Connect with us

KPT+

ធ្វើយ៉ាងណាបាន ពេលបេះដូងកំពុង​នឹកគេ​ស្ទើរស្លាប់?

បានផុស

នៅ

«នឹក» វាជារឿង​ធម្មតា​ ប្រសិន​វាមិនអូសបន្លាយគ្រប់សង្វាក់​ដង្ហើមចេញចូល យើងនឹកហើយភ្លេច ​វាជារឿងធម្មតា នឹកម្តាយនឹកឪពុក នឹកបងប្អូន​និងមិត្ត​ភក្តិ​។ល។

តែបើនឹកគ្រប់ពេល សូម្បីដេក ដើរ ឈរ អង្គុយក៏ទន្ទេញ​តែគេម្នាក់ហ្នឹង ​ដល់មិនសប្បាយចិត្ត ស្រពាប់ស្រពោន គឺ​វា ​មានតែរោគស្នេហា​ប៉ុណ្ណោះ ដែលចេញ​អាការៈ​មួយ​ហ្នឹង ​ហើយជំងឺនេះ​ ពិតជា​ពិបាកព្យាបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តោះ ​KPT plus ព្យាបាលជូន ឱ្យតែព្រមជឿ!

ជាអកុសលមិនមានថ្នាំវេទមន្តដើម្បីបញ្ចប់ការឈឺចាប់រឿងស្នេហា​នោះទេ។ ប៉ុន្តែពិតជាមាន​វិធីជាច្រើន យើងអាចធ្វើដើម្បីជួយដោះស្រាយគ្រប់គ្រងនិងផ្សះផ្សារាល់ ការឈឺចាប់ដែលកំពុងមាន​នោះបានពិតមែន​។

នេះគឺជាគន្លឹះ ៧ យ៉ាងដើម្បីរំដោះខ្លួន​ឱ្យឆ្លងផុតពីការឈឺចាប់ព្រោះចិត្ត​ស្រលាញ់នឹករលឹក៖

ទីមួយ កុំរំពឹងថា អាចភ្លេច​អ្នកណាម្នាក់ត្រឹមពេលមួយយប់

អារម្មណ៍បន្ទាប់ពីការបែកបាក់ គឺបាតុភូតស្មុគស្មាញ ទំាង​សរីរវិទ្យានិងផ្លូវចិត្ត កុំបង្ខំ​ហើយ​រំពឹងថា នឹងបញ្ឈប់ការចងចាំដ៏ឈឺចាប់នោះភ្លាមៗ។ ទោះបីជាការសម្រេចចិត្តរបស់អ្នក កាត់វាចេញចោល ក៏ដោយ ក៏តាម​ធម្មជាតិ វា​នៅតែមានឥទ្ធិពល​មកលើការគិតរបស់យើង​។ ពីដំបូងៗ វាលេចឡើង​ប្រហែលជា ៥០ ដងក្នុងមួយថ្ងៃ។ បន្ទាប់មកបន្ទាប់មកបាន​ពីរបីសប្តាហ៍ អ្នកនឹងសម្គាល់ឃើញថាអ្នកកំពុងគិតអំពីពួកគេតែប្រមាណ​ ១០ ដងក្នុងមួយថ្ងៃ។ នៅទីបំផុតអ្នកនឹងដឹងថាអ្នកមិននឹកពួកគេដូចមុនទៀតទេ មិនមែន​គ្រប់ដង្ហើមចេញចូលឡើយ។ វាអាចចំណាយពេលពីពីរទៅដល់បីសប្តាហ៍ ឬទៅពីរបីខែ អាស្រ័យលើជម្រៅ​នៃ​ទំនាក់ទំនងនិងរបៀបដែលអ្នកដោះស្រាយ។

ទីពីរ រៀនទទួលយកការឈឺចាប់

មុននឹងក្រោយ ក្នុងជាតិនេះ នឹងមានថ្ងៃណាមួយ​ដែលអ្នកនឹងដេកនៅលើគ្រែហើយមិនឃ្លាន មិនស្រើបស្រាល មិនចង់បានអ្វី ក្រៅតែ​ពីយំស្ងាត់ស្ងៀមនិងចង់នៅម្នាក់ឯង។ មិនអីទេ អ្នកណាក៏ធ្លាប់ដែរ ប៉ុន្តែវាមិនយូរពេកទេស្ថានភាព​បែបនេះ។ ការព្រមទទួលយកការឈឺចាប់ អាចជួយអ្នកឱ្យបំបាត់វាបានលឿនជាងការធ្វើពើ។ ឧទាហរណ៍ ការនិយាយអំពីវាជាមួយមិត្តភក្តិឬអ្នកផ្តល់ប្រឹក្សា អាចជួយអ្នកឱ្យយល់ពីអារម្មណ៍របស់អ្នកបានកាន់តែប្រសើរជាជាង​កុហកខ្លួនឯង​ហើយរង់ចាំ។

៣ ចាប់យកគំនិតនិងអារម្មណ៍ល្អៗ

ព្យាយាមគិតអំពីរឿងល្អ ៗ អាចចេញទៅក្រៅជាមួយមិត្តភក្តិ ចាប់យកការអានសៀវភៅវិជ្ជមាន ហើយ​ចងចាំថា ហេតុអ្វីបានជាអ្នកស្ថិតក្នុងស្ថានភាពបែបនេះ។

៤ កម្ចាត់អនុស្សាវរីយ៍

ប្រមូលរូបថត អំណោយទុកចោល ឆ្ងាយពីភ្នែក និង​លុបលេខ លុប​រូបថតរបស់ពួកគេចេញពីទូរស័ព្ ចេញពីគណនីបណ្តាញ​សង្គមហើយ​កុំខំបំភ្លេច ព្រោះការមិនបំភ្លេច​គឺជា​សក្ខីនៃ​ការ​អនុញ្ញាត្តិឱ្យភ្លេចទៅដោយឯកឯង។

៥ ជាប់រវល់

ចូលរួមជាមួយក្លឹបច្រើនឡើង ស្វែងរកចំណង់ចំណូលចិត្តថ្មី រីករាយនឹងរវល់ ច្រើនជាមួយគ្រួសារនិងមិត្តភក្តិ។ រឿងល្អដែលត្រូវធ្វើគឺចូលរួមក្រុមហាត់ប្រាណជម្រុញអ័រម៉ូន អ្នកនឹងមានអារម្មណ៍ធូរស្រាលខ្លាំង​។ អ្នកក៏អាចជួបមិត្តភក្តិថ្មី  សរសេរអំពីរឿងជីវិត ទុកថា​គ្រប់យ៉ាងជាមេរៀន ។ អាចចាប់ផ្តើមទិនានុប្បវត្តិពី​អ្វីដែលអ្នកកំពុងឆ្លងកាត់។

៦ ឆ្ពោះទៅមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីបំផុត អ្នកដឹងថា អ្នកកំពុងគិតអំពីគេកាន់តែតិចទៅ ៗ ។ អ្នកក៏អាចរកឃើញអ្នកផ្សេងទៀត ដែលសមនឹង​អ្នកយកចិត្តទុកដាក់។ មនុស្សខ្លះមានអារម្មណ៍ថា មានកំហុសដោយគិតថា វាឆាប់ពេកដែល​ចូលទៅក្នុងទំនាក់ទំនងផ្សេងៗទៀត។ មិនពិតទេ យើង​ត្រូវតែរឹងមាំ​ហើយ​បន្តដំណើរ​ទៅមុខទៀត៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ធ្លាប់ទេ កើតអាការៈសោកសៅទំាងគ្មានមូលហេតុ?

ចុចអាន៖ ទុក្ខកង្វល់ធំៗនៅពេលមនុស្ស​ប្រុសម្នាក់ៗធ្លាក់ក្នុងអន្លង់ស្នេហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម