KPT+
វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឱ្យចេះនិយាយ
អូទីស្សឹម ជាបញ្ហាមិនប្រក្រតីក្នុងការទំនាក់ទំនងរបស់ក្មេងតូចៗ ជាមួយអ្នកដទៃ និយាយឲ្យចំ គឺពួកគេមិនចេះនិយាយនោះទេ ហើយនេះជាកង្វល់មួយរបស់ប៉ាម៉ាក់ ខណៈមូលហេតុបង្កអូទីស្សឹម នៅពុំមានការបញ្ជាក់ច្បាស់នៅឡើយទេ។
ចេញផ្សាយលើគេហទំព័រវេជ្ជសាស្ត្រ Healthline ការព្យាបាលឆ្ពោះទៅការឆ្លើយតប (Pivotal Response Treatment) ត្រូវចាត់ទុកជាមធ្យោបាយព្យាបាលមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ និងទំនាក់ទំនងជាមួយអ្នកដទៃទៀត។
អ្វីទៅជាការព្យាបាលឆ្ពោះទៅការឆ្លើយតប (Pivotal Response Treatment)?
ការព្យាបាលឆ្ពោះទៅការឆ្លើយតប ផ្អែកលើការលើកទឹកចិត្តផ្ទាល់របស់ក្មេង ដើម្បីឲ្យពួកគេនិយាយ។ ឧទាហរណ៍ បើក្មេងចាប់អារម្មណ៍លេងតុក្កតា យើងត្រូវយកតុក្កតានោះ មកដាក់ឈ្មោះ ហើយជំរុញឲ្យក្មេង និយាយឈ្មោះតុក្កតានោះឲ្យបានច្រើនដង។ នៅពេលក្មេងធ្វើដូច្នេះ ពួកគេហាក់ពេញចិត្ត និយាយឈ្មោះដែលដាក់ឲ្យតុក្កតា។
លោកស្រី Susan Berkowitz អ្នកជំនាញផ្នែកភាសានិយាយ បញ្ជាក់ថា ការព្យាបាលឆ្ពោះទៅការឆ្លើយ ប្រហែលត្រូវការពេលវេលា ដោយសារអ្នកជំនាញភាសានិយាយ ត្រូវហ្វឹកហាត់ជំនាញនេះឲ្យបានត្រឹមត្រូវ។ ប៉ុន្ដែគោលការណ៍ប្រើចំណាប់អារម្មណ៍ក្មេង គឺជាទស្សនវិជ្ជា និងយុទ្ធសាស្ត្រ។ អមជាមួយវិធីព្យាបាលនេះ អ្នកជំនាញថា ការអន្តរាគមន៍នៅដំណាក់កាលដំបូង ក៏សំខាន់ដែរ។
ឧទាហរណ៍ ក្មេងចូលចិត្តផ្លែឪឡឹក “ឲ្យឪឡឹកដល់ក្មេង ក្មេងនឹងបង្កើតការខិតខំ និងជំនាញល្អបំផុត… ធ្វើឲ្យក្មេងនិយាយ នៅពេលក្មេងត្រូវបានលើកទឹកចិត្ត និងបន្ដធ្វើដូច្នេះ ដើម្បីពង្រឹងស្ថានភាពតាមបែបធម្មជាតិ”។
ការព្យាបាលឆ្ពោះទៅការឆ្លើយតបនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Stanford របស់អាមេរិក សិក្សាលើក្មេង ៤៨នាក់ អាយុពី ២-៥ឆ្នាំ ដែលកើតអូទីស្សឹម ដោយមានបញ្ហាទំនាក់ទំនងធ្ងន់ធ្ងរ។ មធ្យោបាយជំរុញឲ្យក្មេងនិយាយពីវត្ថុ និងសកម្មភាពនានា ដែលក្មេងចាប់អារម្មណ៍ នៅក្នុងបរិស្ថានធម្មជាតិ អាចជួយឲ្យក្មេងរៀនភាសា បានយ៉ាងលឿន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
ចុចអាន៖ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង