Connect with us

KPT+

វប្បធម៌តឹងរ៉ឹង ទាំង ៦ របស់ ថៃ ត្រូវដឹងច្បាស់ មុនទៅប្រទេសនេះ

បានផុស

នៅ

ប្រទេសនីមួយៗមានវប្បធម៌ និងរបៀបធ្វើរៀងៗខ្លួន ថៃ​ក៏​មិន​ខុស​គ្នា​ដែរ។ ជនជាតិថៃ ជាធម្មតាមានភាពរួសរាយរាក់ទាក់ សុភាពរាបសារ ​ ពួកគេ​ស្វាគមន៍​គ្នា​ទៅវិញទៅមក​ដោយ​គោរព ហើយ​ឆាប់​សុំទោស​ចំពោះ​រឿង​តូចតាច​បំផុត​។

ប្រសិនបើអ្នកបានទៅប្រទេសថៃ នោះអ្នកប្រាកដជាធ្លាប់បានឮ ពីការណែនាំជាមូលដ្ឋានមួយចំនួន សម្រាប់សុជីវធម៌របស់ជនជាតិពួកគេ ដូចជាការនិយាយស្ដីទៅកាន់មនុស្សចាស់ កុំលើកជើងដាក់លើតុ និងកុំសាក់រូបព្រះពុទ្ធ នៃផ្នែកមិនសមរម្យ ណាមួយលើរាងកាយ។

យ៉ាងណាមិញដើម្បីកាន់តែច្បាស់ ខាងក្រោមនេះ ជាវប្បធម៌ថៃចំនួន ៦ ដែលអ្នកត្រូវដឹងមុនទៅ។

១ គោរពព្រះសង្ឃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះសង្ឃ​ត្រូវ​បាន​គេ​គោរព​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ថៃ ហើយ​ការ​សើច​ចំអក​ជា​កំហុស​ដ៏​ធំ។ ប្រសិន​បើ​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​សាធារណៈ មាន​កៅអី​អាទិភាព​សម្រាប់តែ​ព្រះសង្ឃ​ប៉ុណ្ណោះ។ ប្រសិន​បើ​អាសនៈ​ត្រូវ​បាន​យក​ទាំង​អស់ ត្រូវ​ប្រាកដ​ថា ​ជា​អ្នក​ដំបូង​គេ​ ដែល​ផ្ដល់​កៅអី​ដល់​ព្រះសង្ឃ។ ចំណែក​ស្ត្រី​ កុំ​និយាយ​ឬ​ទាក់ទង​នឹង​ព្រះសង្ឃ​ បើ​ចង់​ធ្វើ​បុណ្យ​ ក៏​ត្រូវ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ផង​ដែរ។

២ ស្ថានភាពនិងការគោរព

នេះជាអាថ៌កំបាំងដែល​ពុំសូវមានអ្នកដឹង ពី​ទំនៀមទម្លាប់​​នៃរឿង​នេះទេ ប៉ុន្តែ​ស្ថានភាព​គឺ​សំខាន់​ណាស់​ សម្រាប់​ពួកគេ។ អ្នកប្រហែលជាធ្លាប់បានឮ អំពីគំរូដូចជា ឪពុកម្តាយជនជាតិ​អាស៊ីចង់​ឲ្យ​កូ​នរបស់​ពួកគេ ​ទៅ​សាកលវិទ្យាល័យ​ដ៏​មាន​កិត្យានុភាព បន្ទាប់មក​ទទួលបាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់។ “តើ​អ្នក​ធ្វើអ្វី​ សម្រាប់​ការរស់នៅ​នោះ?” ជា​សំណួរ​ទូទៅ​នៅ​រាល់​ការ​ជួបជុំ​គ្រួសារ ឬ​ការ​ជួប​ជុំ​គ្នា​នៃ​ប្រភេទ​មួយ​ចំនួន ក្នុងទំនៀមទម្លាប់ថៃ។ បើ​អ្នក​មាន​ការងារ​ល្អ អ្នក​នឹង​មាន​ជីវិតប្រសើរឬត្រូវគេលើកដំកើង។

ជាធម្មតា អ្នកចាស់ជាងគេនឹងបង់ប្រាក់ ឬជួនកាលអ្នករកបានខ្ពស់បំផុត នឹងឈានជើងចូល។ អ្នកប្រហែលជាបានជួបក្រុមអ្នកញ៉ាំអាហារ ដែលកំពុងជជែកគ្នាអំពីអ្នកណាគួរបង់ប្រាក់។ ទាំងអស់នេះ គឺអំពីស្ថានភាព ជាក់លាក់នៅថៃ។

៣ គ្រួសារដំបូង

បងប្អូនជីដូនមួយ ត្រូវបានចាត់ទុកជាបងប្អូនបង្កើត ដូច្នេះកុំភ្ញាក់ផ្អើល ពេលអ្នកស្រុកប្រាប់​រឿងនេះ។ វាជារឿងធម្មតាទេដែល​សមាជិកគ្រួសារថៃភាគច្រើន​រស់នៅជិតគ្នា។ ពេល​ឪពុក​ម្តាយ​ចេញ​ទៅ​ធ្វើ​ការ កូន​ៗ​ត្រូវ​ទុក​ចោល​នៅ​ផ្ទះ​ជាមួយ​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ ដូច​ជាជីដូន​ជីតាឬបងប្អូន។ នៅពេលក្មេងជំនាន់ក្រោយកាន់តែចាស់ ពួកគេរំពឹងថា នឹងជួយ​មនុស្សចាស់​ទាំងផ្នែកហិរញ្ញវត្ថុ ឬរជួយពួកគេ​នៅរឿងផ្សេងដែលអាចធ្វើបាន។

៤ ផ្តល់​ឲ្យ​ និង​រក្សាទុកមុខ

ប្រសិន​បើ​អ្នក​ទៅ​លេង​ទីក្រុង​ដូចជា​បាងកក ឈៀងម៉ៃ ឬភូកេត ជនជាតិ​ថៃ​ភាគច្រើន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ខ្លះ។ ប៉ុន្តែ​កុំ​រំពឹង​ថា​ ពួកគេ​នឹងឆ្លើយ​ស្មោះត្រង់​នឹង​អ្នក​ទាំងស្រុង។ ភាគច្រើន ពួកគេ​ចូលចិត្ត​ធ្វើដោយ​ប្រយោល ដោយសារ​តែ​ពួកគេ​ចង់ “រក្សាមុខមាត់” ឬមិនធ្វើ​ប៉ះពាល់​ឲ្យ​ដល់​អារម្មណ៍​របស់​អ្នកដទៃ។ សូមចងចាំចំណុចនេះ ​នៅពេលទំនាក់ទំនង​ជាមួយ​ប្រជាជន​ថៃ ហើយព្យាយាមកុំនិយាយចំៗជាមួយពួកគេ។

នៅលើកំណត់សម្គាល់នោះ ជនជាតិថៃស្អប់ការប្រឈមមុខគ្នា ជាពិសេសនៅ​ពេល​ដែល​អ្នក​លើក​សំឡេង​ខ្លួនឯង។ ការលើកសសំឡេងរបស់អ្នក​ ទៅកាន់នរណាម្នាក់​ មិនមែនជាសំដីសុភាពរាបសារនោះទេ។ មនុស្សនឹងមើលមកអ្នកដោយហេតុផលខុស។ ប្រសិនបើមានបញ្ហាកើតឡើង សូម​រក្សា​ភាព​ស្ងប់ស្ងាត់ និងសុំទោស បន្ទាប់មកឈរលើមូលដ្ឋានរបស់អ្នក ហើយព្យាយាមមិន​បង្ក​បញ្ហា​បន្ថែម។

៥ គ្មានការប៉ះ

នៅ​ប្រទេស​ថៃ សូម​រក្សា​ដៃ​អ្នក​ផ្ទាល់ ការ​ប៉ះ​រាងកាយ​អ្នក​ណា​ម្នាក់​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​មនុស្ស​ស្និទ្ធស្នាល ហើយ​ការ​ស្ទាប​ក្បាល​គឺ​ជា​រឿងមិនគួរធ្វើ ប្រសិនបើអ្នកមិនស្គាល់គេ។ តាមវប្បធម៌ មិនត្រូវប៉ះក្បាល​នរណាម្នាក់​ឡើយ លុះត្រាតែពួកគេជាកូនរបស់អ្នក ឬអ្នកដ៏ទៃ។ ប្រសិនបើអ្នកឃើញនរណាម្នាក់ធ្វើបែបនេះ ទំនងជាពួកគេជិតស្និទ្ធគ្នា។ ដូច្នេះ វាមិនមែនជាគំនិតល្អទេ ក្នុងការប៉ះក្បាលនរណាម្នាក់ ​ដោយគ្មានការអនុញ្ញាត ឬសូម្បីតែហុចអ្វីមួយពីលើក្បាលរបស់គេ។

ជាការពិត ទំនៀមទម្លាប់នេះត្រូវបានចាត់ទុកថា ជារឿងមិនគោរពនៅក្នុងប្រទេសថៃ ជាពិសេសប្រសិន​បើ​ពាក់ព័ន្ធនឹងមនុស្សចាស់។ ទង្វើនេះ អាចជារឿងសាមញ្ញ​សម្រាប់​ជនបរទេស ប៉ុន្តែ​មិនមែន​ចំពោះ​ជនជាតិ​ថៃ​ឡើយ។

៦ អបិយជំនឿ​មាន​ច្រើន

ទិញផ្ទះ? រៀបការ? មាន​អ្វី​ខុស​ក្នុង​ជីវិត​របស់​អ្នក? ទាំងអស់​មក​ពី​អ្វី​ដែល​យើង​មើល​មិន​ឃើញ។ នេះ​ជា​កន្លែង​ដែល​ព្រះសង្ឃ ឬ​គ្រូទាយបាន​ធ្វើ។ តើពេលណាជាពេលល្អបំផុត ដើម្បីរៀបការ? តើផ្ទះយើងបែរមុខទៅខាងជើង ឬខាងត្បូង? តើលេខទូរស័ព្ទអ្វីខ្លះ ដែលគួរចៀសវាង (ឥទ្ធិពលនៃវប្បធម៌ចិន)?

ជាធម្មតាជនជាតិថៃ នឹងសុំដំបូន្មានអំពីអ្វីដែលត្រូវដាក់ឈ្មោះកូន ដែលទើបនឹងកើតរបស់ពួកគេ។ ជាឧទាហរណ៍ “កូនស្រីរបស់យើងត្រូវបានសម្រាលថ្ងៃនេះ។ តើយើងគួរដាក់ឈ្មោះនាងថាម៉េច?”

យ៉ាងណាមិញ វប្បធម៌ឬទំនៀមទម្លាប់នេះ គឺស្រដៀងតែខ្មែរយើងមួយចំនួន ហើយវាក៏មិនខុសគ្នាអីប៉ុន្មាននោះទេ។ ទន្ទឹមនោះ ខណៈយើងមានគម្រោងទៅលេង ឬមានកិច្ចការសំខាន់ត្រូវទៅ ក៏គួរដឹងឲ្យបានច្បាស់ និងលម្អិតសិនដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វប្បធម៌តឹងរ៉ឹងទាំង ១០ នៅឥណ្ឌា ត្រូវដឹងមុនធ្វើដំណើរទៅ ប្រយ័ត្នមានបញ្ហាពិបាកនៅស្រុកគេ

ចុចអាន៖ស្ថាបនិក ៥ រូប ស្លាប់ក្រោមស្នាដៃច្នៃប្រឌិតខ្លួនឯង ខណៈសាកល្បងខុសបច្ចេកទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១២ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម