Connect with us

KPT+

មកស្គាល់ បណ្ដុំគ្រឿងអលង្ការរាជវង្សអង់គ្លេស មានកេរដំណែលរាប់ឆ្នាំ និងជាសម្បត្តិជាតិដ៏អស្ចារ្យ

បានផុស

នៅ

សម្រាប់​រាជវង្ស​អង់គ្លេស គ្រឿង​អលង្ការ​មិន​មែន​គ្រាន់​តែ​ជា​គ្រឿង​លម្អ​ទេ​ វាមានសារសំខាន់​​ មិនថាជា​ អំណាចនយោបាយ កេរដំណែលគ្រួសារ ឬសម្បត្តិជាតិ។

កម្ពុជាថ្មី នឹងបង្ហាញនូវម៉ូដ​មកុដ​​ Tiaras​ មានប្រវត្តិច្រើនឆ្នាំ​ និងបានប្រើបន្តពីម្ចាស់ក្សត្រីមួយអង្គទៅមួយអង្គ​ បង្កើត​បាន​ជា​បណ្ដុំ​នៃគ្រឿង​អលង្ការ​រាជវង្សមិនអាចកាត់ថ្លៃបាន។

១ Queen Mary Fringe Tiara

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ក្សត្រី Elizabeth II និងម្ចាស់ក្សត្រី Anne ទាំងពីរអង្គ​បាន​ពាក់​មកុដ​ម្ចាស់ក្សត្រី Mary Fringe Tiara នៅ​ថ្ងៃ​រៀបការ​របស់​ទ្រង់។ Tiara ដែលមនុស្សជាច្រើនជឿថា ​ជ្រើសរើស​ដោយសារតែ​សារៈសំខាន់នៃមនោសញ្ចេតនារបស់វា និងការរចនាពេជ្រដ៏អស្ចារ្យ ដើម្បីជួយបំពេញបន្ថែមនូវរ៉ូប Norman Hartnell របស់កូនក្រមុំ។

២ The Cartier Halo Scroll Tiara

មកុដ tiara ​ពាក់​ដោយ Duchess of Cambridge ក្នុងថ្ងៃរៀបការរបស់​ទ្រង់ ​គឺ​ខ្ចី​ពីព្រះ​មហាក្សត្រិយានី ហើយ​ដើម​ឡើយ​ជា​អំណោយខួបអាពាហ៍ពិពាហ៍​របស់​ស្តេច George VI ដល់ភរិយា​ឈ្មោះ Elizabeth (ត្រូវបានគេស្គាល់ថាជាមហាក្សត្រីមាតា) ក្នុងឆ្នាំ ១៩៣៦។ មកុដ​នេះ​​មាន​ត្បូងពេជ្រ​ជាង ១,០០០០ ហើយ​ត្រូវ​បាន​ពាក់​ម្ដងម្កាល ​ដោយ​ម្ចាស់ក្សត្រី Margaret ។

៣ The Queen Mary Diamond Bandeau Tiara

ឈុតបង្ហាញម៉ូត bandeau tiara ពាក់ដោយ Meghan, Duchess of Sussex, នៅ​ថ្ងៃរៀបការរបស់នាង​ និង​ត្រូវ​បាន​ពាក់​ដោយ​ជីដូនមួយ​របស់​មហាក្សត្រី​គឺ Queen Mary ក្នុងឆ្នាំ ១៩២៥ ។ ដើម​ឡើយ ​វា​មាន​ផ្នែក​កណ្ដាល​ត្បូង​កណ្ដៀង ប៉ុន្តែ​វា​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​ជា​ពេជ្រ។ មកុដ​នេះ ​ក៏​ត្រូវ​បាន​ពាក់​ដោយ​ព្រះអង្គ​ម្ចាស់ Margaret ដែល​ជា​ប្អូនស្រី​របស់​ព្រះ​មហាក្សត្រិយានី​ផងដែរ។

៤ The Delhi Durbar Tiara

Delhi Durbar tiara គឺជា​ប្រភេទ​មួយ​ក្នុង​ចំណោម​បី ​ដែល​ខ្ចី​ពី​ព្រះ​មហាក្សត្រិយានី​ទៅ​ឲ្យ​កូន​ប្រសា​ស្រី Camilla, Duchess of Cornwall ។ ផលិត​ដោយ Garrard វាត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ សម្រាប់​ម្ចាស់ក្សត្រី Mary ក្នុង​ឆ្នាំ ១៩១១ ​នៅទីក្រុង Delhi ដើម្បី​ប្រារព្ធ​ពិធី​ឡើង​គ្រងរាជ្យ​របស់​ស្ដេច George V និង​ម្ចាស់ក្សត្រី Mary ជា​អធិរាជ និង​អធិរាជ​នៃ​ប្រទេស​ឥណ្ឌា។

៥ The Greville Tiara

Greville Tiara​ ត្រូវបានផលិតដោយ Boucheron នៃ Dame Margaret Helen Greville ក្នុងឆ្នាំ ១៩២០។ វាត្រូវបានគេស្គាល់ថាជា Boucheron Honeycomb tiara ហើយត្រូវបានគ្រងដោយ Camilla, Duchess of Cornwall ។ ឥឡូវនេះវាគឺជា​មកុដ tiaras មួយក្នុងចំណោមបី​ និងបានទៅដល់ដៃ Camilla ដែល​បាន​រៀបអភិសេកជាមួយ​ព្រះអង្គម្ចាស់ Charles ក្នុងឆ្នាំ ២០០៥ ។

៦ Cambridge Lover’s Knot Tiara

ត្រូវបានគេស្គាល់ផងដែរថាជា Queen Mary’s Lover’s Knot tiara ក្បាលពេជ្រ និងគុជខ្យងនេះ​ត្រូវបានចាត់ចែង​ដោយម្ចាស់ក្សត្រី Mary ក្នុងឆ្នាំ ១៩១៣ នៅពេលដែលនាងបានសុំ​ឲ្យ​គ្រឿងអលង្ការអង់គ្លេស Garrard ចម្លងខ្សែចង ដែលជាកម្មសិទ្ធិរបស់ជីដូនរបស់នាង គឺម្ចាស់ក្សត្រី Augusta នៃ Hesse-Kassel ។

មរតកនេះត្រូវបានប្រគល់​ទៅ​​ឲ្យម្ចាស់ក្សត្រី Diana នៅពេលទ្រង់រៀបអភិសេកជាមួយព្រះអង្គម្ចាស់ Charles ប៉ុន្តែវាត្រូវបានប្រគល់ជូនម្ចាស់ក្សត្រីវិញ បន្ទាប់ពីប្តីប្រពន្ធទាំងពីរបានលែងលះគ្នាក្នុងឆ្នាំ ១៩៩៦ ។ សព្វថ្ងៃនេះវាជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រិយានី ហើយនៅតែជាទីពេញចិត្តរបស់ត្រកូលរាជវង្ស Duchess of Cambridge និងសម្រាប់ខ្សែរាជវង្សដទៃ អាចខ្ចីប្រើ សម្រាប់ឱកាសពិសេសនានា៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ចុចអាន៖សម្រង់សំដី ពីស្ដេចគ្រឿងអលង្ការ Johnny Dang លើកទឹកចិត្តដល់សហគ្រិន ទើបចាប់ផ្ដើមដំបូង

ចុចអាន៖ជីវប្រវត្តិដ៏កម្សត់ នៃជីវិតកូនប្រុស តារាក្បាច់គុន លី សៀវឡុង ស្លាប់ក្រោមអាថ៌កំបាំង ស្រដៀងនឹងឪពុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣៦ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម