KPT+
៨ គន្លឹះ កាន់តែមានទំនុកចិត្តក្នុងជីវិត ទោះបីជួបជជែកជាមួយមនុស្សប្លែកមុខ
Tess Brigham, MFT, BCC អ្នកព្យាបាលចិត្តសាស្ត្រ អាជីព និងគ្រូបង្វឹកជីវិត និយាយថា “ទំនុកចិត្តគឺជារង្វាស់នៃជំនឿរបស់យើង លើសមត្ថភាពផ្ទាល់ខ្លួនដែលមាន” ។
មនុស្សគ្រប់វ័យ អាចតស៊ូជាមួយនឹងធ្វើការដោយទំនុកចិត្ត មិនថាកន្លែងធ្វើការ សាលារៀន ឲ្យតែមានការតាំងចិត្ត តស៊ូនិងជម្នះ ធ្វើឲ្យបាន នោះប្រាកដជាបានមិនខាន។
១ ចាប់ផ្តើមតូច Brigham និយាយថា “នៅពេលដែលអ្នកធ្វើអ្វីមួយកាន់តែច្រើន នោះទទួលបានបទពិសោធន៍កាន់តែច្រើន ហើយកាន់តែមានទំនុកចិត្ត អ្នកកាន់តែមានទំនុកចិត្ត អ្នកនឹងអាចធ្វើសកម្មភាពកាន់តែច្រើន” ។ “ការចាប់ផ្តើមគឺតែងតែជាផ្នែកដ៏លំបាកបំផុត ដូច្នេះត្រូវបង្កើតគោលដៅដែលតូច និងអាចវាធ្វើបាន។ អ្នកចង់បង្កើតជំហានដែលអាចអនុវត្តបាន ដែលដឹងថា អ្នកអាចសម្រេចបាន ព្រោះវានឹងជួយអ្នកបង្កើតសន្ទុះទៅមុខ។
២ អនុវត្តការចូលរួមការសន្ទនា
ការស្ដាប់ជជែកសួរនាំ គឺជាគន្លឹះមួយ ដែលនាំឲ្យយើងកាន់តែក្លាហាន និងមានទំនុកចិត្តនៅកណ្ដាលចំណោមមនុស្សជាច្រើន។ កុំខ្លាចក្នុងការនិយាយជាមួយអ្នកណាម្នាក់ មិនថាយើងស្គាល់ ឬមិនស្គាល់ តែកាលបើនិយាយ នឹងធ្វើឲ្យយើងស្គាល់មនុស្សច្រើន ឈប់ខ្លាចមនុស្ស។
៣ ធ្វើជាអ្នកបង្កើតថ្ងៃខ្លួនឯង លោក David Wagner នាយកប្រតិបត្តិនៃ Juut Salonspa និយាយថា “អ្នកបង្កើតថ្ងៃ” មិនត្រឹមតែឆ្លងកាត់ចលនានៅកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែការជ្រើសរើសយ៉ាងសកម្ម ដើម្បីក្លាយជាប្រភពនៃភាពវិជ្ជមាន និងការលើកទឹកចិត្ត។ ជាមួយនឹងអ្វីគ្រប់យ៉ាងដែលអ្នកសរសេរ រាល់អ៊ីមែល រាល់អត្ថបទ អ្នកមានឱកាសដើម្បីបង្កើតថ្ងៃរបស់ខ្លួនឯង ដើម្បីជជែកផ្ដល់មតិយោបល់ ក្នុងថ្ងៃនោះ។
៤ កំណត់អត្តសញ្ញាណអសន្តិសុខរបស់ខ្លួនឯង ការកំណត់គោលដៅ មានសារៈសំខាន់ ប៉ុន្តែការកំណត់ការភ័យខ្លាច និងអសន្តិសុខខ្លួនឯង គឺសំខាន់ជាង។ សូមសួរខ្លួនអ្នកថា៖ ខ្ញុំខ្មាសគេ ឬខ្មាសអ្វី? តើខ្ញុំខ្លាចអ្វីដែលអ្នកផ្សេងអាចរកឃើញពីខ្ញុំ? បន្ទាប់មកធ្វើបញ្ជី។ យើងទាំងអស់គ្នាមានពួកគេ ដូច្នេះកុំខ្មាស់អៀន។ ការបង្កើតបញ្ជីនេះ នឹងជួយអ្នកឲ្យទទួលស្គាល់ពួកគេ និងទទួលយកការពិតផ្សេងៗ។
៦ អនុវត្តការសម្រេចចិត្ត ប្រសិនបើចង់សម្រេចបាននូវទំនុកចិត្តលើខ្លួនឯង ពិតប្រាកដនោះ ត្រូវតែអាចធ្វើការសម្រេចចិត្តបានលឿន។ ភាគច្រើននៃពួកយើង មានកំហុសនៃការគិតហួសហេតុ និងការវិភាគលើសកំណត់រាល់ជម្រើសតូចៗ។ នេះនឹងធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង ដោយសារតែអ្នកកំពុងហ្វឹកហាត់ខ្លួនឯង ឲ្យសង្ស័យពីសភាវគតិ។ ជំនួសមកវិញ ត្រូវតែបង្កើតការសម្រេចចិត្ត ដោតអនុវត្តការសម្រេចចិត្តប្រចាំថ្ងៃ។
៧ ប្រើក្លិនក្រអូប នៅពេលយើងបាញ់ទឹកអប់ មិនត្រឹមតែមនុស្សជុំវិញខ្លួន នឹកក្លិនវាប៉ុណ្ណោះទេ សូម្បីតែយើងខ្លួនឯង ក៏មានអារម្មណ៍ថា មានក្លិនក្រអូបនៅលើអាកាស។ ក្លិនក្រអូបដែលត្រូវបានជ្រើសរើសយ៉ាងល្អ នឹងក្លាយជាអាវុធទំនុកចិត្តសម្ងាត់របស់អ្នក។ ទឹកអប់ប្រៀបដូចជាយុថ្កាផ្លូវចិត្ត នៅពេលអ្នកចាប់ដបមួយ ហើយបាញ់វាលើដងខ្លួន អ្នកធ្វើវាដើម្បឲ្យមានអារម្មណ៍ប្រសើរឡើង ដើម្បីបំពេញរូបភាពផ្ទាល់ខ្លួន នោះផ្សារភ្ជាប់ដំណើរការនេះ ជាមួយនឹងអារម្មណ៍រឹងមាំដែលផ្តល់ទំនុកចិត្តដល់យើងខ្លួនឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៣ចំណុចដែលអាចបំផ្លាញការនិយាយលើឆាក ទោះអ្នកមានទំនុកចិត្តខ្ពស់យ៉ាងណាក្តី
ចុចអាន៖សមត្ថភាពធំមួយក្នុងភាពជាអ្នកដឹកនាំ គឺស្គាល់បញ្ហាមុនពេលក្លាយមកជាអាសន្ន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង