Connect with us

KPT+

ប្រភេទនារី បុរសមិនខ្លាចនាំទៅជួបចាស់ទុំ ហើយហ៊ានកាន់ដៃចូលរោងជ័យ

បានផុស

នៅ

ចំពោះបុរសស្នេហាប្រាកដប្រជា ឈានដល់នាំជួបចាស់ទុំ អាចកើតឡើងបាន លុះណាតែគេមានទំនុកចិត្តទៅលើដៃជាបំផុត។ ទំនុកចិត្តនោះមិនមែនដោយសារនាងល្អឥតខ្ចោះនោះទេ ប៉ុន្តែនាងមានលក្ខណៈសម្បត្តិពិសេសមួយចំនួន ដែលនារីផ្សេងគ្មាន ទើបបុរសជាសង្សារ ហ៊ានកាន់ដៃនាងចូលរោងជ័យ។ នារីនោះគឺមាន៖

១. ចរិយាមាយាទថ្លៃថ្នូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សស្រីដែលស្អាតជាងគេលើលោក ជាមនុស្សស្រីដែលមានចរិយាសម្បត្តិល្អប្រពៃ ​ចរិតស្លូតបូត ចុះចំណោមអ្នកផង ហើយក៏ស្គាល់ចាស់ទុំ។ នាងមិនចេះនាំភាពក្ដៅក្រហាយដល់អ្នកណា ចេះតែចែករំលែកក្ដីស្រឡាញ់ និងចូលចិត្តជួយអ្នកដទៃ។ បុរសណាបាននាងជាគូ ទោះបីក្រីក្រ ក៏គង់មានសុភមង្គលមិនខ្វះ។

២. ចំណេះដឹងសមរម្យ

ស្ត្រីមានចំណេះដឹងទោះតិចឬច្រើន រមែងមានឬកពារថ្លៃថ្នូរ ធ្វើអ្វីចេះគិតគូរវែងឆ្ងាយ បង្កប់ក្រមសីលធម៌ក្នុងខ្លួនជានិច្ច។ ជាពិសេសនាងជាមនុស្សស្រីដែលប្រើចំណេះដឹងជាប្រយោជនសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ចំណេះដឹងរបស់នាងជួយជ្រោមជ្រែងឱ្យនាងមានអាជីពពិតប្រាកដ និងមិនងាយចាញ់បោកគេ។ នារីបែបនេះជួយយឹតយោងកិត្តិយសស្វាមី និងអាចអប់រំកូនឱ្យក្លាយជាក្មេងល្អ។

៣. ទំនុកចិត្តលើខ្លួនឯង

ជា​មនុស្ស​ស្រី​ដែល​មាន​ភាព​រឹង​ពឹង ​អាច​ដោះស្រាយ​នូវ​បញ្ហា​ចំពោះ​មុខ​ដោយ​ខ្លួនឯង​បាន មិនទម្រន់ឬដំអក់រង់ចាំជំនួយពីលើមេឃឡើយ។ មនុស្សស្រីប្រភេទនេះ នរណាបាននៅក្បែរ ស្គាល់តែភាពកក់ក្ដៅ មិនសូវចេះគិតខ្វល់ច្រើន និងមានកម្លាំងចិត្តពុះពារឧបសគ្គជានិច្ច។

៤. ទឹកចិត្តបរិសុទ្ធ

នាងជាស្ត្រីមានភាពទន់ភ្លន់ តាំង​ពីកំណើត ដោយ​សារ​តែ​និស្ស័យ​បែប​នេះ​ ​ទើប​ធ្វើឱ្យមនុស្សជុំវិញខ្លួនជា​ច្រើន​ផ្តល់​តម្លៃ និងចូល​ចិត្តខ្លាំង​បំផុត។ ​នាងតែងតែផ្ដល់ការព្រួយ​បារម្ភ​ចំពោះ​អ្នកដទៃ ហើយហុចដៃជួយគេមិនដែលខាន។ ជាស្រ្តីពោរពេញក្ដីសប្បុរស ស្មោះត្រង់​ និងមិនចេះគុំគួន។ មនុស្សប្រុស​ជាច្រើន​ប្រាថ្នា​ចង់​បាន​មនុស្ស​ស្រី​បែបនេះជាគូវាសនា ហើយបើនាងក្លាយជាភរិយារបស់បុរសណា គេមុខតែញញឹមបិទមាត់មិនជិត ព្រោះត្រូវប្រុសផ្សេងច្រណែនច្រើនណាស់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៤ យ៉ាង បង្រៀនខ្លួនឯងឱ្យក្លាយជាមនុស្សស្រីរឹងមាំ មិនផ្ដេកផ្ដួលតាមយថាកម្ម

ចុចអាន៖ គុណសម្បត្តិ​ ៤យ៉ាង ពីការនៅ Single របស់មនុស្សស្រីឯករាជ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម