Connect with us

KPT+

ធ្លាប់​ចង់​ដឹង​ណាស់​ថា អ្វីខ្លះ​ទៅ ដែល​លុយ​ទិញ​មិន​បាន?

បានផុស

នៅ

ដោយសារតែ​លុយ អាច​ទិញ​អ្វី​ជាច្រើន​ឬ​យក​ទៅ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ធំ​បាន មនុស្ស​តែងតែ​មាន​គំនិត​ថា លុយ​នឹង​នាំ​ឲ្យ​ជីវិត​រស់នៅ​ពេញ​ដោយ​ក្ដី​សុខ(គិត​ពេល​មិន​ទាន់​មាន​លុយ)។

ចុះ​តើ​អ្វីខ្លះ​ទៅ​ដែល​មាន​លុយ​ច្រើន​ក៏ដោយ តែ​នៅ​តែ​មិន​អាច​ទិញ​បាន?

១. ក្ដី​ស្រឡាញ់

ការ​យកចិត្តទុកដាក់ និង​ក្ដី​ស្រឡាញ់​មិន​អាច​ទិញ​ឬ​ទទួល​បាន​ដោយសារ​ទឹកប្រាក់​នោះ​ទេ។ បើ​ទោះ​ជា​ក្ដី​ស្រឡាញ់​ខ្លះ​ត្រូវ​បាន​យក​លុយ​ទៅ​ទាក់ទាញ ប៉ុន្តែ​វា​មិនមែន​ជា​ក្ដី​ស្រឡាញ់​បរិសុទ្ធ​ឡើយ។

២. ការ​គោរព

លុយ​អាច​ទិញ​តំណែង តួនាទី​បាន​គ្រប់​ជាន់​ថ្នាក់ ប៉ុន្តែ​មិន​អាច​ទិញ​ការ​គោរព​និង​ភាព​ស្មោះត្រង់​ពី​មនុស្ស​ផង​ទាំង​ពួង​នោះ​ឡើយ។ ជួនកាល​វា​គ្រាន់​តែ​ធ្វើ​ឲ្យ​នរណា​ម្នាក់​គោរព​ដោយ​កាយវិការ ឬ​ជា​រូបភាព​ខាងក្រៅ​បែប​បំភ័ន្ត​តែ​ប៉ុណ្ណោះ តែ​សម្រាប់​ការ​គោរព​ពិត​ប្រាកដ​ចេញ​ពី​ចិត្ត ។

៣. ទំនុក​ចិត្ត

ការ​ជឿជាក់​ទៅ​លើ​អ្វី​មួយ​កើត​ចេញ​ពី​អារម្មណ៍​ពិតៗ​ដែល​ពុំ​ចាំបាច់​ទាល់​តែ​មាន​ទ្រព្យសម្បត្តិ​នោះ​ទេ។ បុគ្គល​ម្នាក់​មិន​អាច​ប្រើប្រាស់​លុយ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ផ្សេង​ពេញចិត្ត ឬ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឡើយ ព្រោះ​ភាព​ជឿជាក់​មិនមែន​ជា​សម្ភារ​ដែល​លក់​លើ​ទីផ្សារ។ ជា​ពិសេស​ទំនុក​ចិត្ត​ចំពោះ​មនុស្ស​ស្គាល់​គ្នា​ជិត​ដិត បើ​បាត់បង់​ហើយ ទោះ​មាន​លុយ​ប៉ុន្មាន​ក៏​មិន​អាច​ទាមទារ​មក​វិញ​បាន​ដែរ។

៤. ចំណេះដឹង

លុយ​អាច​ទិញ​សៀវភៅ​បាន​រាប់​លាន​ក្បាល ប៉ុន្តែ​មិន​អាច​ទិញ​ចំណេះដឹង​បាន​ឡើយ​ សូម្បី​តែ​បន្តិច បើ​មនុស្ស​មិន​ព្រម​សិក្សា​ស្វែងយល់​ទទួល​ដោយ​ផ្ទាល់​ទេ។ ទោះបី​មនុស្ស​ចំណាយ​លើ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ថ្លៃៗ​ក៏ដោយ ហើយ​មាន​គ្រូ​បង្រៀន​ល្អៗ​រាប់រយ​នាក់​ក្ដី ប៉ុន្តែ​ចំណេះដឹង​ទាល់​តែ​បុគ្គល​ផ្ទាល់​រៀន​ទើប​ពួកគេ​មាន។

៥. បទពិសោធន៍

គ្មាន​នរណា​លើ​លោក​នេះ ​អាច​យក​លុយ​ទៅ​ទិញ​បទពិសោធន៍​របស់​នរណា​ម្នាក់​ទៀត​បាន​ឡើយ។ បទពិសោធន៍​ជា​ចំណេះ​ក្រៅ​សាលា និង​គ្មាន​សញ្ញាប័ត្រ តែ​ជា​អ្វី​ដែល​មនុស្ស​ជួប​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ពួកគេ ហើយ​យើង​មិន​អាច​ទិញ​បទពិសោធន៍​អ្នកដទៃ​មក​ធ្វើ​ជា​របស់​ខ្លួន ទេ។

៦. សុខភាព​ល្អ

លុយ​អាច​ទិញ​ថ្នាំ និង​អាហារ​បំប៉ន​បាន​ច្រើន​សន្ធឹក ប៉ុន្តែ​មិន​អាច​ទិញ​សុខភាព​ឲ្យ​ល្អ​បាន​ទេ បើ​មនុស្ស​មិន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ខ្លួនឯង​ដោយ​ការ​ទទួលទាន​ត្រឹមត្រូវ សម្រាក​គ្រប់គ្រាន់ និង​ការ​ហាត់ប្រាណ​ជាដើម។

៨. ចិត្ត​សុខសាន្ត

លុយ​មិន​អាច​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្ងប់​ក្នុង​ចិត្ត​បាន​ឡើយ សូម្បី​តែ​មហាសេដ្ឋី​ក៏ មិន​អាច​យក​លុយ​មួយ​ផ្នែក​របស់​ពួកគេ​ទៅ​ទិញ​សន្តិភាព​ផ្លូវចិត្ត​បាន​ដែរ។ ចិត្ត​ដែល​សុខក្សេមក្សាន្ត​កើត​ចេញ​ពី​ក្ដី​ស្រឡាញ់​ពិត និង​ការ​គោរព​ឲ្យ​តម្លៃ ហើយ​ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ប្រើ​ប្រាក់​ទៅ​ទិញ​យក​មក។

៩. ពេលវេលា

លុយ​អាច​ទិញ​នាឡិកា​បាន ប៉ុន្តែ​មិន​អាច​ទិញ​ពេល​វេលា​ឲ្យ​ត្រឡប់​ក្រោយ​ឬ​ឲ្យ​ដើរ​លឿន​តាម​ប្រាថ្នា​បាន​ឡើយ។ ពេលវេលា​ដែល​កន្លង​ហួស​ទៅ​ហើយ ពិតជា​មិន​អាច​ត្រឡប់​វិញ​ទេ ទោះបី​ចំណាយ​លុយ​ច្រើន​ប៉ុណ្ណា​ សម្រាប់​ទិញ​គឺ​ពិតជា​មិន​អាច​ទៅ​រួច​ទាល់​តែ​សោះ។

១០. ជីវិត

មាន​នរណា​ម្នាក់​អាច​ទិញ​ជីវិត​បាន​ទេ​លើ​ផែនដី​នេះ? ចម្លើយ គឺ​គ្មាន​ទេ! សេចក្ដី​ស្លាប់​គង់​នឹង​កើត​ឡើង​លើ​គ្រប់គ្នា គ្មាន​នរណា​អាច​ចៀស​រួច​ឡើយ គ្រាន់​តែ​យូរ​នឹង​ឆាប់​ប៉ុណ្ណោះ។ ដល់​ពេល​នោះ មិន​ថា​មនុស្ស​មាន​លុយ​រាប់​លាន​កោដិ​ក៏​ដោយ ក៏​គ្មាន​លទ្ធភាព​ទិញ​ជីវិត​ឲ្យ​រស់​ឡើងវិញ​បាន​ដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖សិល្បៈ​​គំនូរ​និង​ការ​ថតរូប​ដែល​បង្ហាញ​ពី​អត្ថន័យ​នៃជនជាតិ​ស្បែក​ខ្មៅ ដែល​គួរ​តែ​ដឹង

ចុចអាន៖អាថ៌កំបាំង​នៃ​ភាព​ជា​ស្ត្រី ដែល​បុរស​ដក​ចិត្ត​មិន​រួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម