មានសមត្ថភាព​៥យ៉ាងនេះ កុំភ័យខ្លាចជីវិតបរាជ័យ​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មានសមត្ថភាព​៥យ៉ាងនេះ កុំភ័យខ្លាចជីវិតបរាជ័យ​

Published

on

សមត្ថភាពទីមួយ ការសម្របខ្លួននិងជំនះឧបសគ្គ

មនុស្ស​ទំាងឡាយណា មានសមត្ថភាពនេះ គេមិនដែល​ខ្លាច​គ្រាលំបាក ដែលនឹងត្រូវប្រឈមមុខក្នុងដំណើរឆ្ពោះ​ទៅរកជោគជ័យ​នោះឡើយ មិនតែប៉ុណ្ណោះការលំបាក ថែមទំាង​ធ្វើឱ្យគេ​កាន់តែឆ្លៀវឆ្លាត​ឡើងជាលំដាប់ផង មានតែមនុស្ស​ល្ងង់ខ្លៅប៉ុណ្ណោះដែលព្រមជឿថា ជីវិតតែ​ងតែរលូនរហូត។

ជាការពិត! ជីវិតមិនយុត្តិធម៌ទេ! វាស្មុគស្មាញហើយត្រូវការមើលការ​លះបង់របស់យើង​ក្នុងការបន្តដំណើរទៅមុខទៀត នេះ​គឺជាវិធី​យក​ឈ្នះ។

ពេលវេលាលំបាកលំបិន ភាពដែល​ត្រូវគេកុហក ក្បត់ អ្វីៗកើ់តឡើងខុសពីការរំពឹង​ទុក  វាជាមេរៀន មួយ​ដែលកើតឡើងលើគ្រប់ដំណើរជីវិត​មនុស្ស​ម្នាក់ៗ ហើយមាន​តែមនុស្សណា​ដែលមាន​សមត្ថភាពដោះស្រាយប៉ុណ្ណោះ ទើប​អាចដើរ​ដល់គោលដៅ។

សមត្ថភាពទីពីរ ចេះពន្យល់ ចេះ​​ចរចា

អ្វីៗគ្រប់យ៉ាងដែលយើង​បានធ្វើរួចមកហើយ​នោះ​ រមែង​តែង​ត្រូវ​ការ​ដំណើរការសំខាន់​មួយទៀតហៅ​ថា ការ​​ចរចា។ការចចារនេះ ​ដើម្បីពន្យល់ឱ្យ​អ្នកផ្សេងយល់អំពីតម្លៃ​របស់វា អាចថា ដើម្បីលក់ផលិតផលយើង ឬសេវាកម្មរបស់យើង  អាចថា និយាយ​បញ្ចុះបញ្ចូលរកអ្នកចូលរួមជាមួយ ឬដៃគូ​ជួយ​ធ្វីម្យ៉ាង​។ល។

មានតែគំនិតនៅ​​មិនទាន់​គ្រប់គ្រាន់ទេ យើងម្នាក់ៗត្រូវ​តែចេះលក់​គំនិតដែលគិត​នោះ ឱ្យ​មានតម្លៃនៅលើទីផ្សារ​ទៀត​។

ការលក់មិនមែនជាន័យថា​ ជាការខំនិយាយ​កុហកបោកប្រាស់ឱ្យគេ​ជឿតែម្យ៉ាង ប៉ុន្តែគឺ​ការផ្តល់ឱ្យ​របស់ម្យ៉ាង​ដែលភាគីម្ខាងទៀត​ពិតជាកំពុង​ត្រូវការ​។

សមត្ថភាពក្នុងការនិយាយ និង​សីលធម៌​ក្នុងការ​គោរព​ពាក្យសំដីដែលយើងបាននិយាយ​ជា​មូលដ្ឋានធំសម្រាប់រាល់ការលក់។

ជីវិតគឺជាការចរចារឥតឈប់ឈរជាមួយអ្នកដទៃ ជាមួយខ្លួនឯង បេះដូងខ្លួនឯង សូម្បីតែពេលខ្លះយើង​ត្រូវចចារ​ជាមួយពេលវេលា ដូច្នេះ សិល្បៈនៃការចចារជាវិធីឈ្នះ​ដ៏ធំមួយសម្រាប់ជីវិតមនុស្ស។

សមត្ថភាពទីបី ការបំបែក​បេសកកម្មធំឱ្យទៅជាជំហានតូចៗ

នេះជាមូលហេតុមួយ ដែលអ្នកមុនៗ គេ​អាចកសាងក្រុមហ៊ុនពាណិជ្ជកម្មជោគជ័យ។ មនុស្សភាគច្រើនមានក្តីស្រមៃ ចង់មានបាន ចង់មានលុយមួយលានដុល្លារ ប៉ុន្តែពួកគេមិនមានសមត្ថភាព​ក្នុងការ​ បំបែកសកម្មភាពថា​តើធ្វើពីណា​ទៅណា​ដើម្បីបានសម្រេចគោលដៅនោះទេ។

តើយើង​ត្រូវការអ្វីខ្លះដើម្បីទៅដល់គោលដៅមួយនោះ? ឆ្លងកាត់អ្វីខ្លះ? ហើយ​ត្រៀមលក្ខណៈបែបណាខ្លះ?

នោះជាអ្វីដែលមនុស្សជោគជ័យចេះធ្វើ​ខុស​ពីមនុស្ស​ធម្មតា​។ ពួកគេចេះបំបែកដំណាក់កាលនៃជីវិត​ដូចការ​​ធ្វើគណិតវិទ្យា ដូច្នោះហើយ ពួកគេកម្រខកចិត្ត​ណាស់ ដោយសារពួកគេបានគិតទុករួច ថារយៈពេលណានឹងដើរដល់ត្រង់ចំណុច​ណា។

សមត្ថភាពបែបនេះ ជាប្រភេទ​សមត្ថភាពដោយកម្រ ហើយ​ការ​ដោះស្រាយបញ្ហា​ជាជំហាន ៗ ត្រូវការ​ភាពច្នៃប្រតិដ្ឋមិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែមាន​សមត្ថភាព​ធ្វើវាបាននោះទេ។

សមត្ថភាព​ទី៤ ការវិភាគលើបញ្ហា​របស់​ខ្លួនឯង

បើមនុស្ស​ម្នាក់ៗចេះ​វិភាគ​ដឹងអំពីចំណុចខ្លាំង​និងខ្សោយនៃខ្លួនឯង គេ​អាចនឹង​ធ្វើឱ្យប្រសើរឡើងនូវអ្វីដែលអ្នកផ្សេងពិបាកធ្វើ។

ចំណុច​អាក្រក់មួយ​របស់មនុស្ស​យើង​គឺ​តែងតែគិតថាខ្លួនឯងខ្លាំង​ជាងអ្នកផ្សេង គ្រប់រឿង ​ហើយ​មើលរំលងនូវ​ចំណុចខ្សោយ​ ជាហេតុធ្វើឱ្យ​មនុស្សមួយចំនួនធំត្រូវរស់នៅជាមួយចំណុចខ្សោយ​នោះ​អស់មួយជីវិត។

ការចេះ​វិភាគនេះ នាំ​ទៅ​រក​ដំណោះស្រាយបានយ៉ាង​ល្អ ជាងមនុស្ស​ធម្មតា ហើយ​ប្រែក្លាយ ពីសកម្មភាពមិនបានផល​មកជា​មានប្រសិទ្ធិភាពបាន។

សមត្ថភាពទីប្រាំ​ ការបង្កើតគំនិតដែលមានតម្លៃ

គំនិតគឺឥតគិតថ្លៃទេ ប៉ុន្តែ​គំនិតដដែលនេះ ​អាចជួយឱ្យជីវិតមនុស្ស​សប្បាយឬកើតទុក្ខបាន មានឬក្របាន ជោគជ័យ​ឬបរាជ័យបាន។

ជាទូទៅ​ពាក្យថា គោលដៅគឺផ្តោតលើគំនិត ដែលផ្សារភ្ជាប់និងជំនាញ។ ប្រសិនបើយើង​គ្មានជំនាញ​ហើយ​យើងគិតថា យើងមានគំនិត​ គំនិតនោះអាចនឹង​នៅ​រារាំង​ជាមួយការស្រមៃណាមួយ​ដែលមិនងាយនឹង​មានសកម្មភាពគាំទ្រ​វាឱ្យចេញទៅជាលទ្ធផលបានទេ។

ឧទាហរណ៍​យើងគិតថា​ យើង​ចង់បង្កើត​នំមួយដែលបង្កើនថាមពលប៉ុន្តែគ្មានជាតិស្ករ ប្រសិនយើងមិនដឹងអំពីទ្រឹស្តីនៃ​ជីវសាស្ត្រនិងអាហារ​ យើងបានត្រឹមស្រមៃ ដែលមិនដឹងត្រូវ​ចាប់ផ្តើម​ដោយរបៀបណា។

គំនិតដែលមានតម្លៃ​តែងផ្សារភ្ជាប់ជាមួយ​ការអនុវត្ត ហើយ​ការអនុវត្តអាចធ្វើទៅបាន លុះណា​តែ​គំនិតដើមនោះត្រូវនឹងជំនាញណា​មួយ​ដែល​យើងដឹង​ស្គាល់វា ទើបវាអាចក្លាយមកជាគំនិត​ដ៏មានតម្លៃបាន។

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ ជំនាញ​ទំនាក់ទំនង៖ ការ​ស្ដាប់ យ៉ាង​សកម្ម​និង​មាន​ប្រសិទ្ធភាព

ចុចអាន៖ ការងារប្រាក់ខែ​ខ្ពស់​ ដែលសក្តិសម​ជាមួយអ្នកស្ទាត់ជំនាញ​ភាសាបរទេស

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services