KPT+
មកដឹងសាវតាខ្លះៗរបស់បុត្រីស្ដេច ប្រ៊ុយណេ ដែលកំពុងរៀបអភិសេក ១០ថ្ងៃ ១០យប់
ប៉ុន្មានថ្ងៃមកនេះ ប្រជាជនប្រ៊ុយណេ និងសាធារណជនក្រៅប្រទេសមួយចំនួន បាននិងកំពុងរង់ចាំមើលទិដ្ឋភាព ក៏ដូចជាព័ត៌មាននានាជុំវិញពិធីរៀបអភិសេករបស់ព្រះនាងម្ចាស់ Fadzilah ដែលជាបុត្រីស្ដេច ស៊ុលតង់ នៃ ប្រទេសប្រ៊ុយណេ។
ព្រះនាង Fadzilah Lubabul Bolkiah ប្រសូតក្នុងឆ្នាំ ១៩៨៥ គឺជាបុត្រីរបស់ស្តេច Sultan Hassanal Bolkiah ដែលជាបុគ្គលមានបំផុតមួយរូបក្នុងពិភពលោក។ បើងាកមកជីវិតរបស់ព្រះនាង ឃើញថាទ្រង់មានជីវិតឯកជនណាស់ សូម្បីតែបណ្តាញសង្គមក៏ទ្រង់មិនប្រើដែរ។ ដោយឡែក ចំពោះរូបភាពរបស់ព្រះនាងដែលមហាជនបានឃើញ សុទ្ធតែបានមកពីរូបថតគ្រួសារ ក្រុមអ្នកទស្សនាវដ្តីលួចឆ្មក់ និងពីក្លិបកីឡារបស់ទ្រង់ប៉ុណ្ណោះ។
ក្នុងចំណោមបុត្រាបុត្រីរបស់ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ ព្រះនាង Fadzilah គឺជាមនុស្សម្នាក់ដែលតែងតែចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ហើយស្វះស្វែងក្នុងការសិក្សាជាងគេ។ ទ្រង់បានទទួលសញ្ញាប័ត្រផ្នែកសិក្សាអន្តរជាតិពីសាកលវិទ្យាល័យ Kingston ប្រទេសអ់គ្លេស ក្នុងឆ្នាំ២០០៨ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាលាពាណិជ្ជកម្មអន្តរជាតិ Hult សហរដ្ឋអាមេរិក។ លើសពីនេះ ព្រះនាងសព្វព្រះទ័យនឹងវិស័យកីឡាខ្លាំង ជាពិសេសបាល់ទះ ហើយទ្រង់ក៏ជាប្រធានក្រុមបាល់ទះ ប្រ៊ុយណេ ផងដែរ។
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២ ព្រះនាង Fadzilah ក្នុងវ័យ ៣៦ព្រះវស្សា ព្រមបញ្ចប់ជីវិតនៅលីវរបស់ទ្រង់ ដោយបានចាប់ផ្ដើមពិធីអភិសេកជាមួយព្រះស្វាមីឈ្មោះ Abdullah Nabil Mahmoud Al-Hashimi ដែលមានរយៈពេល ១០ថ្ងៃ ១០យប់ ខណៈពិធីនឹងបញ្ចប់នាថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ខាងមុខ។ ចំពោះព័ត៌មានអំពីកូនកំលោះនៅតែជាអាថ៌កំបាំង និងមិនទាន់ត្រូវបានលាតត្រដាងនៅឡើយ។
អាពាហ៍ពិពាហ៍នៃខ្សែរាជវង្សប្រ៊ុយណេមួយនេះ ត្រូវសារព័ត៌មានក្នុងស្រុកផ្ដិតបានរូបភាពមួយចំនួន ហើយបន្ទាប់ពីរូបភាពទាំងនោះចែកចាយនៅលើបណ្ដាញសង្គម មហាជនស្ងើចសរសើរមិនដាច់ពីមាត់នូវការតុបតែងដ៏ប្រណីត ព្រោះទិដ្ឋភាពនៃព្រះរាជវាំងរំលេចនូវពណ៌លឿងច្រាល ស្រោមមាសសឹងគ្រប់កន្លែង មិនថាតុ កៅអី វាំងនន សសរ និងសូម្បីតែកម្រាលព្រំ។
រូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីពិធីនេះ គេឃើញមានព្រះមហាក្សត្រ មហាក្សត្រី ព្រះអង្គម្ចាស់ ព្រះនាងម្ចាស់ និងខ្សែរាជវង្សជាច្រើនអង្គ យាងចូលរួមយ៉ាងកុះករ នាំឱ្យពិធីកាន់អាធិកអាធម និងឱឡារិកជាទីបំផុត ខណៈពេលនេះមហាជនកំពុងរង់ចាំមើលបន្តទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងសោកសង្រេងពីក្រោយបំណែកឆ្អឹង ប៉ាវចិន រាយប៉ាយពេញប្រទេស ដោយសារតែគេឈ្លានពានផ្នូរ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ