Connect with us

KPT+

​ផ្លែ​ប៊័រ​ពិត​ជា​ត្រូវ​ការ​លាង​សម្អាតឲ្យ​បាន​ស្អាត​ជាង​ផ្លែឈើ​ដទៃ​ពិត​មែន?

បានផុស

នៅ

ហេតុអ្វី​បាន​ជា​អ្នក​គួរ​លាង​ផ្លែប៊័រ​?

កាល​ពី​ ខែ ​ធ្នូ ​ឆ្នាំ ២០១៨ រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ ​បាន​ចេញផ្សាយ​របាយការណ៍​រយៈពេល ៤ ឆ្នាំ​ ដែល​បាន​សិក្សា​លើ​ផ្លែ​ប៊័រ​​ជាង ១៥០០ ផ្លែ​ គឺ​មាន​បាក់តេរី​ជា​ច្រើន​តោង​ជាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​នោះ​គឺ ៖ តិច​ជាង ១ ភាគរយ​នៃ​ផ្លែ​បឺរ​ ត្រូវ​បាន​គេ​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​បាក់តេរី​ម៉្យាង ​មាន​ឈ្មោះ​ថា salmonella ហើយ​ប្រហែល ១៨ ភាគរយ​គឺ​មាន​បាក់តេរី​ផ្សេង​ទៀត​ស្ថិត​ក្នុង​បញ្ជី។

នោះ​មាន​ន័យ​ថា ​ស្ទើរ​តែ​មួយ​ភាគ​ប្រាំ​នៃ​ផ្លែប័រ​ គឺ​មាន​ផ្ទុក​បាក់តេរី​បង្ក​គ្រោះថ្នាក់ ​នៅ​លើ​សំបក​របស់​វា។

តើ​ការ​ឆ្លង​រោគ Listeriosis នៅ​លើ​ផ្លែ​ប័រ​ពិត​ជា​មាន​គ្រោះថ្នាក់?

វា​អាស្រ័យ​លើ​បរិមាណ​តិចតួច​នៃ Listeriosis លើ​ផ្លែ​ប័រ​ ប៉ុន្តែ​វា​ក៏​មិន​ទំនង​ជា​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស​ពេញ​វ័យ​ ដែល​មាន​សុខភាព​ល្អ​នោះ​ទេ។ ជំងឺ​នេះ​ភាគច្រើន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ​ដូចជា​កុមារ​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម ​ដែល​ជា​ក្រុម​អាច​ប្រឈម​នឹង​ហានិភ័យ ​នៃ​ការ​ឆ្លង​មេរោគ​ខ្ពស់​ជាង​គេ។

ជំងឺ  Listeriosis  ច្រើន​តែ​បង្ហាញ​អាការៈ​ដូចជា​ ឈឺក្បាល​និង​រោយ​ក ​ប៉ុន្តែ​វា​កម្រ​នឹង​កើត​មាន​ណាស់។ ទោះ​យ៉ាងណា​ មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ ដើម្បី​ចៀសវាង​ពី​ជំងឺ​នេះ។

តើ​គួរ​លាង​ផ្លែ​ប៊័រ​ដោយ​របៀប​ណា?

ដើម្បី​រក្សា​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​ឲ្យ​មាន​សុវត្ថិភាព ​អ្នក​ត្រូវ​លាង​សម្អាត​ផ្លែ​ប័រមុន​ពេល​កាត់ ​ឬ​ចិត​ជា​ដុំ។ ត្រូវ​ប្រាកដ​ថា ​អ្នក​ពិតជា​បាន​លាង​សម្អាត​ផ្លែ​ប័រ​ឲ្យ​បាន​ស្អាត​ល្អ ​ជាមួយ​ទឹក​រយៈពេល​១០នាទី ឬ​បើ​សិន​មាន​ជក់​តូច​មួយ ​អ្នក​ក៏​អាច​អាច​យក​មក​ជូត​បន្ថែម​ទៀត​បាន​ដែរ។

អ្វី​ដែល​អ្នក​គួរ​ស្វែងយល់​បន្ថែម ​ពី​ផ្លែឈើ​មួយ​នេះ ​អ្នក​ត្រូវ​ដឹង​អំពី ការ​លាង​សម្អាត​មុន​ពេល​បរិភោគ។ ទោះបី​ផ្លែឈើ​ផ្ដល់​នៅ​វីតាមីន​ និង​ជីវជាតិ​ដល់​រាងកាយ​យើង​ក៏ដោយ។

ចាំបាច់​គឺ​ត្រូវតែ​លាង​សំអាត​ឲ្យបាន​ស្អាត​ល្អ​ ហើយ​យើង​ក៏​មិន​អាច​ដឹង​ថា ​ក្នុង​ផ្លែឈើ​មួយ​ផ្លែ​មាន​ផ្ទុក​បាក់តេរី​ណា​ខ្លះ​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ផឹកទឹក​ដូង​តែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ​

ចុចអាន៖ តែ​ល្អ​បំផុត​ទាំង​ ៥ សម្រាប់​បំបាត់​​អាការៈ​ហើមពោះ​និង​ជំងឺ​ក្រពះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១២ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម