Connect with us

KPT+

តើ ប៉ាវចិន ក្នុងប្រវត្តិសាស្ត្រពិត មានមុខមាត់ខ្មៅ និងចំណិតលោកខែលើថ្ងាស ដូចភាពយន្តសម្ដែងបច្ចុប្បន្ន ?

បានផុស

នៅ

ប៉ាវចិន (Bao Zheng) ឬតុលាការមុខដែក គឺជាមន្រ្តីមួយរូបដែលប្រកាន់ យុត្តិធម៌ និងភាពត្រឹមត្រូវ នៅក្នុងរជ្ជកាល សុង ដែលមានមុខមាត់ខ្មៅងងឹត និងមានចំណិតលោកខែលើថ្ងាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ​ក្នុង​សាច់​រឿង​ដែល​បាន​សម្ដែង​នោះ ​ក៏​មាន​ទស្សនិកជន​ខ្លះ​ឆ្ងល់​ថា​ តើ​ប៉ាវចិន​ពិត​នៅស្រុកចិន ពិតជា​មាន​មុខមាត់​ខ្មៅ ដូចភាពយន្តគេសម្ដែង ?

ដើម្បី​ជ្រាប​ច្បាស់ ​ពី​មុខ​មាត់​ខ្មៅ​ និង​ចំណិត​លោកខែ​របស់​ប៉ាវ​ចិន​ យើង​មក​ដឹង​ពី​ប្រវត្តិ​ត្រួសៗ​របស់​គាត់​ជា​មុន​សិន។

ប៉ាវចិន ជាបុគ្គលល្បីល្បាញនៃភាព​យុត្តិធម៌​ និងមាន​ពិតប្រាកដ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចិន គាត់​មាន​ឈ្មោះ​ពិត​ថា Bao Zheng ​កើត​នៅ​ទីក្រុង Hefei ខេត្ត Anhui ប្រទេស​ចិន។ គាត់​រស់នៅ​ពីថ្ងៃទី ១១ ខែ​មេសា ឆ្នាំ ៩៩៩ ដល់ថ្ងៃទី ២០ ឧសភា ឆ្នាំ ១០៦២ ជាង​មួយ​ពាន់​ឆ្នាំ​មុន ក្នុង​កំឡុង​រាជវង្ស​សុង ។

កើត​ពី​វណ្ណៈ​ទាប ​ដល់​ថ្នាក់​កណ្ដាល ប៉ាវចិន បាន​ធំ​ដឹង​ក្ដី​ក្រោម​ស្ថានភាព​អាណិត​អាសូរ​​​ ទុក្ខ​លំបាក ​ដែល​មនុស្ស​សាមញ្ញ​គ្រប់គ្នា​បាន​ឆ្លង​កាត់។ ប៉ុន្តែ​គាត់​មាន​ភាព​ឧស្សាហ៍​ព្យាយាម ហើយ​នៅ​អាយុ ២៩ ឆ្នាំ គាត់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​នៅ​ប្រទេស​ចិន។

កាលណោះ សញ្ញាប័ត្រ​ដែល​គាត់​ទទួល​បាន ​ត្រូវ​បាន​គេ​ហៅថា Jinshi ដែល​ជា​ការ​សម្រេច​បាន​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​ប្រឡង​សម័យ​អធិរាជ ដែល​ធ្វើឡើង​ម្ដង​រៀងរាល់​បី​ឆ្នាំ​ម្ដង។ បច្ចុប្បន្ន​នេះ Jinshi គឺ​ស្មើ​នឹង​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ។

Bao Zheng បាន​កាន់​តំណែង​រដ្ឋាភិបាល​កម្រិត​ខ្ពស់​ជា​ច្រើន ​ក្នុង​អាជីព​របស់​គាត់។ លោក​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​អភិបាល​ក្រុង Kaifeng ។

តើប៉ាវចិន ពិតជាមាន​មុខ​មាត់​ខ្មៅ​ និង​ចំណិត​ព្រះចន្ទ​លើ​ថ្ងាស​ពិតមែន ?

មិនដូចភាពយន្តសម្ដែងនាបច្ចុប្បន្ននេះទេ តាមពិត គាត់គឺជាអ្នកប្រាជ្ញដែលមានស្បែកសស្អាត និង​មិនមានសម្បុរខ្មៅ​ដូច​​ក្នុង​រឿង​ភាគចិន និងរឿង​ភាគទូរទស្សន៍ផ្សេងៗឡើយ ។ យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រដូចជា Luzhou Journals បានបញ្ជាក់ថា គាត់មាន​រូបរាងសាមញ្ញ ប៉ុន្តែស្រស់សង្ហា​ ហើយមានពុកចង្ការពណ៌សផងដែរ។

មាន​វចនានុក្រម​ចិន hào yuè dāng kōng ដែល​មាន​ន័យ​ត្រង់​ថា “ព្រះ​ច័ន្ទ​ភ្លឺ​ បាន​ព្យួរ​ខ្ពស់​លើ​មេឃ”។ ព្រះច័ន្ទអឌ្ឍចន្ទ បង្ហាញពីចរិតសុចរិត និងទៀងត្រង់របស់ Bao Zheng ។ គាត់បានភ្លឺ​នៅ​កន្លែង​ដែល​មាន​ភាព​ងងឹតស្លុប។

នៅ​ក្នុង​រឿង​ព្រេង​និទាន​ចិន និង​ស្នាដៃ​អក្សរសិល្ប៍​បច្ចុប្បន្ន​នេះ គេ​បាន​លាប​មុខតួអង្គដែលសម្ដែងជាប៉ាវចិន​ឲ្យ​ខ្មៅ​ ដើម្បី​បង្កប់​នូវ​បុគ្គលិក​លក្ខណៈ​ដ៏​អស្ចារ្យ​របស់ Bao Zheng និង​បាន​គូស​រូប​ព្រះចន្ទ​នៅ​លើ​ថ្ងាស តំណាង​ឲ្យ​ចរិត​សុចរិត និង​ភាព​ទៀងត្រង់​របស់​គាត់នាសម័យនោះ។

Bao Zheng ត្រូវ​បាន​គេ​និយាយ​ថា​ ជា​អធិបតី​លើ​បញ្ហា​តុលាការ​នៅ​ពេល​ថ្ងៃ​ និង​នៅ​ក្នុង​ពិភព​លោក​ នៅ​ពេល​យប់​ផង​ដែរ​។ គាត់​ជា​ចៅក្រម​នៃ​ភាព​អយុត្តិធម៌​ ​និង​តម្លាភាព​សម្រាប់​ប្រជាជន​ទូទៅគោរព និងឲ្យតម្លៃលើភាពត្រឹមត្រូវរបស់គាត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងសោកសង្រេងពីក្រោយបំណែកឆ្អឹង ប៉ាវចិន រាយប៉ាយពេញប្រទេស ដោយសារតែគេឈ្លានពានផ្នូរ

ចុចអាន៖សារមន្ទីរនៅ ចិន ជាសំណង់អច្ឆរិយ នៃស្ថាបត្យកម្មអស្ចារ្យខ្លាំង ផ្ទុករឿងរ៉ាវប្រវត្តិសាស្ត្រ ចាក់ស្រេះម៉ឺនឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទី មុន

Britney Spears​ ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង

ព័ត៌មានជាតិ១៨ នាទី មុន

កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង

ព័ត៌មានជាតិ១៩ នាទី មុន

តើសម្ដេច នរោត្តម ច័ក្រពង្ស់ ដែលទើបដំឡើងព្រះឋានៈជាសម្ដេចក្រុមព្រះ មានព្រះជីវប្រវត្តិយ៉ាងណា?

ព័ត៌មានជាតិ២៤ នាទី មុន

មក​ដឹង​យុទ្ធសាស្រ្ត​ការងារ​អាទិភាព​ក្រសួង​ចំនួន ៣ នៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ

សន្តិសុខសង្គម២៤ នាទី មុន

ខណ្ឌច្បារអំពៅ ដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ជាលទ្ធផលពុំមានបទល្មើស

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម