Connect with us

KPT+

ទម្លាប់ប្រើហិង្សា ឬដាក់ទណ្ឌកម្ម អាចបំផ្លាញ ផ្លូវចិត្តកូន

បានផុស

នៅ

នៅ​ពេល​ដែល​ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​ធ្វើ​តាម​បញ្ជា​អ្វី​មួយ ហើយ​ការ​និយាយ​ស្រួល​បួល​មិន​ដំណើរការ ភាគ​ច្រើន​គឺ​និយម​ប្រើ​ទណ្ឌកម្ម ដើម្បី​ជា​ដំណោះ​ស្រាយ​ឲ្យ​កូន​ស្ដាប់។ ជា​ទូទៅ ការ​ដាក់​ទណ្ឌកម្ម​ជា​វិធី​មួយ​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​ស្ដាប់​សម្ដី​យើង​ជា​ម៉ាក់​ប៉ា ព្រោះ​អា​អូន​ឆាប់​ខ្លាច តែ​ក៏អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​កូន​វិញ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​វិធី​ចិញ្ចឹម​កូន​បែប​ផ្ដាច់ការ ម៉ាក់​ប៉ា​តែង​ជឿ​ថា ដើម្បី​លូតលាស់ និង​អភិវឌ្ឍ​បាន​ត្រឹម​ត្រូវ កូនត្រូវ​ទទួល​ទណ្ឌ​កម្ម​ចំពោះ​អាកប្បកិរិយា​មិន​ល្អ និង​ទទួល​បាន​រង្វាន់​សម្រាប់​អាកប្ប​កិរិយា​ល្អ។

ហេតុអ្វី​បាន​ជា​ការ​ដាក់​ទណ្ឌ​កម្ម​បង្ក​គ្រោះថ្នាក់​ដល់​កូន?

យោង​តាម​លោក Alan Kazdin នាយក​មជ្ឈ​មណ្ឌល Yale Parenting Center ការ​ដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​មាន​អារម្មណ៍​ធូរស្រាល ប៉ុន្តែ​​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​របស់​កូន​នោះ​ទេ។ ពេល​ចង់​ឲ្យ​កូន​ស្ដាប់​បង្គាប់ ម៉ាក់​ប៉ា​ភាគ​ច្រើន​ប្រហែល​ជា​ចាប់ផ្ដើម​ដោយ​ការ​និយាយ​ប្រាប់​កូន​ថ្នមៗ ប៉ុន្តែ​យូរ​ៗ​ទៅ​អាច​បន្ថែម​ការ​ស្រែក ជ្រុល​ដៃ​ប្រើ​កម្លាំង​ខ្លាំង​ៗ​លើ​កូន​ក៏​មាន ទោះ​បី​ជា​ក្នុង​ចេតនា​ល្អ​ក៏​ដោយ។ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​យល់​ស្រប​ថា ជំនួស​ឲ្យ​ការ​បង្រៀន​អ្វី​ដែល​មាន​ប្រយោជន៍ ចំណុច​ប៉ុន្មាន​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​ការ​ដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ប៉ះពាល់​ដល់​កូន​៖

  • បង្ក​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត
  • បណ្ដាល​ឲ្យ​ខូច​ខាត​ផ្លូវចិត្ត​កុមារ
  • លើក​ទឹក​ចិត្ត​ឲ្យ​មាន​អាកប្បកិរិយា​គិត​តែ​ពី​ខ្លួន​ឯង
  • ជំរុញ​ភាព​មិន​ស្មោះ​ត្រង់
  • រារាំង​កូន​ពី​ការ​អភិវឌ្ឍ​ផ្នែកសីលធម៌​។

ដូច្នេះ​តើ​យើង​គួរ​ធ្វើ​បែប​ណា​ដោយ​មិន​ដាក់​ទណ្ឌ​កម្ម​លើ​កូន? គន្លឹះ​សំខាន់​ គឺ​ត្រូវនិយាយជាមួយ​កូនៗ និង​ជួយ​ពួកគេ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​អាកប្បកិរិយា​របស់​ពួកគេ​មិន​អាច​ទទួល​យក​បាន​។ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ពាក្យ​ដែល​ប្រើ និង​របៀប​ដែល​យើង​ប្រើ​។

ម៉ាក់​ប៉ា​គួរ​តែ​ពន្យល់​ពី​របៀប​ដែល​អាកប្បកិរិយា​មិន​អាច​ទទួល​យក​បាន​របស់​កូន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ជាមួយ​នឹង​កាយ​វិការ និង​សំឡេង​ទន់​ភ្លន់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចិញ្ចឹម​កូន​ឲ្យ​ធំ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ ចរិយា​សមរម្យ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដូច​ដែល​អ្វី​គ្រប់​គ្នា​គិត​នោះ​ទេ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​រៀន​ចេះ​ទប់​អារម្មណ៍​ខ្លួន​ឯង​មែន​ទែន ធ្វើ​យ៉ាង​ណា​មិន​គួរ​ប្រើ​ដៃ​ជើង​លើ​កូន​ទេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ពេលកូនឈឺ ថ្នាំគ្រាប់ និងថ្នាំប្រភេទទឹកសេរ៉ូម មួយណាល្អជាង?

ចុចអាន៖ចំណុច ៤ យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣៨ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម