មើល​ខ្លួនឯង​ឬ​នៅ ? កុំ​មើល​តែ​កំហុស​គេ ភ្លេច​មើល​ខ្លួនឯង​ឲ្យសោះ។ តាមពិត​យើង​នេះ​ទេ ដែល​មិន​ព្រម​បើក​ចិត្ត ហើយ​គិត​តែ​អារម្មណ៍​ខ្លួនឯង ហួសហេតុ រហូត​ភ្លេច​គេ។ យើង​នេះ​ទេ ដែល​ប្រែ​ប្លែក​ពី​អ្នក​ជុំវិញ​ខ្លួន។

ក្រោយអានអត្ថបទហើយ ប្រញាប់ធ្វើរឿងគួរធ្វើសម្រាប់ខ្លួនឯង។ ជិតដាច់ឆ្នាំហើយ កុំនៅត្រាំត្រែងដូចទូកកណ្ដាលទន្លេមិនដឹងទៅ មុខឬក្រោយ។ គួរដាក់គោលដៅ សម្រាប់ឲ្យខ្លួនឯង ឲ្យរីកចម្រើនទៅ មុខ។ មិត្តភាព​ឬ​ស្នេហា​ក៏​ដោយ ​បើ​យក​មិន​បាន​ បោះចោល​ចុះ ​បើ​អ្នក​ណា​យក​បាន ​ក៏​ទុក​នៅ​ រាប់អាន​គ្នា​ដោយ​ស្មោះត្រង់​ទៅ​មុខ​ទៀត។

ឆ្នាំ ២០២២ ម្នាក់ៗ ក៏កើនអាយុ តែកុំភ្លេចកើនគំនិតឲ្យប្រសើរជាងមុនទ្វេដង។ ដោយ​ការ​រស់នៅ​ ជុំវិញ​មនុស្ស​គិត​វិជ្ជមាន​មិន​មែន​បើក​ភ្នែក​ឡើង ​មក​នាំ​តែ​ភ្លើង​មក​ដាក់​យើង​ទេ។

អរគុណ​មិត្ត​អ្នកអាន ​ដែល​ចំណាយ​ពេល​មាន​តម្លៃ​ អាន​អត្ថបទ​ដល់​ចប់! ជូនពរ​ឆ្នាំ ២០២២ ជួប​តែ​រឿង​ល្អៗ​ចូល​មក​ក្នុងជីវិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កុំទាន់ថាជីវិតជោគជ័យ ប្រសិនបើមិនទាន់ធ្វើចំណុចទាំងនេះនូវឡើយ

ចុចអាន៖ទម្លាប់អស់សង្ឃឹមលើសពី ៣ នាទី ជីវិតអាចនឹងជួបតែទុក្ខសោកជាប់ខ្លួនរហូត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម