Connect with us

KPT+

រឿង ៥ យ៉ាង​ដ៏​អស្ចារ្យ​​ ពី​ម្ចាស់ក្សត្រី RANIA AL-ABDULLAH​ នៃ​ប្រទេស​ហ្សកដានី​

បានផុស

នៅ

ព្រះអង្គម្ចាស់ក្សត្រី Rania Al-Abdullah បាន​បង្កើត​កេរ្តិ៍ឈ្មោះ ​នៅ​ក្នុង​ពិភព​អ៊ីនធឺណិត ចាប់តាំង​ពី​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ហ្សកដានី​ក្នុង​ឆ្នាំ ១៩៩៩ ។

ក្នុង​ព្រះជន្ម ៤៩ ឆ្នាំ​វស្សា ​​ម្ចាស់ក្សត្រី Rania បាន​បង្ហាញ​ពិភពលោក​ថា​​ ក្នុង​នាម​ជា​ព្រះ​មហាក្សត្រ​មិន​ត្រឹម​តែ​ធ្វើ​តាម​ប្រពៃណី​ចាស់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អាច​សម្រប​ខ្លួន​ទៅ​នឹង​មធ្យោបាយ​ទំនើប​ផង​ដែរ។

នេះ​ជា​រឿង​គឺ ៥ យ៉ាង​ដែល​ម្ចាស់ក្សត្រី Rania បាន​បង្ហាញ​ថា ​ទ្រង់​មិនមែន​ជា​ព្រះ​មហាក្សត្រ​ធម្មតា​ទេ ៖

១. ទ្រង់​មាន “ ការងារ​ដូច​អាហារ​ថ្ងៃត្រង់”

ទ្រង់​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា​ជា“ ម្ចាស់ក្សត្រី​នៃ​បណ្ដាញ​សង្គម” ។ នៅ​លើ​បណ្ដាញ​សង្គម​អ៊ិនស្តាក្រាម​ជា​កន្លែង​ដែល​ទ្រង់​មាន​អ្នក​តាមដាន ៦ លាន​នាក់​ ទ្រង់​បាន​ពណ៌នា​ខ្លួន​ទ្រង់​ថា​ជា “ ម្ដាយ​និង​ភរិយា​ដែល​មាន​ការងារ​​ដូច​អាហារ​ថ្ងៃត្រង់ ” ។ ទោះបី​ទ្រង់​រវល់​ការងារ​ក៏​ដោយ តែ​ទ្រង់​ក៏​មិន​ភ្លេច​ពី​តួនាទី​ជា​ម្ដាយ​ម្នាក់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ទ្រង់​ធ្វើការ​នៅ​ក្រុមហ៊ុន Apple មុន​ពេល​ក្លាយ​ជា​មហាក្សត្រី

មុន​ពេល​ចងចំណង​ជាមួយ​ស្ដេច​ហ្សកដានី ​ព្រះ​មហាក្សត្រី Rania បាន​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ជា​ប្រចាំ ​ ក្នុងនាម​ជា​បុគ្គលិក​មួយ​រូប។  ទ្រង់​គ្រាន់តែ​ជា​ជន​សាមញ្ញ​ដែល​មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ​គ្រប់គ្រង​ជំនួញ​ពី​សាកលវិទ្យាល័យ​អាមេរិក ​ក្នុង​ទីក្រុង Cairo ហើយ​បាន​បង្ហាញ​ជំនាញ​ទីផ្សារ​របស់​ទ្រង់​ នៅ​ក្រុមហ៊ុន Apple។

ទ្រង់​បាន​ចូលរួម​ពិធីជប់លៀង​ជាមួយ​មិត្ត​រួម​ការងារ​ក្នុង​ក្រុមហ៊ុន​ ហើយ​បាន​ជួប​​ស្ដេច​ហ្សកដានី ​រហូត​ក្លាយ​ជា​គូ​អនាគត​មក​ដល់​សព្វថ្ងៃ​នេះ។

៣. ទ្រង់​បាន​សរសេរ​សៀវភៅ​កុមារ​ជា​ច្រើន

ម្ចាស់ក្សត្រី  Rania គឺ​ជា​ក្សត្រ​​ដែល​រវល់​នឹង​ការ​គ្រប់គ្រង​ការងារ​ប្រចាំថ្ងៃ​ ហើយ​ទ្រង់​ក៏​​បាន​ខិតខំ​សរសេរ​សៀវភៅ​រហូត​ក្លាយ​ជា​អ្នក​និពន្ធ​លក់​ដាច់​បំផុត។ រហូត​មក​ដល់​ពេល​នេះ​ ទ្រង់​បាន​សរសេរ​សៀវភៅ​របស់​កុមារ​ចំនួន ៤ គឺ​ អំណោយ​របស់​ស្តេច (អំពី​ស្ដេច​ហ៊ូសេន) ភាព​ស្រស់​ស្អាត​អស់​កល្ប​ជានិច្ច (អំពី​ទិវា​មាតា) ម៉ាហា​នៅ​លើ​ភ្នំ (អំពី​ការ​អប់រំ​របស់​ក្មេង​ស្រី) និង​សាន់វិចស្វែរ (អំពី​កុមារ​ជម្នះ​ភាព​ខុស​គ្នា​នៃ​វប្បធម៌) ។

៤. ទ្រង់​បាន​ផ្ដល់​អំណាច​ដល់​ស្ត្រី​ដទៃ​ទៀត

ស្ថិត​ក្នុង​បញ្ជី​​របស់​ទស្សនាវដ្ដី Forbes ប្រចាំ​ឆ្នាំ​ របស់​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ទាំង ១០០ នៅ​លើ​ពិភពលោក​ ព្រះ​មហាក្សត្រី Rania តែងតែ​ផ្ដល់​អំណាច​ដល់​ស្ត្រី​ដទៃ​ទៀត​នៅ​ក្នុង​នគរ​របស់​ទ្រង់។ មូលនិធិ​ដែល​មានឈ្មោះ​ថា Jordan River Foundation ដែល​ទ្រង់​បាន​ចាប់ផ្ដើម​បង្កើត​គម្រោង​ត្បាញ​ក្នុង​ក្រុម​​កុលសម្ព័ន្ធ​ ដែល​ស្ត្រី​ក្នុង​តំបន់​អាច​រក​ចំណូល​បាន ​និង​បង្ហាញ​វប្បធម៌​ហ្សកដានី​ដែរ។

ព្រះ​មហាក្សត្រី​បាន​បង្រួបបង្រួម​គម្លាត​វប្បធម៌​រវាង​ពិភពលោក​ខាងលិច​ និង​អារ៉ាប​ តាម​រយៈ​ការ​ផ្ដល់​សំឡេង​របស់​ទ្រង់​នៅ​លើ​វេទិកា​អន្តរជាតិ​ និង​បង្កើត​ឆានែល​យូធ្យូប​ដើម្បី​បង្ហាញ​ពី​គំរូ​នៃ​ឥស្លាម​មូស្លីម​និង​ស្ត្រី​អារ៉ាប។

៥. ទ្រង់​នៅ​តែ​សកម្ម​ជាមួយ​​កីឡា

នៅ​ពេល​ដែល​ម្ចាស់ក្សត្រី Rania ឈប់​បំពេញ​ភារកិច្ច​ ទ្រង់​មិន​ត្រឹម​តែ​ស្នាក់នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជវាំង​ប៉ុណ្ណោះ​ទេ។ ទ្រង់​តែងតែ​ចូលចិត្ត​រត់​ជិះ​ស្គី​ទឹក​កក​និង​ជិះកង់ ចំណែក​ពេល​នៅ​ផ្ទះ​ ទ្រង់​តែង​ទម្លាប់​អាន​សៀវភៅ ​មើល​ខ្សែ​ភាពយន្ត​ឬ​ដុត​នំ​ឃុកឃី​ជាមួយ​គ្រួសារ​ផ្សេង​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖ទម្លាប់​និង​សម្ភារៈ​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​ចិន ​លោក ​ស៊ី ជិនពីង

ចុចអាន៖រឿងពិតសែនកម្សត់ៗលាក់ពីក្រោយអតីតកាល​នៃ​តារាៗលំដាប់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម