Connect with us

KPT+

ស្ត្រីមានទំនុកចិត្ត​ មិនឯករាជ្យពេក លេចធ្លោ ៥ នេះ បុរសណាក៏ប្រជែងយកនាង

បានផុស

នៅ

មនុស្សស្រី មិនមែនស្អាតតាំងពីក្បាលដល់ចុងជើង ទើបជាទីពេញចិត្តរបស់បុរសៗនោះទេ ត្រឹមសាមញ្ញធម្មតា បុរសណា ក៏ប្រជែងយកដែរ។

ការពិត ប្រសិនបើនាង​ទន់ខ្សោយ ​អាងអីតិចពឹងលើគេ​ឯង​ឲ្យ​ជួយនាង សូម្បី​រឿងតូចៗសោះ ឬមាន​តែ​ទុក្ខ​ព្រួយ​ជាប់​លើ​មុខ​ គ្មាន​បុរស​ណា​ចង់​នៅ​ជិត ​ឬ​មាន​អារម្មណ៍​ល្អ​ជាមួយ​នោះ​ទេ។ ស្ត្រី​បែបនេះ​ បើ​បាន​ជា​គូ​ ក៏​ពិបាក​សម្រាប់​បុរស ​ហើយ​ក៏​បាន​មួយ​ឆាវ ​ប្រសិន​បើ​បុរស​គេ​ដឹង​ចរិត​ពិត​នាង​ ហើយ​គេ​អស់​ចិត្ត​លែង​ចង់​នៅ​ក្បែរ​ដែរ។

លក្ខណៈដ៏ទាក់ទាញខ្លាំង​បំផុត​ដែល​ស្ត្រី​អាច​មាន​ គឺ​ភាព​ជឿជាក់​ដែល​នាង​មាន​នៅ​ក្នុង​ខ្លួន។ មិនមែន​ឯករាជ្យ​ពេក ​ឬ​មាន​អំនួត​ជាមួយ​សម្រស់​ និង​ចំណេះ​ខ្លាំង​ជាង​អ្នក​ណា​ឡើយ។ ផ្អែកតាមការ​សម្ភាសន៍​បស់ Phoenix បាននិយាយថា បុរសភាគច្រើនសឹង​តែ ៩៩ ភាគរយ ​គឺ​ពេញចិត្ត​ស្រ្តី​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ មិន​មែន​ឯករាជ្យ​ខ្លាំងក្លា​លើសអ្នកណា។ តែ​នាង​អាច​ធ្វើអ្វីៗ​ដោយ​មិនពឹង​ផ្អែក ​លើ​បុរស​តែ​ម្ខាង​ពេក​នោះ​ទេ។

បុរសៗទាំងនោះក៏បានឆ្លើយថា ពួកគេពេញចិត្តស្រ្តីមាន​សម្រស់​ស្អាត ​ប៉ុន្តែ​មិនមែន​ជា​ទំនាក់ទំនង​យូរ​អង្វែង​នោះ​ទេ។ វាគ្រាន់តែជា​អារម្មណ៍​មួយ​ឆាវ​ ដែល​លង់​ស្រលាញ់​និង​ឃើញ​ប៉ុណ្ណឹង​ឯង។

ខាងក្រោម ជាហេតុផល ៥ ដែលបុរសគ្រប់គ្នានិយមស្រ្តីមានទំនុកចិត្តលើខ្លួនឯង៖

១ រស់នៅក្នុងជីវិតពេញលេញបំផុត ដោយ​មិន​ខ្លាច​ការ​រស់​នៅ​តែឯង ស្ត្រី​ទាំង​នេះ​ ឱប​ក្រសោប​ជីវិត​យ៉ាង​ពេញ​លេញ និង​ដោយ​សេរី ខណៈ​កំពុង​បន្ត​ក្តី​សុបិនរបស់នាង។ ជាមួយនឹងគោលដៅដែលបានកំណត់យ៉ាងច្បាស់នៅក្នុងជីវិត ស្ត្រីទាំងនេះ ដឹងពីអ្វីដែលពួកគេចង់បាន ហើយកំពុងបន្តយ៉ាងសកម្ម ធ្វើ​ឲ្យ​គោលដៅទាំងនោះក្លាយជាការពិត។ ពួកគេ​មិន​រង់ចាំ​ឲ្យ​សុបិន​របស់​ពួកគេ​ក្លាយជា​ការពិត​នោះ​ទេ។

នាងមាន​វិន័យ​គ្រប់គ្រាន់ ​ក្នុង​ការ​ផ្ដោត​លើ​គោលដៅ មាន​ការ​ប្តេជ្ញា​ចិត្ត​គ្រប់គ្រាន់ ​ក្នុង​ការ​រៀបចំ​ផែនការ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នោះ ហើយ​មិន​ខ្លាច​ការ​ចំណាយ​ពេល​ច្រើន​ម៉ោង និងធ្វើ​ការងារ​មិន​ចេះ​នឿយហត់​ ដើម្បី​ធ្វើ​ឲ្យ​វា​កើតឡើង​។

២ មានសុវត្ថិភាពផ្លូចិត្តជាមួយអ្នកជុំវិញ នាង​ដឹង​ច្បាស់​ថា ​ខ្លួនឯង​ជា​នរណា នាង​មាន​ទំនុក​ចិត្ត មិន​ក្រអឺតក្រទម ​មិន​រឹងត្អឹង ​ គោរព​ចាស់ទុំ ឬរៀមច្បង​ និងដឹង​គុណ​ឪពុកម្ដាយ​ជានិច្ច។ នាងជា​មនុស្ស​ស្រ្តី​ស្គាល់ពីភាពលំបាក​ និង​ដឹង​ថា ​ត្រូវ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ខ្លួនឯង​សប្បាយ ​ដោយ​មិន​ពឹង​ផ្អែក​លើ​ខាង​បុរស​តែ​ម្ខាង។

នាង​ជា​ម្ចាស់​ចំណុចខ្សោយ​ខ្លួនឯង មិន​ផ្ដេកផ្ដួល​ទោរទន់​តាមវាសនា ហើយ​សុខចិត្តធ្វើការជួសជុលភាពកម្សោយ តែឯកឯងបានយ៉ាងប្រសើរ។ ប៉ុន្តែ​យ៉ាងណា ​នាងក៏​ទទួល​ស្គាល់​ភាព​ខ្លាំង​ខ្លួនឯង ​ដោយ​គ្មាន​អំនួត​ក្អេងក្អាង និង​មាន​មោទនភាព​លើស​សមិទ្ធផល​ខ្លួន​ជានិច្ច។ នាង​មិន​លេង​ហ្គេម​ច្រណែន ​ជាមួយ​ស្ត្រី​ផ្សេង​ នាំ​តែ​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ ហ៊ានបញ្ចេញមតិ និង​​អះអាង​អ្វីដែលខុស នេះក៏ដោយ​សារ​តែនាងដឹង​ថា ​ខ្លួនឯងជា​នរណា និង​គិត​យ៉ាង​ណា ស្ត្រី​ដែល​មាន​ទំនុក​ចិត្ត​ មិន​ខ្លាច​ក្នុង​ការ​បញ្ចេញ​យោបល់​របស់​ពួក​គេ​ឡើយ។ ជា​ឧទាហរណ៍ ​បុរសម្នាក់​ជួប​នារី​ស្រស់​ស្អាត​​​ដែល​មាន​បុគ្គលិក​លក្ខណៈ​អស្ចារ្យ។ ប៉ុន្តែ​នាង​យល់​ស្រប ​នឹង​អ្វី​គ្រប់​យ៉ាង​ដែល​បុរស​នោះ​​​និយាយ ហើយ​មិន​ដែល​បញ្ចេញ​យោបល់​ សូម្បី​តែបន្តិចណា​ឡើយ។ នាង​ក៏​មិន​បាន​និយាយ​ថា ​តើ​ភោជនីយដ្ឋាន​អ្វី ឬ​អាហារ​ប្រភេទ​ណា​ដែល​នាង​ចូល​ចិត្ត​ដែរ។

ដូច្នេះ​សូម​ចាំ​ថា ស្ត្រី​ដែល​មានទំនុកចិត្ត ឈរ​យ៉ាង​ខ្ជាប់ខ្ជួន​ នូវអ្វីដែលពួកគេជឿ ហើយនឹងមិន​ថយក្រោយ​ឡើយ។ ជំនួសឲ្យការទុក​ឲ្យ​បុរស​ ព្យាយាមទាយនូវ​អ្វីដែលនាងចង់បានឬធ្វើអ្វីៗតាមតែនាងឆ្លើយ okay រហូត។ ស្ត្រី​ដែលមានទំនុកចិត្តបង្ហាញពីការចង់បាន និងតម្រូវការខ្លួននៅក្នុង​ទំនាក់ទំនង។ នេះមិនមានន័យថា នាងជាចៅហ្វាយនាយ ឬមានគំនិតហួសហេតុ និងមិនឮពីទស្សនៈផ្សេង​ទៀត​របស់​បុរសនោះទេ។

៤ នាងរស់នៅក្នុងជីវិតបែបជានាង ជំនួសឲ្យការរង់ចាំ “ព្រះអង្គម្ចាស់ក្នុងសុបិន” នាងរស់នៅពេញមួយជីវិត ដោយគ្មានបុរសណាមកជួយជ្រោមជ្រែងនាងរហូតនោះទេ។ នាងមិនត្រូវការបុរសមកមើលថែនាង២៤ម៉ោង មិនថាជាពេលរីករាយ ឬកើតទុក្ខនោះទេ។​ ដោយសារនាងដឹងថា បុរសមិនមែនទំនេរ មកមើលថែនាងដូចក្មេងនោះទេ។ នាងក៏រវល់ គេក៏រវល់ម្នាក់ៗធ្វើការងារ គឺដើម្បីសុភមង្គលគ្រួសារនាពេលខាងមុខ។

ស្ត្រីដែលមានទំនុកចិត្ត គឺចេញពីការធ្វើអ្វីៗដោយខ្លួនឯង ហើយមើលឃើញជីវិតដែលនាងបានបង្កើតសម្រាប់ខ្លួនឯង ដោយស្នាមញញឹមចេញពីចិត្ត។

៥ មានភាពទាក់ទាញពីក្នុងខ្លួន ប្រសិនបើនាងជឿជាក់​លើខ្លួនឯង នាង​អាច​ប្រែ​ក្លាយ​ស្ថានការណ៍​ណាមួយ ​​ឲ្យ​ទៅជា​ឱកាស ​ដើម្បី​បំភ្លឺ​ផ្លូវ​របស់​នាង​បាន។ ប៉ុន្តែ​ប្រសិន​បើ​នាង​សង្ស័យ​លើ​ខ្លួន​ឯង នាង​មិន​អាច​ឆ្លងផុត​ភាពលំបាកនាខាងមុខបានទ។ ស្ត្រី​ដែលមានទំនុកចិត្តលើខ្លួនឯង​ នឹងធ្វើ​ឲ្យ​អ្នកដែលនៅជុំវិញនាង កាន់តែមានទំនុកចិត្តលើខ្លួនឯងផងដែរ។

ជា​ធម្មតា ​បុរស​ចូលចិត្ត​ធ្វើជា​វីរៈ​បុរសចាំ​សង្គ្រោះ និង​ចង់​ក្លាយ​ជា​តម្រូវការ​របស់ស្រ្តី​ដែល​គេ​ស្រលាញ់​ យ៉ាងណាមិញ​ មិនមែនមានន័យថា គ្រប់ស្រ្តីតែងត្រូវការនោះទេ។ បើស្រ្តីមានតម្រូវការភាព​កម្សោយ​តិចជាង​ នាងនឹងជារបស់មានតម្លៃ​ ដែលបុរសប្រជែងគ្នាចង់បានជាគូជីវិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសមានគុណសម្បត្តិ ៧ យ៉ាងនេះ ស្រីៗចាប់អារម្មណ៍ជាងរូបរាងសង្ហាពីខាងក្រៅ

ចុចអាន៖លក្ខណៈ​សម្គាល់​បុរស​ពូកែ​អៀន ​ពេល​ចែចង់​មនុស្ស​ស្រី



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម