Connect with us

KPT+

អាថ៌កំបាំង ១៤ យ៉ាងនៃប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ដែលស្ទើរតែគ្មានអ្នកដឹង

បានផុស

នៅ

លោក វ្ល៉ាឌីមៀ ពូទីន ជាកំពូលមេដឹកនាំម្នាក់ដែលបានគ្រប់គ្រងឆាកនយោបាយរុស្ស៊ីអស់ពេលជាងមួយទសវត្សរ៍មកហើយ ក្នុងនាមជាប្រធានាធិបតីនិងជានាយករដ្ឋមន្រ្តីនៃប្រទេសនេះ។

គេបានដឹងថា​ មានរឿងរ៉ាវជាច្រើនដែលប្រធានាធិបតីរូបនេះ មិនសូវបង្ហាញជាសារណៈឡើយ។ ទោះយ៉ាងណា ​អាថ៌កំបាំងខ្លះត្រូវបានគាស់កកាយ និងមានមនុស្សតិចណាស់ដែលធ្លាប់ដឹងពីរឿងទាំងនោះ។

១. ជាអ្នករុករកនៅក្រោមទឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៥ លោកពូទីនបើកនាវាមុជទឹកខ្នាតតូចដើម្បីរុករកបំណែកសំពៅពាណិជ្ជកម្មរបស់ Byzantine ដែលសល់ពីសតវត្សរ៍ទី ១០។ លោកក៏បានបើកនាវាមុជទឹកធ្វើទស្សនកិច្ចនៅឧបទ្វីប Crimea ដែលមានទីតាំងស្ថិតលើឆ្នេរខាងជើងនៃសមុទ្រខ្មៅអឺរ៉ុបខាងកើត ដែលឧបទ្វីបនេះត្រូវបានបញ្ចូលជាកម្មសិទ្ធិរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៤ ។ ក្នុងឆ្នាំ ២០១៣ លោកបើកនាវាដដែលនៅក្នុងឈូងសមុទ្រហ្វាំងឡង់ដើម្បីរុករកកំទេចកំទីសំណល់នាវាចម្បាំងជើងទឹក។

២. ជាមេគ្រួសារ

ពូទីន បានរៀបការជាមួយអ្នកស្រី Lyudmila Putina ក្នុងឆ្នាំ ១៩៨៣ ហើយប្តីប្រពន្ធនេះមានកូនស្រីពីរនាក់គឺនាង Maria និងនាង Katerina Putina ។ កុមារីទាំងពីរបានទៅសាលារៀនក្រោមឈ្មោះក្លែងក្លាយដោយសារហេតុផលសុវត្ថិភាពពួកគេ។ លុះដល់ខែមេសា ឆ្នាំ ២០១៤ លោកពូទីននិងភរិយាបានចែកផ្លូវគ្នា បន្ទាប់ពីរៀបការបាន ៣១ ឆ្នាំ។

៣. លោកចេះសិល្បៈក្បាច់គុន

កាលពូទីន វ័យ ១១ ឆ្នាំលោកចង់ចុះឈ្មោះរៀនយូដូ តែម្ដាយមិនព្រមឡើយ។ យ៉ាងទោះណា ពូទីននៅតែបានរៀនហាត់គុនតាមបំណង។

ដោយសារចំណូលចិត្តសិល្បៈក្បាច់គុននិងភាពប៉ិនប្រសប់ ពូទីនទទួលបានខ្សែក្រវាត់ខ្មៅ ៥ ដាន់នៅក្នុងការប្រកួតយូដូឆ្នាំ ២០០១, ចំណាត់ថ្នាក់ទី ៩ ខ្ពស់បំផុតនៅក្នុងការប្រឡងតៃក្វាន់ដូ ឆ្នាំ ២០១៣ និងខ្សែក្រវ៉ាត់ខ្មៅ ៨ ដាន់ នៅក្នុងការប្រកួតការ៉ាតេដូឆ្នាំ ២០១៤ ។

៤. ជាអ្នកនយោបាយអត្តពលកម្ម

ពូទីន ជាមនុស្សនិយមការកម្សាន្តជាទៀងទាត់។ ជាទូទៅលោកចូលចិត្តស្ទូចត្រី ជិះសេះ អុំទូកពោង មុជទឹកមើលផ្កាថ្មនិងត្រីសមុទ្រ ជិះស្គីជើង និងជិះស្គីលើទឹកកក។ លោកក៏ឧស្សាហ៍ហាត់ប្រាណខាងក្រៅដោយធ្វើលំហាត់ទម្ងន់ធ្ងន់ៗផងដែរ។

៥. ទំនាក់ទំនងជាមួយគណកម្មការសន្តិសុខរដ្ឋ (KGB)

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាច្បាប់ ពូទីនបានចូលរួមជាមួយ KGB រហូតដល់ឆ្នាំ ១៩៩១ លោកឡើងឋានៈជាវរសេនីយ៍ទោ។ កាលណោះលោកត្រូវបានគេបញ្ជូនទៅអាល្លឺម៉ង់ខាងកើតដើម្បីតាមដានជនបរទេសនិងមន្រ្តីកុងស៊ុលនៅការិយាល័យស៊ើបការណ៍សម្ងាត់នៅទីនោះ។

៦. ចេះភាសាអាល្លឺម៉ង់ស្ទាត់

ក្រៅពីភាសារុស្ស៊ី ពូទីនរៀនភាសាអាល្លឺម៉ង់កាលនៅវិទ្យាល័យ ហើយលោកអាចនិយាយវាបានយ៉ាងស្ទាត់ជំនាញ។ លោកក៏ជាបកប្រែជូនអធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡាមឺកែល ក្នុងដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៣ ។ គេកម្រឮពូទីនប្រើភាសាអង់គ្លេសណាស់ ប៉ុន្តែទោះយ៉ាងណា​លោកចេះភាសានេះក្នុងកំឡុងពេលដែលលោកបម្រើការឲ្យគណកម្មការសន្តិសុខរដ្ឋ (KGB) នៅអឺរ៉ុប។

៧. ជាគ្រីស្ទាននិកាយ អ័រតូដុក

កាលពីក្មេង ពូទីនមិនជឿថាមានព្រះអ្វីនោះទេ។ ប៉ុន្តែលោកបានចូលព្រះវិហារ បន្ទាប់ពីមានគ្រោះថ្នាក់ធំៗពីរដងក្នុងកំឡុងឆ្នាំ ១៩៩០ គឺគ្រោះថ្នាក់ចរាចរណ៍របស់ភរិយា និងអគ្គិភ័យផ្ទះរបស់លោក។ បច្ចុប្បន្នលោកជាសមាជិកដែលមានជំនឿមុតមាំលើព្រះយេស៊ូវគ្រីស្ទនៃនិកាយ អ័រតូដុក របស់រុស្ស៊ី។

៨. មានទេពកោសល្យលេងតន្ត្រី

គេមិនដឹងថាប្រធានាធិបតីរុស្ស៊ីមានជំនាញលេងតន្ត្រីប៉ុណ្ណាឡើយ ប៉ុន្តែកាលពីឆ្នាំ ២០១០ លោកពូទីនបានលេងព្យាណូយ៉ាងរលូន អំឡុងពេលប្រគំតន្ត្រីសប្បុរសធម៌មួយក្នុងទីក្រុង Saint Petersburg ។ អ្នកនាំពាក្យរបស់មេដឹកនាំរូបនេះប្រាប់ថា ពូទីនធ្លាប់រៀននិពន្ធទំនុកច្រៀងនៅក្នុងថ្នាក់ភាសាអង់គ្លេសរបស់លោក។

៩. ជាអ្នកបើកយន្តហោះពន្លត់អគ្គីភ័យ

លោកពូទីនជាសហការីបើកយន្តហោះពន្លត់អគ្គិភ័យក្នុងព្រឹត្តិការណ៍ភ្លើងឆេះព្រៃចំនួនពីរកន្លែង ក្នុងចំណោមភ្លើងឆេះព្រៃរាប់រយហិកតានៅភាគខាងលិចនៃប្រទេសរុស្ស៊ីនាឆ្នាំ ២០១០ ។ ទូរទស្សន៍ក្នុងស្រុកថតជាប់ព្រឹត្តិការណ៍ដែលលោកបានចុចប៊ូតុងបញ្ចេញទឹករាប់រយលីត្រទៅលើភ្លើងសន្ធោរសន្ធៅនោះ។

១០. លោកស្រឡាញ់សត្វព្រៃ

បន្ទាប់ពីបង្វឹកសត្វខ្លា និងតាមប្រមាញ់រូបភាពខ្លាឃ្មុំទឹកកកនៅតំបន់ប៉ូល ពូទីនចេះស្រឡាញ់សត្វព្រៃកាន់តែខ្លាំងមួយកម្រិតទៀត។ ជាក់ស្ដែងកាលពីឆ្នាំ ២០១២ គេបានឃើញមេដឹកនាំរុស្ស៊ីរូបនេះបើកយន្តហោះធុនស្រាលតាមឧបទ្វីប Yamal ដើម្បីបណ្ដើរសត្វក្រៀលស៊ីបេរីចិញ្ចឹម ទៅកាន់ទ្រនំពួកវាវិញ។

១១. ផលិតផល​ និងសម្ភារប្រើ

ពូទីននិយមតែយីហោរុស្ស៊ីប៉ុណ្ណោះ ឯសម្ភារដែលផលិតនៅបរទេសលោកប្រើប្រាស់តិចបំផុត។ ជាក់ស្ដែងលោកប្រើឡានម៉ាក Lada Kalina ដែលបានផលិតនៅរុស្ស៊ី។

-នាឡិកាដៃ Apple ពណ៌មាស៖ នាឡិកាដៃឈ្មោះ “Putinwatch” ជានាឡិកាផលិតឡើងក្នុងចំនួនកំណត់ត្រឹមតែ ៩៩៩ គ្រឿងប៉ុណ្ណោះ និងលក់ក្នុងតម្លៃ ៣,០៧៣ ដុល្លារអាមេរិក ។ នាឡិកានេះស្រោបដោយមាស មានរូបទីក្រុងមូស្គូ និងនិមិត្តសញ្ញាឥន្ទ្រីក្បាលពីររបស់រុស្ស៊ី។ វាត្រូវបានផលិតដោយយីហោគ្រឿងអលង្ការ រុស្ស៊ី – អ៊ីតាលីគឺ Caviar Perna Penna ។

១២. ជាមនុស្សស្រឡាញ់នាឡិកាដៃ

ពូទីន ជាមនុស្សស្រឡាញ់នាឡិកាដៃបំផុត និងនិយមពាក់តែលើដៃស្តាំប៉ុណ្ណោះ។ នាឡិកាដែលលោកប្រើសព្វថ្ងៃ ជាម៉ាកថ្លៃបំផុតគឺម៉ាក Tourbograph’Pour Le Mérite ផលិតដោយក្រុមហ៊ុន A. Lange & Söhne របស់អាល្លឺម៉ង់ តម្លៃថ្លៃ ៥០ ម៉ឺនដុល្លារអាមេរិក។ វាមានស្រោបមាសទំហំ ១៨ ការ៉ាត់នៅជុំវិញកញ្ចក់ ទ្រនិចធ្វើពីប្រាក់ ខ្សែធ្វើពីស្បែកក្រពើ និងកញ្ចក់ជាត្បូងកណ្តៀង-គ្រីស្តាល់។

១៣. អ្នកគាំទ្រកីឡា

ប្រធានាធិបតីរុស្ស៊ីមិនដែលទុកឱកាសចោលក្នុងការលើកកម្ពស់វិស័យកីឡានៅក្នុងប្រទេសឡើយ។ នៅឆ្នាំ ២០១០ លោកចុះកិច្ចព្រមព្រៀងជាមួយមេរបស់ F1 លោក Bernie Ecclestone ដើម្បីនាំយកការប្រណាំងឡាន F1 ទៅកាន់ប្រទេសរុស្ស៊ីរយៈពេល ៧ រដូវកាល គឺពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២០ ក្នុងក្រុងសូជី។

១៤. ជាបុគ្គលមានឥទ្ធិពលបំផុត

នៅក្នុងការបោះឆ្នោត ឆ្នាំ ២០០០  ពូទីន បានឈ្នះ ៥៣ % នៃសំឡេងឆ្នោត និង ៧៣% ក្នុងឆ្នាំ ២០០៤ ខណៈសម្ព័ន្ធមិត្តរបស់គឺលោក Dmitry Medvedev បានឈ្នះ ៧០% ក្នុងឆ្នាំ ២០០៨ ។ យោងតាមការស្ទង់មតិសាធារណៈ រង្វាយតម្លៃក្នុងស្រុក លោកពូទីនមានមានពលរដ្ឋគាំទ្រចំនួន ៨៩% នៅក្នុងខែមិថុនា ឆ្នាំ ២០១៥ ដែលវាជាតួលេខកម្រិតខ្ពស់មិនធ្លាប់មាននៅរុស្ស៊ី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Powered by Microsoft News

ចុចអាន៖ ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ជីវិតលោក VLADIMIR PUTIN មុន​និង​ក្រោយ​កាន់​តំណែង​ជា​ប្រធានាធិបតីរុស្ស៊ី

ចុចអាន៖ ជីវិត​ដ៏​អាថ៌កំបាំង​របស់​កូនស្រី​ប្រធានាធិបតី វ្លាឌីមៀពូទីន ​ដែល​គ្រប់គ្នា​មិន​ធ្លាប់​បាន​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម