Connect with us

KPT+

ប្រវត្តិព្រឺក្បាល នៃផ្នូរអធិរាជ ឈិនស៊ី កប់ស្នំទាំងរស់ ១ ម៉ឺននាក់ និងអាមាត្យ ឲ្យនៅហែហមសពទ្រង់

បានផុស

នៅ

ព្រះចៅអធិរាជ ឈិនស៊ី (Qin Shi Huang​)​ ជាស្តេចល្បីល្បាញខ្លាំងក្នុងប្រវត្តិសាស្ត្រចិន ដែលបានបង្រួបបង្រួមអាណាចក្រតូចធំទាំងឡាយ ឲ្យរួមបញ្ចូលគ្នា ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ។ ពោល​គឺ ​អំឡុង​សតវត្ស​ទី ៣ មុនគ.ស ដោយ​ចាប់ផ្ដើម​នៅ​ឆ្នាំ ២៤៦ មុនគ.ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នេះ ​ផ្នូររបស់ព្រះអង្គ បានប្រែក្លាយរូបរាងទៅជាតំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដ៏​ពេញ​និយម​មួយ និង​មានអ្នកទេសចរលើសពី ១ លាននាក់ មកពី​ជុំវិញ​ពិភពលោក ទៅ​ទស្សនា​នៅ​ទីនោះ​ជា​រៀងរាល់​ឆ្នាំ។

យ៉ាងណាមិញ ​ទី​បញ្ចុះសព​របស់​អធិរាជ ឈិនស៊ី មកដល់​បច្ចុប្បន្ន​ត្រូវ​បាន គេ​ដាក់​ឈ្មោះ​ថា សារមន្ទីរ​ទាហាន ចម្បាំង​ស្ដេច​ឈិនស៊ី ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា The Museum of Qin Terra-cotta Warriors and Horses និងមាន​ទីតាំង​ស្ថិត​នៅ​ភាគខាងជើង​នៃ​ភ្នំ Lishan ចម្ងាយ ៣៥ គីឡូម៉ែត្រ​ ភាគ​ឦសាន​នៃ​ទីក្រុង Xi’an ខេត្ត Shaanxi ។

ផ្នូរ​បញ្ចុះ​សព​របស់​​ស្ដេច ឈិនស៊ី​ មាន​កម្ពស់ ៥១.៣ ម៉ែត្រ​ក្នុង​រង្វង់​ចតុកោណ​ ដែល​មាន​ជញ្ជាំង​ពីរ​ ​តម្រង់​ទិស​ខាងជើង​ទៅ​ខាងត្បូង​ និង​មាន​រូបចម្លាក់​អាមាត្យ​ជាច្រើន​កំពុង​អង្គុយ​ស្ដាប់​សវនាការ មាន​រណ្ដៅ​អម​ជិត ២០០ មានទាហានជាង៧ពាន់នាក់ មាន​រូបរាង​ធំៗ ប៉ុន​សេះ និង​រទេះ​សេះ​សំរឹទ្ធ រួម​ជាមួយ​នឹង​ផ្នូរ​បញ្ចុះសព និង​ស្ថាបត្យកម្ម​នៅ​សល់​សរុប​ជាង ៦០០កន្លែងក្នុងផ្ទៃដី ៥៦.២៥ គីឡូម៉ែត្រ​ការ៉េ​ និងអាវុធ​សំខាន៉ៗ ដែល​ជា​ការ​រក​ឃើញ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ។

យោង​តាម​ប្រវត្តិ​វិទូ Sima Qian (គ.ស.១៤៥-៩៥ មុនគ.ស.) រឿងដ៏​ឃោរឃៅ និងគួរឲ្យព្រឺក្បាល​ខ្លាំងក្នុងប្រវត្តិសាស្រ្តនេះ ត្រូវបានគេកត់ត្រាថា នៅក្នុងពិធីបញ្ចុះសពអធិរាជ ឈិនស៊ី ព្រះអង្គម្ចាស់ ឈិនស៊ី​ ជារាជបុត្រទី២ បាននាំយកស្រីស្នំពីរាជវាំង ស៊ានយ៊ាង ប្រមាណ​ជាង ១ម៉ឺននាក់ ទៅកប់ទាំងរស់ ដើម្បីឲ្យ​ទៅ​តាម​បម្រើ​ព្រះអង្គ។ រីឯ​ជាង​ដែល​មាន​ថ្វីដៃ​ខាង​ធ្វើ​គន្លឹះ​យន្ត​វិញ ក៏​ត្រូវ​បាន​គេ​បញ្ឆោត​យក​ទៅ​កប់​ទាំង​រស់​ក្នុង​ចេតិយ​ជាង ៣០០០នាក់ ដើម្បី​បំបាត់​ភស្តុតាង​ផង​ដែរ។ ចំណែក​អ្នក​ខ្លះផ្សេងទៀត ធ្វើការ​ហត់នឿយ​ខ្លាំង​ពេក​ រហូត​ដល់​ស្លាប់​ក្លាយជាខ្មោចចាំយាមនៅទៅទីនោះតែម្ដង។

មាន​អ្នកប្រវត្តិសាស្ត្រ​មួយ​ចំនួន​ បានធ្វើការវិនិច្ឆ័យថា «ឈិនស៊ី​ គឺជាព្រះរាជា​ផ្តាច់ការ​មួយអង្គ ដែលឈ្លក់​វង្វេង​នឹង​អំណាច​ គំរាមកំហែង​ប្រជារាស្ត្រ ដើម្បី​សាង​អំណាច​ខ្លួន​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណាក៏ដោយ ​ទង្វើរបស់ព្រះអង្គ ក៏បាន​បណ្ដុះ​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​កសាង​ប្រទេស​ចិន ​ឲ្យ​គង់វង្ស​ជា​ដរាប​រៀងមក រហូត​ត្រូវ​បាន​គេ​កោតសរសើរ​ថា ទ្រង់​គឺ​ជា​មហាក្សត្រ​ចិន ដែល​បាន​បង្រួបបង្រួម​ផែនដី​ចិន ឲ្យ​ក្លាយ​មក​ជា​ផែនដី​រួម​តែ​មួយ និង​ជា​អ្នក​បង្កើត​ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​ចិន រហូត​មក​ដល់​បច្ចុប្បន្ន។

ប៉ុន្តែ ដោយសារតែទ្រង់ចង់សោយសុខតាមបែបជាអធិរាជជានិរន្តរ៍នោះ ស្តេច ឈិនស៊ី​ បានបញ្ជាឲ្យអ្នក​ប្រាជ្ញទាំងឡាយ​ស្វែងរក​ថ្នាំ​ជីវិតអមតៈ ប៉ុន្តែដូចមនុស្សយើងដឹងស្រាប់ហើយថា មនុស្សលោក​យើងគ្មាននរណា​ម្នាក់ មានជីវិតអមតៈបានឡើយ សមដូចពាក្យអ្នកប្រាជ្ញមួយឃ្លា​លើកឡើងថា «មាន​តែ​ភាពប្រែប្រួលទេ ដែលមិនចេះប្រែប្រួល»។ នៅចុងរាជកាលរបស់ស្តេច ឈិនស៉ី ព្រះអង្គ​បានទៅ​ប្រពាតព្រៃ​នៅតំបន់មួយ ដែលកាលនោះមានឈ្មោះថាយុនម៉ង់ ដើម្បីបួងសួង​ដល់​វិញ្ញាណខន្ធ​បុព្វក្សត្ររាជវង្សផ្សេងៗ។

ទ្រង់បំពេញរាជកិច្ចតែអង្គឯង រៀងរហូតមកទាំងយប់ទាំងថ្ងៃ ទើបធ្វើឲ្យព្រះកាយពល​ខ្សោយ​ទៅៗ​ជា​លំដាប់ និងធ្លាក់ខ្លួនប្រឈួនជាទម្ងន់ ក្នុងជន្មាយុទើបតែ ៤៩ ព្រះវស្សាតែប៉ុណ្ណោះ។ ក្សត្រអង្គនេះ រំពឹងតែមួយគត់គឺថ្នាំជីវិតអតមៈ ដើម្បីអាចបន្តជីវិត​គ្រប់គ្រងអំណាច​តទៅទៀត ប៉ុន្តែគ្មាន​នរណា​អាចផ្សំថ្នាំនេះបានឡើយ ហើយថ្នាំសង្កូវផ្សេងៗ ក៏មិនអាចជួយឲ្យទ្រង់មាន​អាការ​ធូរស្បើយ​បានដែរ។ ទីបំផុតអធិរាជដ៏មានឥទ្ធិពលរូបនេះ បានសោយ​ទិវង្គត​នៅតាមដង​ផ្លូវនោះទៅ។

ពួក​មន្ត្រី​ហែរហម​អធិរាជ ឈិនស៊ី​ បានព្យាយាមលាក់បាំង​រឿង ដែលព្រះអង្គសោយ​ទិវង្គតតាម​ផ្លូវនេះ ដោយធ្វើដូចមិនមានរឿងអ្វីកើតឡើងអញ្ចឹង។ នៅ​សម័យនោះ ក៏គ្មានឡើយថ្នាំដើម្បី​រក្សាសាកសពកុំឲ្យហើម​ស្អុយ ហេតុដូច្នេះហើយ ពួកមន្ត្រីបានយកត្រីស្អុយៗជាច្រើន ដាក់លើគ្រប់រទេះទាំងអស់ ដើម្បីបន្លំភ្នែក​ប្រជានុរាស្ត្រ និងមហាជន។ ពួកមន្ត្រី ធ្វើបែបនេះរហូតទាល់តែធ្វើដំណើរដល់ក្នុងព្រះរាជរាំង ទើប​ប្រកាស​ផ្សព្វផ្សាយ​ថាព្រះអង្គ ឈិនស៊ី​ បាន​សោយ​ទិវង្គត​ហើយ។ បន្ទាប់មក ក៏មានការរៀបចំពិធី​បុណ្យ​បញ្ចុះ​ព្រះសព តាម​ប្រពៃណី​រាជវង្ស និងយកព្រះសពទ្រង់ ទៅបញ្ចុះក្នុង​មហាចេតិយ ​ដែលទ្រង់បានកសាង​នោះ​ឯង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖khanacademy , wikipedia

ចុចអាន៖អ្នកទស្សន៍ទាយល្បីឈ្មោះម្នាក់ទៀត ប្រាប់ព្រឹត្តិការណ៍កើតឡើងក្នុងឆ្នាំ ២០២២ ខាងមុខ

ចុចអាន៖ចុងឆ្នាំ ២០២១ មហាសេដ្ឋីទាំង ១០ រូបនេះ ប្រជែងគ្នាបង្ហាញទ្រព្យច្រើនលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម